ការព្យាករណ៍ព្រិលធ្លាក់ខ្លាំងនៅតំបន់ភ្នំ Hokuriku និង Kanto-Koshin
ទីភ្នាក់ងារឧតុនិយមជប៉ុនបានប្រកាសនឹងមានព្រិលធ្លាក់ខ្លាំងនៅចុងសប្តាហ៍នេះ ជាពិសេសនៅតំបន់ភ្នំ Hokuriku និង Kanto-Koshin ។
រូបភាព NHK
ក្នុងអំឡុងពេលមួយសប្តាហ៍កន្លងមកនេះបរិមាណខ្សល់ត្រជាក់ខ្លាំងបណ្តាលអោយធ្លាក់ព្រិលច្រើនកំណត់ត្រានៅតំបន់ភ្នំ Niigata និងខេត្ត Gunma ក្បែរនោះ។ ព្យុះទឹកកកបានបណ្តាលអោយរថយន្តជាង ២០០០ គ្រឿងជាប់គាំងអស់រយៈពេលជាច្រើនម៉ោងនៅលើផ្លូវហាយវេ។ កងកម្លាំងជួយសង្គ្រោះបើកផ្លូវទាំងមូលកាលពីព្រឹកថ្ងៃសៅរ៍។
ទីភ្នាក់ងារឧតុនិយមបានអោយដឹងភាគច្រើនព្រិលធ្លាក់នៅតំបន់សមុទ្រពីកោះហុកកៃដូរហូតដល់តំបន់ Chugoku ។ តាមការព្យាករណ៍នឹងមានព្រិលធ្លាក់ច្រើននៅតំបន់ភ្នំខេត្ត Niigata និង Gunma ។
តាមការព្យាករណ៍ក្នុងរយៈពេល ២៤ ម៉ោងរហូតដល់ព្រឹកថ្ងៃអាទិត្យយនឹងមានព្រឹលធ្លាក់ក្រាស់ប្រហែល ១០០ សង់ទីម៉ែត្រនៅខេត្ត Niigata ភាគខាងជើងតំបន់ Kanto កម្រាស់ ៨០ សង់ទីម៉ែត្រ ខេត្ត Nagano កម្រាស់ ៧០ សង់ទីម៉ែត្រ តំបន់ Tohoku កម្រាស់ ៦០ សង់ទីម៉ែត្រ តំបន់ Hokuriku កម្រាស់ ៥០ សង់ទីម៉ែត្រ និង Hokkaido កម្រាស់ ៤០ សង់ទីម៉ែត្រ។
ហើយទីភ្នាក់ងារឧតុនិយមក៏បានជូនដំណឹងអោយដឹងមុនព្រិលអាចរំខានចរាចរណ៍។
Japo Cambodia