លទ្ធផលរបស់ក្រុមហ៊ុនដែលបោកបញ្ឆោតពលករបរទេស

ដោយសារតែស្ថានភាពធនធានការងារខ្វះខាត ពលករបរទេសពិតជាចាំបាច់ចំពោះស្ថិរភាពសេដ្ឋកិច្ចនៃប្រទេស​ជប៉ុន។

កម្មសិក្សាជំនាញដើរតួនាទីយ៉ាងសំខាន់នៅក្នុងផែនការនេះ។ សិក្ខាកាមជាច្រើនមកពីប្រទេសចិន កម្ពុជា ហ្វីលីពីន -ល- ត្រូវបានបញ្ជូនទៅប្រទេសជប៉ុនដើម្បីធ្វើការ។ ប៉ុន្តែប្រព័ន្ធក្រុមហ៊ុនណែនាំសិក្ខាកាមមានបញ្ហាជាច្រើន។

ដើមឡើយប្រព័ន្ធការងារបណ្តុះបណ្តាលជំនាញ សង្កេតមើលដំណើរការការងារជាក់ស្តែង។ ឧទាហរណ៍កសិករកម្ពុជា​ដែលចង់រៀនអំពីកសិកម្មជប៉ុននឹងទៅប្រទេសជប៉ុនដើម្បីទទួលយកបទពិសោធន៍ការងារ។

បច្ចុប្បន្នទាំងភាគីប្រទេសជប៉ុន និងប្រទេសដទៃទៀតកំពុងតែងាកចេញពីគោលបំណងដើម។

ពលករបរទេសគិតថា “ខ្ញុំចង់ទៅប្រទេសជប៉ុន” “ខ្ញុំចង់រកប្រាក់ឲ្យ​បានច្រើន” ចំណែកភាគីជប៉ុនបែរជាគិត​ថា “ខ្ញុំចង់ទទួលបានធនធានមនុស្សក្នុងតម្លៃថោក” ព្រោះតែគំនិតនេះធ្វើឲ្យគោលបំណងជ្រើសរើសបុគ្គលិកលែង​ត្រឹម​ត្រូវ។

ចាប់តាំងពីពេលនោះគំនិតអភិវឌ្ឍធនធានមនុស្សលែងសំខាន់ ជនជាតិជប៉ុនមួយចំនួនគិតតែពីកេងប្រវ័ញ្ចកម្លាំងពលកម្មរបស់ពួកគេ។ អ្នកធ្លាប់ឆ្ងល់ទេថាតើលទ្ធផលរបស់ក្រុមហ៊ុនដែលណែនាំការងារបែបនេះនឹងទៅ​ជា​យ៉ាង​ណា?

ខេត្ត Gifu ជាតំបន់វាយនភ័ណ្ឌឈានមុខគេនៅប្រទេសជប៉ុន ប៉ុន្តែក្នុងរយៈពេល ២០ ឆ្នាំកន្លងមកនេះ ចំនួនក្រុមហ៊ុនវាយនភ័ណ្ឌថយចុះមិនដល់ពាក់កណ្តាលផង។ មូលហេតុមិនអាចផ្តួលក្រុមហ៊ុនទាំងនោះព្រោះពួកគេជួលកម្លាំង​​ពលកម្ម​បរទេសថោកជាង។

ត្រឹមខេត្ត Gifu មានសិក្ខាកាមរាប់ពាន់នាក់ទៅហើយ នៅទីនោះពួកគេកំពុងត្រូវគេកេងប្រវ័ញ្ចកម្លាំងពលកម្ម។ ពលករម្នាក់ធ្លាប់ធ្វើការនៅ Gifu និយាយថា “ក្រៅពីម៉ោងធ្វើការផ្លូវការ ខ្ញុំត្រូវធ្វើការ ១៤០ ម៉ោងក្នុងមួយខែស្ទើរ​តែ​គ្មាន​ពេល​ទៅ​ផ្ទះ” ។

