បណ្តាញហាង Lawson បិទបណ្តោះអាស្នចំនួន ៨៥ កន្លែងអំឡុងពេលឈប់ចុងឆ្នាំ និងឆ្នាំថ្មី

ក្រុមហ៊ុន Lawson Inc បានប្រកាសថាខ្លួននឹងបិទហាងចំនួន ៨៥ កន្លែងនៅទូទាំងប្រទេសជប៉ុនក្នុងអំឡុងពេលចុងឆ្នាំ និងថ្ងៃឈប់សម្រាកចូលឆ្នាំថ្មី។

រូបភាព https://japantoday.com/

ក្រុមហ៊ុន Lawson នឹងអនុញ្ញាតអោយម្ចាស់សិទ្ធិអាជីវកម្មផ្តាច់មុខបិទហាងពីរបីថ្ងៃ ចាប់ពីថ្ងៃទី ៣០ ខែធ្នូឆ្នាំ ២០២០ ដល់​ថ្ងៃទី ៣ ខែមករាឆ្នាំ ២០២១ ព្រោះចំនួនអតិថិជនអាចនឹងថយចុះ។ តាមប្រភពព័ត៌មានមួយចំនួន​ហាង​ជា​ច្រើនមិនអាចធានាចំនួនបុគ្គលិកគ្រប់គ្រាន់ រួមទាំងបុគ្គលិកក្រៅម៉ោងក្នុងអំឡុងថ្ងៃ​ឈប់​សម្រាក។

មុននោះ Lawson គ្រាន់តែអនុញ្ញាតអោយម្ចាស់សិទ្ធិអាជីវកម្មផ្តាច់មុខបិទទ្វារក្នុងអំឡុងពេលឈប់សម្រាកបុណ្យចូលឆ្នាំថ្មីមួយថ្ងៃប៉ុណ្ណោះ។ កាលពីមុនក្នុងអំឡុងពេលចុងឆ្នាំ និងថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីហាង Lawson ចំនួន ១០២ កន្លែងនៅទូទាំងប្រទេសបានសាកល្បងបិទទ្វារដើម្បីវាយតម្លៃផលប៉ះពាល់មកលើអាជីវកម្ម។

រហូតដល់ចុងខែវិច្ឆិកាឆ្នាំ ២០២០ ចំនួនហាង ៣៦៧ កន្លែងក្នុងចំណោមហាងទាំង ១៤.៥០៣ ហាងរបស់ Lawson បើកដំណើរ​ការទៀតទាត់ ប៉ុន្តែកាត់បន្ថយម៉ោងបើកទ្វារ។

ផ្ទុយទៅវិញអ្នកគ្រប់គ្រងបណ្តាញហាងនៃក្រុមហុន Seven-Eleven Japan Co បានប្រកាសថានឹងបន្តដំណើរការក្នុងអំឡុងពេលឈប់សម្រាកចុងឆ្នាំ និងចូលឆ្នាំថ្មី។ ចំពោះ FamilyMart Co គ្រោងនឹងបញ្ជូនបុគ្គលិកជំនួសព្រោះម្ចាស់​សិទ្ធិអាជីវកម្មចង់ឈប់ពីការងារ។

ក្នុងអំឡុងពេលឈប់សម្រាកនាពេលខាងមុខនេះផ្សារទំនើប និងអ្នកគ្រប់គ្រងភោជនីយដ្ឋានជាច្រើននៅជប៉ុនគ្រោងនឹងបិទទ្វារដោយសារជំងឺកូវីដ-១៩ រាតត្បាតឡើងវិញ។

ដើម្បីគ្រប់គ្រងការរីករាលដាលជំងឺ រដ្ឋាភិបាលទីក្រុងតូក្យូបានសម្រេចស្នើភោជនីយដ្ឋាន បារ និងកន្លែងលក់ស្រា​បៀរ​ដទៃ​ទៀតកាត់បន្ថយពេលវេលាបើកទទួលភ្ញៀវរហូតដល់ថ្ងៃទី ១៦ ខែមករាឆ្នាំ ២០២១ ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: