ជប៉ុនផលិតរបាំងមុខឆ្លាតវៃជោគជ័យអាចបកប្រែរហូតដល់ ៨ ភាសា
ដោយសារតែជំងឺកូវីដ-១៩ រាតត្បាតរ៉ាំរ៉ៃ ម៉ាសក្លាយជាទំនិញដែលមិនអាចខ្វះបាន។ នៅក្នុងបរិបទនោះក្រុមហ៊ុន Donut Robotics ជប៉ុនបានបង្កើតរបាំងមុខឆ្លាតវៃ ដែលជាបច្ចេកវិទ្យាថ្មីនៃរបាំងមុខ ត្រូវបានរចនាឡើងជួយដល់ការទំនាក់ទំនង និងគម្លាតសង្គមប្រកបដោយសុវត្ថិភាព។
ម៉ាស C-Face Smart អាចប្រកបអក្សរ បង្កើនសម្លេងរបស់អ្នកនិយាយ ហើយអាចបកប្រែជា ៨ ភាសាផ្សេងៗគ្នា។
រូបភាព https://edition.cnn.com/2020/08/03/business/japanese-robotics-smart-face-mask-spc-intl/index.html
ផ្នែកខាងមុខមានរន្ធជំនួយដល់ការដកដកដង្ហើម ដូច្នេះម៉ាសគ្មានមុខងារការពារមេរោគទេ។ លោក Taisuke Ono នាយកប្រតិបត្តិក្រុមហ៊ុន Donut Robotics បានពន្យល់ថារបាំងមុខនេះត្រូវបានរចនាឡើងអាចពាក់បន្ថែមម៉ាសស្តង់ដារ។ របាំងមុខផលិតពីជ័រស និង silicone ហើយវាមានមីក្រូហ្វូនភ្ជាប់ជាមួយទូរស័ព្ទស្មាតហ្វូនដែលដំណើរការតាមរយៈ Bluetooth ។ ប្រព័ន្ធនេះអាចបកប្រែពីភាសាជប៉ុនទៅភាសាចិន កូរ៉េ វៀតណាម ឥណ្ឌូនេស៊ី អង់គ្លេស អេស្ប៉ាញ និងបារាំង។
ដំបូងក្រុមហ៊ុន Donut Robotics បង្កើតកម្មវិធីបកប្រែសម្រាប់មនុស្សយន្តដែលមានឈ្មោះថា Cinnamon ប៉ុន្តែដោយសារជំងឺរាតត្បាតគម្រោងផលិតមនុស្សយន្តត្រូវផ្អាក។ ដូច្នេះហើយបានជាក្រុមវិស្វករបង្កើតគំនិតប្រើសូហ្វវែរក្នុងរបាំងមុខ។
ប្រូក្រាមរបស់ក្រុមហ៊ុន Donut Robotics អភិវឌ្ឍដោយផ្អែកលើបច្ចេកវិទ្យាផ្នែកបកប្រែ។ ជាពិសេសកម្មវិធីនេះត្រូវបានផលិតដោយឡែកសសម្រាប់ភាសាជប៉ុន។ លោកនាយកប្រតិបត្តិបានបញ្ជាក់ថា “បច្ចេកវិទ្យានេះល្អជាង Google API ឬបច្ចេកវិទ្យាដែលពេញនិយមដទៃទៀត” ។
ក្រុមអ្នកស្រាវជ្រាវបានសាកល្បងមនុស្សយន្តនៅអាកាសយានដ្ឋាន Haneda កាលពីឆ្នាំ ២០១៧ និងបន្តអភិវឌ្ឍបច្ចេកវិទ្យានេះ។ នៅដើមឆ្នាំនេះការរីករាលដាលនៃជំងឺកូវីដ-១៩ បានវាយប្រហារតំបន់អាស៊ី ហើយគម្រោងព្រលានយន្តហោះត្រូវផ្អាក។ លោក Taisuke Ono និយាយថា “យើងកំពុងខ្វះខាតប្រាក់ ហើយមិនដឹងថាត្រូវធ្វើយ៉ាងណាដើម្បីបន្តដំណើរការរបស់ក្រុមហ៊ុនទេ” ។
