ជនសង្ស័យបង្កអគ្គីភ័យ Kyoto Animation ត្រូវចោទប្រកាន់ពីបទឃាតកម្ម
ជនសង្ស័យ Shinji Aoba ត្រូវចាប់ខ្លួនពីបទបង្កអគ្គីភ័យទៅលើ Kyoto Animation (KyoAni) បណ្តាលអោយមនុស្ស ៣៦ នាក់ស្លាប់កាលពីខែកក្កដាឆ្នាំ ២០១៩ ។
ព្រះរាជអាជ្ញាជប៉ុនបានធ្វើការចោទប្រកាន់ជននេះពីបទឃាតកម្ម បន្ទាប់ពីទទួលបានលទ្ធផលពិនិត្យស្មារតី។ យោងតាមស្ថានីយ៍ទូរទស្សន៍ជាតិនេះជាឧក្រិដ្ឋកម្មដ៏សាហាវបំផុតដែលសម្លាប់មនុស្សជាច្រើន។
ជនបង្កឈ្មោះ Shinji Aoba អាយុ ៤២ ឆ្នាំត្រូវឃុំខ្លួនបន្ទាប់ពីបង្កអគ្គីភ័យកាលពីខែកក្កដា ប៉ុន្តែត្រូវបញ្ជូនចូលមន្ទីរពេទ្យដោយសាររលាកធ្ងន់ធ្ងរ។
រូបភាព https://www.theguardian.com/world/2020/dec/16/kyoto-animation-arson-suspect-charged-with-in-japan?fbclid=IwAR3GBVpx_FAdlCZI4LsDtWuKmV4t3wkX-4-DkSLsE-46beShPBwc-6nwr1o
គ្មានប្រភពព័ត៌មានលម្អិតនិយាយអំពីកម្រិតទោសដែល Aoba ត្រូវទទួលនោះទេ។ ហើយការិយាល័យរដ្ឋអាជ្ញាក្យូតូមិនបានឆ្លើយតប ប៉ុន្តែភ្លាមៗនោះស្នើសុំការបញ្ជាក់។
លោក Shinji Aoba ត្រូវចោទប្រកាន់ពីបទលួចចូលអាគារស្ទូឌីយោ ចាក់សាំងជុំវិញជាន់ផ្ទាល់ដីហើយដុតភ្លើង។ លោក Shinji Aoba បានអះអាងថាស្ទូឌីយោលួចស្នាដៃរបស់គាត់ ប៉ុន្តែ KyoAni បដិសេធ។ ទង្វើរបស់គាត់បណ្តាលអោយមានមនុស្សជាច្រើនបាត់បង់ជីវិត មិនត្រឹមតែបង្កការឈឺចាប់ចំពោះសាច់ញាតិរបស់ជនរងគ្រោះប៉ុណ្ណោះទេ រួមទាំងអ្នកគាំទ្រទាំងអស់របស់ក្រុមហ៊ុនគំនូរជីវចលដ៏ល្បីនេះផងដែរ។
លោក Shinichi Tsuda ជាឪពុកជនរងគ្រោះស្រីឈ្មោះ Sachie បាននិយាយថា “ខ្ញុំតែងគិតពីកូនស្រីគ្រប់ពេល ខ្ញុំស្រមៃឃើញអណ្តាតភ្លើងនោះ ហើយគិតអំពីភាពឈឺចាប់ដែលវារងទុក្ខ” ។
អគ្គីភ័យនេះបានបណ្តាលឱ្យមានការភ្ញាក់ផ្អើលនៅក្នុងវិស័យរឿងគំនូរជីវចល Anime រួមទាំងអ្នកគាំទ្រនៅក្នុងប្រទេសជប៉ុន និងជុំវិញពិភពលោក។ លោកនាយកក្រុមហ៊ុន Kyoto Animation ឈ្មោះ Hideaki Hatta ឆ្លើយតបបទសម្ភាសន៍កាលនោះថា “ទាំងនេះជាមនុស្សដែលដឹកនាំវិស័យគំនូរជីវចលរបស់ជប៉ុន។ ពិតជាគួរអោយសោកស្តាយចំពោះការចាកចេញរបស់ពួកគេ” ។
Sacchan