នំសាំងវិចស្ទេកលក់ក្នុងតម្លៃ ៨៦៥០ យ៉េន (ប្រហែល ៨៤ ដុល្លារ)

ប្រអប់នំសាំងវិចនេះត្រូវបានគេទិញក្នុងភោជនីយដ្ឋានមួយនៅទីក្រុងតូក្យូក្នុងតម្លៃ ៨៦៥០ យ៉េន (ប្រហែល ៨៤ ដុល្លារ) ។

នេះមិនមែនជាតម្លៃទូទៅសម្រាប់នំសាំងវិចធម្មតានោះទេ នំនេះគេទិញនៅតំបន់ Ginza ក្នុងភោជនីយដ្ឋានស្ទេក​លំដាប់ខ្ពស់។ ឈុតអាហារថ្ងៃត្រង់ដែលថោកបំផុតនៅទីនោះមានតម្លៃ ១៦,៥០០ យ៉េន ចំពោះអាហារពេល​យប់​ត្រូវចំណាយយ៉ាងហោចណាស់ ៣៦,៣០០ យ៉េនក្នុងម្នាក់។

រូបភាព Soranews

គេវេចខ្ចប់នំសាំងវិចថ្លៃនេះដាក់ក្នុងកាបូបយួរដៃដែលមើលទៅដូចទើបតែទិញទំនិញម៉ាកល្បីអញ្ចឹង។ លើសពីនេះ​នំ​ត្រូវ​បាន​គេ​ដាក់​នៅក្នុងប្រអប់ឈើមានចងខ្សែ។

រូបភាព Soranews

នៅពេលបើកប្រអប់នំអ្នកប្រាកដជាចាប់អារម្មណ៍ពណ៌ក្រហមឆ្អិនឆ្អៅនៃចំណិតស្ទេកកណ្តាលនំសាំងវិច (បែបជប៉ុន) ។

រូបភាព Soranews

តាមការវាយតម្លៃរបស់អ្នកសារព័ត៌មាន Soranews នំមានរស់ជាតិឆ្ងាញ់ហើយប្លែក អារម្មណ៍ដូចដែលបានរំពឹងទុកនៃចំណិតស្ទេកសាច់គោលំដាប់ខ្ពស់។ បើប្រៀបជាមួយរសជាតិនំសាំងវិចមើលទៅមិនមានភាពទាក់ទាញប៉ុន្មាន​ឡើយ។

ដោយសារតែភោជនីយដ្ឋាន Ginza Hirayama មិនចង់អោយរសជាតិផ្សេងប៉ះពាល់ដល់ក្លិនរបស់សាំងវិច និងចំណិត​សាច់ ដូច្នេះបានជាគ្មានអាហារផ្សេងបន្ថែម។

ទោះយ៉ាងណាតម្លៃនៅតែថ្លៃពេកហើយ។

ព័ត៌មានភោជនីយដ្ឋាន

Ginza Hirayama / 銀座 ひ ら や ま

អាស័យដ្ឋាន៖ Tokyo-to, Chuo-ku, Ginza 7-17-1

បើកម៉ោង៖ ១១ៈ៣០ ព្រឹកដល់ ២ រសៀល ម៉ោង ៥ៈ៣០ ល្ងាចដល់ ១១ យប់ (បិទថ្ងៃអាទិត្យ)

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: