តើអ្នកដឹងទេថាសាមូរ៉ៃមិនប្រើដាវ Katana ក្នុងការប្រយុទ្ធធំនោះទេ
នៅសម័យសង្គ្រាមសាមូរ៉ៃវិវត្តន៍យ៉ាងខ្លាំង (ឆ្នាំ ១៤៦៧ – ១៦១៥) កើតមានការប្រយុទ្ធស្លាប់រស់ជាច្រើន។
ជប៉ុនជាប្រទេសចម្លែក មិនយូរប៉ុន្មានអំឡុងពេលនោះជប៉ុនត្រូវបានទទួលស្គាល់ជាប្រទេសបង្រួបបង្រួម គ្មាននរណាម្នាក់បដិសេធព្រះចៅអធិរាជគ្រប់គ្រងទាំងស្រុងនោះទេ ប៉ុន្តែនៅតែមានការប្រយុទ្ធដណ្តើមតំណែងកាន់កាប់ទឹកដី។
រូបភាព https://rekijin.com/?p=12461
ពេលនិយាយពីសាមូរ៉ៃអ្នកប្រាកដជាគិតដល់ដាវ Katana ប៉ុន្តែតើដឹងទេថាអាវុធដែលសាមូរ៉ៃប្រើក្នុងការប្រយុទ្ធដណ្តើមតំណែងមែនមែនដាវជប៉ុននោះទេ។ ក្នុងអត្ថបទថ្ងៃនេះយើងនឹងស្វែងយល់ប្រភេទអាវុធដែលសាមូរ៉ៃប្រើនៅសម័យសង្គ្រាម។
នៅពេលចាប់ផ្តើមសង្គ្រាមអ្វីដែលសាមូរ៉ៃប្រើដំបូងគេគឺមាត់ ភាគីទាំងសងខាងប្រើមាត់វាយប្រហារគ្នាទៅវិញទៅមកដូចជានិយាយអាក្រក់ពីគ្នា ស្រដៀងសម្តីឈ្លោះគ្នារបស់ក្មេងដែរ។ នេះក៏ជាសញ្ញាបង្ហាញថាសង្គ្រាមបានចាប់ផ្តើម។
បន្ទាប់មកទៀតសាមូរ៉ៃនឹងប្រើធ្នូ និងព្រួញ។
រូបភាព https://originalnews.nico/215321
ដោយសារតែគម្លាតរវាងភាគីទាំងសងខាងឆ្ងាយមិនអាចប្រើដាវបានឡើយ ដូច្នេះហើយពេលគម្លាតកាន់តែជិតអាវុធដែលគេប្រើនោះគឺលំពែង។
រូបភាព https://www.touken-world.jp/tips/45927/
លំពែងជាអាវុធប្រើសម្រាប់ចាក់សម្លាប់សត្រូវពីចម្ងាយមានប្រវែងពី ៤-៦ ម៉ែត្រ។ ក្នុងខ្សែភាពយន្តលំពែងទាំងនោះបន្ថយប្រវែងសល់ត្រឹម ២ ម៉ែត្រ ប៉ុន្តែតាមពិតវាវែងជាងនេះ ការធ្វើឲ្យអាវុធខ្លីដើម្បីធានាសុវត្ថិភាពដល់តួអង្គ។
នៅសម័យនោះសាមូរ៉ៃថែមទាំងប្រើកាំភ្លើង។
រូបភាព https://buzz-plus.com/article/2016/03/26/firearm/
ជាការពិតណាស់ កាំភ្លើងជាអាវុធខ្លាំងក្លា ប៉ុន្តែវាហាក់ដូចជាមិនអាចនាំមុខក្នុងសមរភូមិបានឡើយ ដោយសារតែចំនួនមិនស្មើគ្នា ហើយមិនអាចវាយប្រហារជាបន្តបន្ទាប់បាន។
កាំភ្លើងទាំងនោះមានប្រភពមកពីព័រទុយហ្កាល់ ប៉ុន្តែត្រូវបានចម្លងដោយជនជាតិជប៉ុន ហើយបន្ថែមមុខងារកាន់តែប្រសើរ។ ដោយសារតែកាំភ្លើង ជប៉ុនបានក្លាយជាប្រទេសមានអាវុធលំដាប់ពិភពលោកក្នុងសម័យសង្គ្រាម ទោះជាយ៉ាងណា វាមិនមែនជាអាវុធកំពូលរបស់ជប៉ុននោះទេ។
ក្នុងការប្រយុទ្ធចុងក្រោយសាមូរ៉ៃនៅតែមិនប្រើដាវ Katana ។
រូបភាព https://bq-news.com/man-sword-fight-ex-wife-lawyer
អាចនិយាយបានថា ដាវ Katana មិនត្រូវបានប្រើក្នុងការប្រយុទ្ធទ្រង់ទ្រាយធំនោះទេ។ តាមពិតទៅសាមូរ៉ៃយកដាវ Katana តាមខ្លួនក្នុងគោលបំណងផ្សេង។
“ដាវ Katana ជាកន្លែងដែលព្រលឹងរបស់សាមូរ៉ៃរឋិតនៅ”
ជាការពិត សាមូរ៉ៃយកដាវ Katana តាមខ្លួនមានន័យថា ម្នាក់នោះត្រូវបានទទួលស្គាល់ជាមនុស្សពេញវ័យ ហើយអាវុធមានអត្ថន័យផ្លូវចិត្តខ្លាំងក្លាណាស់។ ដោយជំនួសឲ្យអាវុធជាក់ស្តែងវាដើរតួនាទីយ៉ាងសំខាន់បង្ហាញពីតម្លៃរបស់មនុស្សម្នាក់។
នៅសម័យសន្តិភាពឧទាហរណ៍សម័យអេដូសាមូរ៉ៃប្រើដាវ Katana ជាចម្បង។ ចំពោះការប្រយុទ្ធក្នុងក្រុងប្រើដាវ Katana មានភាពបត់បែន ងាយស្រួលកាន់ ធ្វើចលនាល្អ ហើយក៏ជាឳកាសល្អសម្រាប់សាមូរ៉ៃបង្កើនជំនាញដាវរបស់ខ្លួនផងដែរ។ ទន្ទឹមនឹងនេះ កាន់ដាវ Katana បង្ហាញយ៉ាងច្បាស់អំពីព្រលឹងរបស់អ្នកប្រើដាវ។
នេះជាមូលហេតុពេលរំលឹកពីសាមូរ៉ៃគេតែងគិតដល់ដាវ Katana ។
Kengo Abe