នាយកប្រតិបត្តិក្រុមហ៊ុនគ្រឿងសំអាងដ៏ល្បីនៅជប៉ុនបង្កឱ្យមានកំហឹងព្រោះការរើសអើងជាតិសាសន៍ប្រឆាំងនឹងជនជាតិកូរ៉េ

នាយកប្រតិបត្តិផលិតផលគ្រឿងសំអាងដ៏ល្បីនៅប្រទេសជប៉ុនត្រូវបណ្តេញចេញព្រោះប្រើពាក្យសម្តីដែលគេចាត់ទុក​ថា​បានប្រមាថដល់ជនជាតិកូរ៉េ។

https://twitter.com/two_sea/status/1339060698979074048?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1339060698979074048%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Ftin-tuc%2F120811.html

នៅក្នុងសេចក្តីថ្លៃការណ៍ដែលបង្ហោះលើគេហទំព័ររបស់ក្រុមហ៊ុន លោក Yoshiaki Yoshida អគ្គនាយកក្រុមហ៊ុន DHC និយាយថាអ្នកបង្ហាញម៉ូដក្នុងការផ្សាយពាណិជ្ជកម្មនៃក្រុមហ៊ុនគូប្រជែងមិនអាចបំពេញតាមស្តង់ដាររបស់ DHC បានឡើយ។

រូបភាព https://nextshark.com/dhc-japanese-cosmetics-firm-faces-boycott-anti-korean-remarks/

“សម្រាប់ហេតុផលមួយចំនួនម៉ូដែលដែលក្រុមហ៊ុនពាណិជ្ជកម្ម Suntory ជាជនជាតិជប៉ុនសញ្ជាតិកូរ៉េ។ នោះហើយជាមូលហេតុ​ពួកគេត្រូវសើចចំអកលើអុីធឺណេតថា Chontory ។ តាំងពីតារាល្បីសហការជាមួយក្រុមហ៊ុនរហូតដល់អ្វីគ្រប់យ៉ាងដែលយើងធ្វើ យើងគឺជាក្រុមហ៊ុនជប៉ុនសុទ្ធសាធ។”

ទោះបីក្រុមហ៊ុន Suntory ល្បីផ្នែកភេសជ្ជៈក៏នៅតែជាគូប្រកួតប្រជែងរបស់ក្រុមហ៊ុន DHC ក្នុងវិស័យអាហារបំប៉នសុខភាពផងដែរ។ ដោយសារតែហៅគូប្រជែងរបស់ខ្លួនថា Chontory លោកនាយកប្រតិបត្តិរូបនេះទទួលការ​រិះ​គន់​លើ​បណ្តាញ​សង្គមព្រោះពាក្យ “chon” ជាពាក្យប្រមាថជនជាតិកូរ៉េដែលរស់នៅប្រទេសជប៉ុន។

អ្នកប្រើបណ្តាញសង្គមជប៉ុនជាច្រើនកំពុងអំពាវនាវអោយឈប់ទិញផលិតផលរបស់ក្រុមហ៊ុននេះ។

ពួកគេបង្កើត Hashtag #差別企業DHCの商品は買いません (ខ្ញុំមិនទិញផលិតផលពីក្រុមហ៊ុន DHC ដែលប្រកាន់​ពូជសាសន៍) ដើម្បីបង្ហាញនូវកំហឹងចំពោះការអត្ថាធិប្បាយរបស់នាយកប្រតិបត្តិរូបនោះ។

លោក Yoshida ធ្លាប់ពាក់ព័ន្ធនឹងការរិះគន់ស្រដៀងគ្នានេះ នៅពេលគាត់ធ្វើការប្រកាសអំពីការរើសអើងជនជាតិកូរ៉េក្នុងឆ្នាំ ២០១៦ ។

ចំពោះករណីឆ្នាំ ២០១៦ នៅក្នុងសេចក្តីថ្លែងការណ៍ដែលបង្ហោះលើគេហទំព័របស់ក្រុមហ៊ុន DHC លោកនាយកប្រតិ​បត្តិហៅជនជាតិកូរ៉េដែលរស់នៅប្រទេសជប៉ុនថា “ជនជាតិជប៉ុនក្លែងក្លាយ” លោកក៏បានស្នើថាពួកគេគួរតែត្រឡប់​ទៅប្រទេសកូរ៉េវិញ។ កាលពីឆ្នាំមុនក្រុមហ៊ុននេះក៏ត្រូវប្រឈមនឹងបញ្ហាអតិថិជនឈប់ទិញផលិតផលស្រដៀង​គ្នា បន្ទាប់​ពីអ្នកនយោបាយស្តាំនិយមបង្ហាញខ្លួននៅលើទូរទស្សន៍ DHC ហើយធ្វើការអត្ថាធិប្បាយប្រកាន់ពូជសាសន៍ប្រឆាំង​នឹងជនជាតិកូរ៉េ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: