ឡានបោះជំរុំជាគំនិតដ៏ល្អក្នុងអំឡុងពេលជំងឺកូវីដ-១៩ រាតត្បាត
តើអ្នកធ្លាប់ធ្វើដំណើរកំសាន្តដោយប្រើឡានបោះជំរុំ មានគ្រែ និងផ្ទះបាយទេ?
នៅសហរដ្ឋអាមេរិចអ្នកមានគេនិយមទិញឡានបោះជំរុំ (Camping Car) ដែលមានទំហំធំ។ ប៉ុន្តែទោះបីអ្នកគ្មានរថយន្តធំក៏អ្នកនៅតែអាចបោះតង់លើឡានបានដែរ។
រូបភាព https://dime.jp/genre/1040435/
គ្រាន់តែទៅដល់កន្លែងស្ងាត់គ្មានមនុស្ស សម្រាកបន្ធូរអារម្មណ៍ ហើយគេងនៅក្នុងឡានពេលយប់។ ក្រៅពីនេះអ្នកមិនចាំបាច់កក់សណ្ឋាគារ ហើយក៏មិនខ្វល់ពីក្រសែភ្នែករបស់មនុស្សគ្រប់គ្នាផងដែរ។ ទោះជាយ៉ាងណាប្រើឡានបោះជំរុំក៏ចំណាយប្រាក់មិនតិចឡើយ ដូច្នេះអ្នកអាចបបួលមិត្តភក្តិបន្ថែម។
ដំណើរកំសាន្តប្រើឡានបោះជំរុំមិនមែនជារឿងថ្មីទេ ប៉ុន្តែដោយសារតែជំងឺកូវីដ-១៩ វាបានក្លាយជាទីពេញនិយមស្រាប់ជនជាតិជប៉ុន។
តោះចូរក្រឡេកមើលទម្រង់ Camping Car ទាំងអស់គ្នា។
ប្រសិនបើមើលខាងក្រៅអ្នកនឹងមិននឹកស្មានថាក្នុងរថយន្តមានទំហំធំប៉ុណ្ណាទេ។
មានទាំងបន្ទប់ទទួលភ្ញៀវទុកសម្រាប់បើកពិធីជប់លៀង។
នៅក្រោមកៅអី និងគ្រែមានទូរទឹកកកទុកសម្រាប់ក្លាសេ។ ចូរក្រឡេកមើលរថយន្តមួយផ្សេងទៀត។
នៅមាន Kotatsu នាំមកនូវអារម្មណ៍បែបជប៉ុន ក្នុងរដូវរងានេះប្រើឡានបោះជំរុំក៏ជាគំនិតល្អផងដែរ។
ខ្ញុំនឹងណែនាំឡានបោះជំរុំធំជាងនេះ។
ចំពោះ Camping Car មួយនេះច្នៃចេញឡានក្រុងខ្នាតតូចដែលមិនប្រើរយៈយូរមកហើយ។ មានទាំងកន្លែងធ្វើម្ហូបទៀត។
ជាពិសេសមានបន្ទប់គេងពីរដាច់ដោយឡែក មិនខុសពីផ្ទះប៉ុន្មានទេ។
ថែមទាំងមានទូរទស្សន៍ ៣២ អ៊ីញ អាចចំណាយពេលមើលទូរទស្សន៍ជាមួយគ្នាក៏បានដែរ។
នៅក្នុងបន្ទប់គេងទី ២ មានបង្អួចបើកអោយខ្សល់ចេញចូល។
មិនត្រឹមតែប៉ុណ្ណឹងខ្ញុំថែមទាំងប្រទះឃើញឡានបោះជំរុំបំពាក់បន្ទប់សូណាទៀត ឡានដែលមាន Kotatsu ល្អណាស់ទៅហើយ ឥឡូវថែមទាំងមានសូណា ម្ចាស់រថយន្តពិតជាពូកែណាស់។
តើអ្នកធ្លាប់គិតថាទិញឡានចាស់យកមកតុបតែងតាមចំណូលចិត្តរបស់អ្នកដែរទេ?
Kengo Abe