ប្រសិនបើចែកប្រាក់ខែតាមឆ្នាំ ប្រាក់ដែលនាងទទួលបានប្រហែល ៣៣០ យ៉េន/ម៉ោង។ ប្រាក់ឈ្នួលបែបនេះទាប​បើ​​ប្រៀប​​នឹង​​កម្រិត​អប្បបរមា​ក្នុង​ស្រុក។

រូបភាព Google

ក្រៅពីនេះ នាងថែមទាំងបង្ហាញរូបភាពនៅអន្តេវាសិកដ្ឋាន កន្លែងស្នាក់នៅសម្រាប់មនុស្ស ១៤ នាក់ ប៉ុន្តែការចំណាយក្នុងការរស់នៅរបស់ពួកគេត្រូវកាត់ចេញពីប្រាក់ខែ ទោះបីជាជីវភាពនៅទីនោះមិនល្អក៏ដោយ។ 

សហព័ន្ធការងារនៅ Nagoya សម្រេចចាត់វិធានការ និងប្តឹងក្រុមហ៊ុន។ ពួកគេក៏បានប៉ាន់ប្រមាណចំនួនទឹកប្រាក់​​​ដែលត្រូវទូទាត់សម្រាប់សិក្ខាកាមជំនាញនោះផងដែរ។ ប៉ុន្តែក្រុមហ៊ុនបែរជាប្រកាសក្ស័យធនដោយ​សារ​​នាយកគ្មានលទ្ធភាពបង់ តើនរណាជាអ្នកទទួលខុសត្រូវ?

ក្រុមហ៊ុនទាំងនោះនឹងដួលរលំ រួមទាំងក្រុមហ៊ុនតំណាងមិនអាចបន្តធ្វើការព្រោះតែក្រសែភ្នែករើសអើងពី​សាធារណៈ​​ជន។

ជាការពិតណាស់ ប្រសិនបើអ្នកមិនធ្វើអំពើអាក្រក់ មិនប្រព្រឹត្ដបទល្មើស នោះភាគីជប៉ុននឹងរកវិធីទូទាត់ប្រាក់​សង​​ត្រឹម​​​ត្រូវ។ ប៉ុន្តែអ្វីដែលសំខាន់កុំធ្វើឲ្យ​ខ្លួនឯងក្លាយទៅជាជនរងគ្រោះ។

សូមពិចារណាអំពីស្ថាប័នបណ្តុះបណ្តាលដែលអ្នកគ្រោងទុក ពិគ្រោះយោបល់ជាមួយមនុស្សមានបទពិសោធ ឬចូលរួម​ពិភាក្សា​លើវេទិកាអុីនធឺណេត។

រូបភាព Google

ទោះជាយ៉ាងណា នៅតែមានក្រុមហ៊ុនណែនាំសិក្ខាកាមដំណើរការត្រឹមត្រូវក្នុងប្រទេសទាំងពីរ។ កុំព្រោះតែក្រុមហ៊ុនអាក្រក់វាយតម្លៃប្រព័ន្ធណែនាំទាំងមូល។

ប្រសិនបើអ្នកមានបំណងទៅធ្វើការនៅប្រទេសជប៉ុន ហើយប្រឈមនឹងស្ថានភាពកេងប្រវ័ញ្ច កុំប្រព្រឹត្តបទល្មើស ប៉ុន្តែគួរតែពិគ្រោះជាមួយអង្គការ ព្យាយាមស្វែងរកជំនួយ។

ដើម្បីដំណើរការប្រព័ន្ធនេះឲ្យ​បានល្អចាំបាច់ត្រូវមានកិច្ចសហប្រតិបត្តិការទាំងសងខាង ចំពោះសិក្ខាកាមបាន និង​​កំពុង​ធ្វើ​ការ​នៅ​ប្រទេស​ជប៉ុន។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: