ឆ្កែ Akita ដ៏ធំមួយក្បាលក្លាយជាភ្នាក់ងារទទួលភ្ញៀវនៅក្នុងការិយាល័យ

ឆ្កែជាប្រភេទសត្វចូលចិត្តទទួលបានការយកចិត្តទុកដាក់ ដូច្នេះពួកវាតែងតែរំខានម្ចាស់នៅពេលពួកគេកំពុងធ្វើ​ការ។

ដូចជារូបថតនេះអ្នកមើលឃើញឆ្កែ Akita ពណ៌ខ្មៅមួយក្បាលឈរនៅពីក្រោយខ្នងម្ចាស់កំពុងធ្វើការ ប្រហែលចង់អោយនាងចាប់អារម្មណ៍មកលើវា។

ទោះជាយ៉ាងណាទំហំរបស់ឆ្កែមួយក្បាលនេះហាក់ដូចជាធំបន្តិច។

សត្វឆ្កែមួយក្បាលនេះឈ្មោះ Subaru ជាឆ្កែ Akita ។ Subaru នៅក្នុងសមាគមឆ្កែ Akita វានឹងមានអាយុ ២ ឆ្នាំចាប់​ពីថ្ងៃទី ៦ ខែកុម្ភៈឆ្នាំ ២០២១ ។

ស្រ្តីក្នុងរូបភាពជាម្ចាស់របស់ Subaru ហើយជារៀងរាល់ថ្ងៃនាងតែងតែដើរទៅធ្វើការជាមួយ Subaru ។

ក្រៅពីនេះនៅមានវីដេអូរបស់ Subaru លើគណនី Twitter “Akita inu Hozon Association” (សមាគមអត្ថប្រយោជន៍​សហគមន៍ និងអភិរក្ស Akita Inu) ។

ទោះបីមាឌរបស់ម្ចាស់ និងឆ្កែមួយក្បាលនេះហាក់ដូចជាខុសគ្នាបន្តិច ប៉ុន្តែយើងមើលឃើញពីភាពស្និតស្នាលរវាងម្ចាស់ និងឆ្កែមួយក្បាលនេះ។

ពេលខ្លះទំហំរបស់ Subaru ធ្វើអោយអតិថិជនមានការភ្ញាក់ផ្អើល ប៉ុន្តែអ្នករាល់គ្នាមានអារម្មណ៍ស្និតស្នាលបន្ទាប់ពីមើលឃើញស្នាមញញឹមរបស់វា។

Subaru រួមជាមួយម្ចាស់នឹងបន្តបង្ហាញក្តីស្រលាញ់នៃមជ្ឈមណ្ឌលសមាគមខេត្ត Akita ។

ប្រសិនបើអ្នកមានឱកាសទៅលេង Akita អាចឆ្លៀតទៅជួប Subaru នៅការិយាល័យ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: