ជួយសង្គ្រោះអ្នកជិះស្គីចំនួន ៣៥ នាក់ជាប់គាំងនៅ Inakawa ប្រទេសជប៉ុន
នៅភាគខាងជើងប្រទេសជប៉ុនមនុស្សរាប់សិបនាក់ត្រូវជាប់គាំងអស់រយៈពេល ១១ ម៉ោងក្នុងខ្ទមតូចមួយលើជម្រាលកន្លែងជិះស្គី។
រូបភាព NHK
ដោយសារបង្គោលអគ្គិសនី និងដើមឈើរលំបានរារាំងផ្លូវទៅកាន់រមណីយដ្ឋានជិះស្គី Inakawa ខេត្ត Akita ទីក្រុង Yuzawa ។
ប៉ូលីសបាននិយាយថាពួកគេទទួលការហៅពីរមណីយដ្ឋានជិះស្គីនៅម៉ោងប្រហែល ៨ យប់ថ្ងៃសៅរ៍ ដោយរាយការណ៍ថាអ្នកជិះស្គីចំនួន ៣៥ នាក់ ក្នុងនោះមានកុមារ ២២ នាក់ និងបុគ្គលិករមណីយដ្ឋាន ៩ នាក់គេងមួយយប់ក្នុងខ្ទម។ ស្ថានភាពសុខភាពរបស់មនុស្សគ្រប់គ្នាហាក់ដូចជាធម្មតា។
មន្ត្រីក្រុងបានអោយដឹងថាបង្គោលភ្លើង និងដើមឈើត្រូវបានរុះរើចេញ រីឯព្រិលក៏ត្រូវចូកយកចេញដែរ។ ផ្លូវបើកឡើងវិញនៅវេលាម៉ោង ៧ ព្រឹកថ្ងៃអាទិត្យ។
នៅតំបន់នេះព្រិលធ្លាក់មិនទៀងទាត់តាំងពីថ្ងៃច័ន្ទ។
នៅម៉ោង ៧ ព្រឹកថ្ងៃអាទិត្យព្រិលធ្លាក់កម្រាស់ ៧០ សង់ទីម៉ែត្រ។ ដូច្នេះរដូវរងាឆ្នាំនេះរមណីយដ្ឋាន Inakawa បើកអោយជិះស្គីតាំងពីថ្ងៃសៅរ៍។
Japo Cambodia