ពិព័រណ៍ពន្លឺវេទមន្តនៅសួនបុរាណដ៏ស្រស់ស្អាតបំផុតរបស់ជប៉ុន

រូបភាព https://www.timeout.com/tokyo/

ក្រុមហ៊ុនឌីជីថលដ៏ពេញនិយមរបស់ជប៉ុន TeamLab បានបង្ហើបអោយដឹងថាកម្មវិធីតាំងពិព័រណ៍​ថ្មីរបស់ខ្លួននឹងប្រារព្ធធ្វើឡើងនៅសួន Kairakuen ខេត្ត Ibaraki ទីក្រុង Mito ។ កម្មវិធីនេះ​ជាសិល្បៈបញ្ចេញពន្លឺមួយក្នុងចំណោមសួនទាំងបីដែលស្អាតបំផុតនៅប្រទេស​ជប៉ុន។

រូបភាព https://www.timeout.com/tokyo/news/

សួនច្បារ Kairakuen សាងសង់ឡើងនៅចុងសម័យអេដូ ស្ថិតនៅកណ្តាលបឹងមួយដែលត្រូវបានរដ្ឋាភិបាលជប៉ុនទទួលស្គាល់ជាទេស​ភាពស្អាតក្នុងប្រទេសជប៉ុន។ ដោយមានប្រវត្តិតាំងពីឆ្នាំ ១៨៤២ ពិព័រណ៍នេះរៀបចំបំភ្លឺភ្លើងនៅលើដើមជម្ពូ ៣០០០ ដើម បង្កើតបានជាស្នាដៃសិល្បៈដ៏​រស់​រវើក​ដោយពឹងលើបច្ចេកវិទ្យាទំនើប។

ជាពិសេសពន្លឺផ្លាស់ប្តូរនៅពេលដែលមានវត្តមានរបស់អ្នកមើល ព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងស្រប​នឹង​ពិធីបុណ្យ “Mitu Ume Festival” ពីខែកុម្ភៈដល់ខែមីនា។

ដូចដែលបានរៀបរាប់ខាងលើសួន Kairakuen ជាសួនមួយក្នុងចំណោមសួនទាំង ៣ នៅប្រទេស​ជប៉ុន (日本三名園) រួមជាមួយសួន Kenrokuen នៅ Kanazawa និងសួន Korakuen នៅ Okayama សួននេះក៏ល្បីនឹងសម្រស់ផ្កាជម្ពូរីកផងដែរ។ ទេសភាពស្រស់ស្អាតនៅសួន Kairakuen មាន​រយៈ​ពេល​យូរជាងកន្លែងដទៃទៀត ព្រោះដើមឈើមានច្រើនប្រភេទ។

រូបភាព https://www.timeout.com/tokyo/news/

គំនិតផ្តួចផ្តើមនៃគម្រោងផ្អែកលើបច្ចេកវិទ្យាឌីជីថលអរូប អាចនាំយកធម្មជាតិចូលទៅជិតសិល្បៈ​តែ​មិនប៉ះពាល់ដល់បរិស្ថាន។ ការផ្លាស់ប្តូរពណ៌ពេលនរណាម្នាក់ចូលទៅជិតអាចធានាសុវត្ថិភាពដើមឈើឬរចនាសម្ព័ន្ធក្នុងតំបន់។

ព្រឹត្តិការណ៍នេះប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៣ ខែកុម្ភៈរហូតដល់ថ្ងៃទី ២១ ខែមីនាឆ្នាំ ២០២១ ។

រូបភាព https://www.timeout.com/tokyo/news/

ពិធីតាំងពិព័រណ៍នេះរៀបចំធ្វើឡើងស្របជាមួយនឹងមហោស្រព Mito ប្រចាំឆ្នាំ ដែលជាព្រឹត្តិ​ការណ៍​ធំ​នៅភាគខាងកើតប្រទេសជប៉ុននៃថ្ងៃគម្រប់ធខួបលើកទី ១២៥ ឆ្នាំ ២០២១ ។ អ្នកទស្សនា​ដែលមកលេងសួនអាចដើរកំសាន្តក្រោមសម្រស់ផ្កា ហើយចូលរួមក្នុងព្រឹត្តិ​ការណ៍ពិធីបុណ្យ​នេះ។

សំបុត្រចូលទស្សនាពិព័រណ៍ TeamLab តម្លៃ ១៥០០ យ៉េនសម្រាប់មនុស្សពេញវ័យ តម្លៃ ៨០០ យ៉េន​សម្រាប់​សិស្សអាយុ ១៨ ឆ្នាំចុះក្រោម និងឥតគិតថ្លៃសម្រាប់កុមារអាយុក្រោម ១៣ ឆ្នាំ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: