អតីតនាយករដ្ឋមន្ត្រីលោក Abe ឆ្លើយនឹងសំណួររបស់ព្រះរាជអាជ្ញា

ប្រភពត៌មានពី NHK បានអោយដឹងកាលពីថ្ងៃទី ២១ ខែធ្នូអតីតនាយករដ្ឋមន្ត្រីលោក Abe Shinzo ឆ្លើយសំណួររបស់ព្រះរាជអាជ្ញាក្រុងតូក្យូ ដោយឈរលើមូលដ្ឋានស្ម័គ្រចិត្តសង្ស័យរំលោភច្បាប់គ្រប់គ្រងមូលនិធិនយោ​បាយ​ទាក់​ទង​នឹងក្រុមគាំទ្ររបស់លោក។

រូបភាព NHK

លេខាធិការម្នាក់របស់លោក Abe កំពុងស្ថិតក្រោមការស៊ើបអង្កេតអំពីបញ្ហាសង្ស័យរំលោភច្បាប់គ្រប់គ្រងមូលនិធិនយោបាយ។

លេខាធិការរូបនេះត្រូវគេសង្ស័យថាមិនបានរាយការណ៍ចំណូល និងចំណាយទាក់ទងនឹងពិធីជប់លៀងប្រចាំឆ្នាំសម្រាប់​អ្នកគាំទ្រលោក Abe តាមសណ្ឋាគារនានាក្នុងទីក្រុងតូក្យូ។

ពិធីជប់លៀងនៅសណ្ឋាគារដែលរៀបចំធ្វើឡើងមុនព្រឹត្តិការណ៍មើលផ្កាសាគូរ៉ាដែលឧបត្ថម្ភដោយរដ្ឋាភិបាលកាលលោក Abe នៅកាន់តំណែង។

ការចំណាយសរុបសម្រាប់ពិធីជប់លៀងមានចំនួនជាង ១៩ ម៉ឺនដុល្លារក្នុងរយៈពេល ៥ ឆ្នាំគិតរហូតដល់ឆ្នាំ ២០១៩ ។ ភាគីលោក Abe ទូទាត់ប្រាក់បានយ៉ាងហោចណាស់ ៧៧ ពាន់ដុល្លារ។

ប៉ុន្តែក្រុមអ្នកគាំទ្រមិនបានលើកឡើងអំពីការចំណាយសម្រាប់ពិធីជប់លៀងក្នុងរបាយការណ៍មូលនិធិនយោបាយរបស់ខ្លួនឡើយ។

លោក Abe មានប្រសាសន៍ម្តងហើយម្តងទៀតនៅចំពោះរដ្ឋសភាថាការចំណាយសម្រាប់ពិធីជប់លៀងទូទាត់លើអ្នកចូលរួម។ លោកនិយាយថាការិយាល័យរបស់លោក និងក្រុមអ្នកគាំទ្រមិនបានប្រមូល និងចំណាយអ្វីទាំងអស់ទើបមិនកត់ត្រាក្នុងរបាយការណ៍មូល​និធិ។

នៅក្នុងបទសម្ភាសន៍ជាមួយ NHK កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ប្រភពព័ត៌មានផ្ទៃក្នុងរបស់លោក Abe បានអោយដឹងបុគ្គលិករបស់លោកសម្រេចគ្មានវិធីអ្វីក្រៅពីទុកអោយលោកមានប្រសាសន៍ផ្ទុយនឹងការពិត ព្រោះពួកគេមិនបានកត់ត្រាចំណូល និងចំណាយក្នុងរបាយការណ៍​មូលនិធិ។

យោងទៅតាមប្រភពព័ត៌មានបានអោយដឹងក្រុមព្រះរាជអាជ្ញាបានសាកសួរលោក Abe ប្រសិនបើគាត់ដឹងអំពីរបាយការណ៍ និងព័ត៌មានលម្អិត​ផ្សេង​ទៀត។

លោក Abe កំពុងតែបដិសេធរាល់ការចោទប្រកាន់ទាំងអស់។

ភាគីព្រះរាជអាជ្ញាហាក់ដូចជាពិបាកក្នុងការចោទប្រកាន់ចំពោះការទទួលខុសត្រូវព្រហ្មទណ្ឌរបស់លោក Abe ។

តាមការរំពឹងទុកព្រះរាជអាជ្ញាគ្រោងនឹងចោទប្រកាន់លេខាធិការតាមនីតិវិធីសាមញ្ញនៅចុងឆ្នាំនេះ ដោយមានការសង្ស័យ​ថាបានរំលោភច្បាប់​ស្តី​ពី​ការគ្រប់គ្រងមូលនិធិនយោបាយ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: