ទេសភាពភ្នំហ្វូជីមើលទៅដូចកំពុងលេបត្របាក់សម្រស់ទីក្រុងទាំងមូល
ភ្នំហ្វូជីជាភ្នំមួយដែលមានទាំងភាពពិសិដ្ឋ និងសម្រស់។ តើអ្នកធ្លាប់ទៅមើលទេសភាពភ្នំហ្វូជីដែរទេ?
ភ្នំហ្វូជីជាកន្លែងដ៏ពិសេសមួយនៅក្នុងដួងចិត្តរបស់ប្រជាជនជប៉ុន។
ជាការពិតភ្នំហ្វូជីជាភ្នំភ្លើងដែលខ្ពស់បំផុតនៅប្រទេសជប៉ុន មានកម្ពស់ ៣៧៧៦ ម៉ែត្រ ហើយទាក់ទាញអ្នកឡើងភ្នំប្រហែល ៤០ ម៉ឺននាក់រៀងរាល់រដូវក្តៅ។
ខាងព្រលឹងវិញ្ញាណភ្នំហ្វូជីជាកន្លែងដ៏ពិសិដ្ឋសម្រាប់អ្នកកាន់សាសនាសុីនតូតាំងពីសតវត្សទី ៧ ។
ហើយចំពោះវប្បធម៌ភ្នំហ្វូជីជានិមិត្តរូបនៃប្រទេសជប៉ុន។ ទេសភាពភ្នំហ្វូជីត្រូវបានបង្ហាញតាមរយៈខ្សែភាពយន្ត ស្នាដៃសិល្បៈ ទំនិញ -ល- ។
Fujiyoshida ក្នុងខេត្ត Yamanashi នៅជើងភ្នំហ្វូជីភាគឦសាន ជាទីក្រុងស្ងប់ស្ងាត់ដែលមានប្រជាជនប្រមាណ ៥ ម៉ឺននាក់យោងទៅតាមវិគីភីឌា។
រូបភាព https://grapee.jp/en/160609
នៅទីនេះតែងតែមានភ្ញៀវទេសចរណ៍មិនថារដូវណាក៏ដោយ ពួកគេមកលេងឧទ្យានកម្សាន្តនៅ Fuji-Q Highland ជាមួយទេសភាពគួរអោយចង់គយគន់។
ប៉ុន្តែប្រសិនបើអ្នកក្រឡេកមើល Fujiyoshida ពីជ្រុងម្ខាងផ្សេងទៀត…
អ្នកថតរូបម្នាក់ឈ្មោះ Yasuto Inagaki (@inagakiyasuto) ចាប់យកទិដ្ឋភាព Fujiyoshida ពីជ្រុងម្ខាងពិតជាស្អាតណាស់!
នៅតាមដងផ្លូវទីប្រជុំជនក្រុង Fujiyoshida ខ្សែភ្លើងតំរៀបជាជួរ ក្រសែភ្នែករបស់អ្នកមើលសំដៅទៅរកកំពូលភ្នំហ្វូជី។
មនុស្សគ្រប់គ្នាដឹងពីកម្ពស់របស់ភ្នំហ្វូជី ប៉ុន្តែដោយសារតែរូបភាពនេះអ្នកអាចមើលឃើញយ៉ាងច្បាស់ថាភ្នំហ្វូជីធំប៉ុណ្ណា។ ភ្នំហ្វូជីហាក់ដូចជាលាតសន្ធឹងផ្ទៃខាងក្រោយ មើលទៅដូចកំពុងលេបត្របាក់ទីក្រុង Fujiyoshida ទាំងមូល។
ភាគច្រើនរូបថតភ្នំហ្វូជីអមដោយផ្ទៃមេឃពណ៌ខៀវដ៏ធំទូលាយ រីឯរូបភាពនេះសំដៅទៅលើការរួមបញ្ចូលរវាងទេសភាព និងទីក្រុង បង្ហាញយ៉ាងច្បាស់ពីភាពអស្ចារ្យរបស់ភ្នំហ្វូជី។
រូបភាព https://grapee.jp/en/160609
ប្រសិនបើអ្នកចាប់អារម្មណ៍នឹងស្នាដៃរបស់អ្នកថតរូបនេះ អ្នកអាចចុចចូលតំណភ្ជាប់ខាងក្រោមនេះ។
- Instagram inagakiyasuto
- Twitter @ inagakiyasuto
- Facebook TEXT inagakiyasuto
- Blog inagakiyasuto.com
Sacchan