នៅសួនសត្វជប៉ុនស្វាអង្គុយកំដៅខ្លួនក្បែរភ្លើងសុីដំឡូងដុត
នៅរដូវរងាញ៉ាំដំឡូងដុត
ជប៉ុនជាប្រទេសដែលគួរអោយចាប់អារម្មណ៍ជាមួយនឹងរឿងប្លែកៗជាច្រើន។ មិនត្រឹមតែមនុស្សប៉ុណ្ណោះទេ សូម្បីតែសត្វក៏មានលក្ខណៈពិសេសដោយឡែកដែរ។ ដុតភ្លើងកំដៅ ត្រាំទឹកក្តៅ និងដំឡូងដុតជាអ្វីដែលស្វារស់នៅក្នុងសួនសត្វជប៉ុនចូលចិត្ត។
រូបភាព https://english.kyodonews.net/
ព្រឹត្តិការណ៍ដុតភ្លើងកំដៅជំរុំប្រចាំឆ្នាំប្រារព្ធធ្វើឡើងនៅថ្ងៃទី ២០ ធ្នូសម្រាប់ស្វាកន្ទុយវែង Yakushima ប្រហែល ១៤០ ក្បាលជាប្រភេទសត្វស្វាជប៉ុន។ ព្រឹត្តិការណ៍នេះនឹងបន្តនៅថ្ងៃទី ២១ ខែធ្នូ (រដូវរងា) ដែលប្រព្រឹត្តទៅរៀងរាល់ចុងសប្តាហ៍ និងថ្ងៃឈប់សំរាករហូតដល់ថ្ងៃទី ៣១ ខែមករាឆ្នាំ ២០២១ ។
រូបភាព https://mainichi.jp/
ទំនៀមទម្លាប់ប្រពៃណីដុតភ្លើងកំដៅជំរុំក៏ត្រូវបានប្រារព្ធធ្វើឡើងសម្រាប់ស្វានៅសួនសត្វ Inuyama ខេត្ត Aichi ប្រទេសជប៉ុនជាច្រើនទសវត្សមកហើយ។ បន្ទាប់ពីព្យុះធំ Vera (ព្យុះ Isewan) បោកបក់ប្រទេសជប៉ុនក្នុងឆ្នាំ ១៩៥៩ បុគ្គលិកថែទាំប្រមូលដើមឈើដុតកំដៅអោយកក់ក្តៅស្វាដែលរស់នៅក្នុងសួនសត្វ។ សូម្បីតែសត្វស្វាធំៗក៏អង្គុយនៅជិតគុម្ពភ្លើងអោយកក់ក្តៅផងដែរ។
ការរៀបចំពិធីជប់លៀងសម្រាប់ស្វាធ្វើឡើងនៅម៉ោង ២ រសៀល បុគ្គលិកថែទាំដុតភ្លើងកំដៅ និងដុតដំឡូងរួចចែកអោយពួកវា ទាំងកក់ក្តៅ និងបានសុីដំឡូងដុតផងនោះ មើលទៅស្វាមួយក្បាលណាក៏រីករាយណាស់។ ម្តងម្កាលមានស្វាពីរបីក្បាលឈរជិតភ្លើងពេកឆាបឆេះរោមខ្លះ ទោះជាយ៉ាងណាពួកវានៅតែចូលចិត្តដុតភ្លើងកំដៅជំរុំណាស់។
សត្វស្វាជប៉ុនមានដើមកំណើតនៅកោះ Yakushima ក្នុងខេត្ត Kagoshima ដែលជាបេតិកភណ្ឌពិភពលោកទទួលស្គាល់ដោយយូណេស្កូ។
ភ្ញៀវទេសចរណ៍អាចសង្កេតមើលស្វាអង្គុយកំដៅខ្លួន និងសុីចំណីពេលកំពុងអង្គុយនៅជុំវិញគុម្ពភ្លើង។
AD