ក្រុមស្រាវជ្រាវព្យាយាមរកដំណោះស្រាយ ហើយភ្លាមៗនោះមានគំនិតកែសម្រួលកម្មវិធីសូហ្វវែរ ដើម្បីអោយផលិតផលនៅតែអាចលក់បានក្នុងកំឡុងជំងឺរាតត្បាត។
ទីផ្សារសក្តានុពលក្នុងកំឡុងជំងឺរាតត្បាត
បច្ចុប្បន្នជំងឺកូវីដ-១៩ បានធ្វើអោយរបាំងមុខក្លាយជាមុខទំនិញដែលលក់ដាច់បំផុត។ បណ្តាប្រទេសជាច្រើនលើពិភពលោកតម្រូវអោយពាក់ម៉ាសនៅទីសាធារណៈ។
ដោយមើលឃើញឱកាសរកប្រាក់តាមរយៈបច្ចេកវិទ្យាបកប្រែ បញ្ចូលគ្នារវាងរបាំងមុខសុខភាព ក្រុមហ៊ុន Donut Robotics បានចាប់ផ្តើមយុទ្ធនាការរៃអង្គាសប្រាក់លើគោលការណ៍មូលនិធិ Fundinno របស់ជប៉ុនកាលពីខែមិថុនា។ លោក Taisuke Ono និយាយថាពួកគេបានរៃអង្គាសប្រាក់ចំនួន ២៨ លានយ៉េនក្នុងរយៈពេលតែ ៣៧ នាទីប៉ុណ្ណោះ។ លោកមានប្រសាសន៍ថា “ពិតជាគួរអោយភ្ញាក់ផ្អើលព្រោះជាទូទៅចំណាយពេលពី ៣ ទៅ ៤ ខែទើបអាចប្រមូលដើមទុនបាន” ។
រូបភាព https://edition.cnn.com/
ការរៃអង្គាសប្រាក់ជាលើកទី ២ លើគោលការណ៍ Fundinno បានជួយអោយក្រុមហ៊ុន Donut Robotics រៃអង្គាសប្រាក់បន្ថែម ៥៦,៦ លានយ៉េន។ ជាមួយនឹងដើមទុននេះលោក Taisuke Ono គ្រោងនឹងប្រើសម្រាប់កម្មវិធីបកប្រែលើទីផ្សារអន្តរជាតិ។ ដើម្បីបង្កើនផលិតកម្មក្រុមហ៊ុន Donut Robotics បានសហការជាមួយក្រុមហ៊ុននៅតូក្យូដែលមិនបញ្ចេញឈ្មោះ។
លោក Taisuke Ono និយាយថាក្រុមហ៊ុននឹងចាប់ផ្តើមចែកចាយផលិតផលរបាំងមុខឆ្លាតវៃនៅប្រទេសជប៉ុនក្នុងខែធ្នូនេះ ជាមួយនឹងរបាំងមុខចំនួនពី ៥ ពាន់ដល់ ១ ម៉ឺនរបាំងមុខ។ របាំងមុខមួយមានតម្លៃពី ៤០ ទៅ ៥០ ដុល្លារមិនទាន់រាប់បញ្ចូលថ្លៃចុះឈ្មោះកម្មវិធីលើទូរស័ព្ទទេ។ លោក Taisuke Ono បានអោយដឹងបន្ថែមពួកគេមិនពង្រីកអាជីវកម្មក្រៅប្រទេសរហូតដល់ខែមេសាឆ្នាំ ២០២១ ទោះបីជាពួកគេទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីអង់គ្លេស និងសហរដ្ឋអាមេរិក កន្លែងដែលគេមានគម្រោងរៃអង្គាសប្រាក់លើគោលការណ៍ Kickstarter ។
បន្ទះឈីប Bluetooth របាំងមុខអាចភ្ជាប់ជាមួយទូរស័ព្ទស្មាតហ្វូនចម្ងាយ ១០ ម៉ែត្រ លោកសង្ឃឹមថារបាំងមុខថ្មីអាចជួលដល់ការទំនាក់ទំនងតាមទីសាធារណៈដូចជាមន្ទីរពេទ្រ និងការិយាល័យកាន់តែងាយស្រួល។
AD