ហាងកាហ្វេសម្រាប់តែមនុស្សទុទិដ្ឋិនិយមបន្ធូរអារម្មណ៍
ជាទូទៅយើងតែងទទួលបានពាក្យទូន្មានកុំរាប់អានជាមួយមនុស្សមានគំនិតអវិជ្ជមាន ព្រោះភាពអវិជ្ជមានរបស់ពួកគេអាចនឹងជះឥទ្ធិពលអាក្រក់មកលើយើង។
ទោះជាយ៉ាងណានៅទីក្រុងតូក្យូមានកន្លែងមួយសម្រាប់មនុស្សដែលតែងតែមានគំនិតអវិជ្ជមាន។
រូបភាព https://soranews24.com/2020/12/13/tokyo-has-a-cafe-lounge-thats-for-negative-people-only/
នៅមុខច្រកចូលហាងកាហ្វេ និងបារ Mori Ouchi មានស្លាកសញ្ញាសរសេរថា “សម្រាប់តែមនុស្សអវិជ្ជមានប៉ុណ្ណោះ” ។ ទីតាំងស្ថិតនៅផ្លូវ Shimokitazawa ជាកន្លែងដែលពេញនិយមសម្រាប់យុវវ័យ ប៉ុន្តែបែរជាទទួលយកមនុស្សដែលតែងតែមានគំនិតទុទិដ្ឋិនិយម។
ក្រៅពីនេះបារ Mori Ouchi ថែមទាំងដាក់សំណើរផ្សេងទៀតនៅមុខច្រកថាមានតែស្ត្រីដែលមិនទាន់មានគូទើបចូលបាន។ សម្រាប់ភ្ញៀវជាបុរសទោះបីអត្តចរិកបែបណាក៏មិនអាចចូល លើកលែងមានស្រ្តីម្នាក់ក្នុងក្រុមមកជាមួយ។
ច្រកចូលហាងបារ Mori Ouchi ពណ៌ស្រស់ស្រាយគួរអោយទាក់ទាញ។
រូបភាព https://soranews24.com/2020/12/13/tokyo-has-a-cafe-lounge-thats-for-negative-people-only/
ហាងបារ Mori Ouchi មានន័យថាផ្ទះនៅក្នុងព្រៃ ដូច្នេះការរចនារបស់ហាងមានលក្ខណៈដូចធម្មជាតិ។
ក្រៅពីកន្លែងអង្គុយ និងកន្លែងក្រឡុកស្រា ហាងបារ Mori Ouchi ក៏មានបន្ទប់ឯកជនបែបបុរាណដែលមើលទៅដូចជាបន្ទប់តូចៗ។ ពេលទៅដល់ហាងភ្ញៀវមានអារម្មណ៍កក់ក្តៅ និងផាសុកភាពជួយបំភ្លេចនូវទុក្ខព្រួយរបស់ខ្លួន។
កន្លែងមួយចំនួនថែមទាំងតុបតែងអាងចិញ្ចឹមត្រីដ៏រស់រវើក និងគួរឱ្យស្រឡាញ់ផងដែរ។
រូបភាព https://soranews24.com/2020/12/13/tokyo-has-a-cafe-lounge-thats-for-negative-people-only/
លើសពីនេះហាង Mori Ouchi អនុញ្ញាតអោយភ្ញៀវយកអាហារពីក្រៅចូល ប៉ុន្តែតម្រូវអោយបញ្ជាទិញភេសជ្ជៈយ៉ាងតិច ១ កែវក្នុងម្នាក់។ រាល់អាហារឬភេសជ្ជៈលក់ក្នុងតម្លៃ ៣០០ យ៉េន ហើយអ្នកទទួលបានការបញ្ចុះតម្លៃ ១០០ យ៉េនលើថ្លៃចូល (រាល់ ៣ នាទីគិត ២០ យ៉េន) ។
លោក Sato ម្ចាស់ហាងនិយាយថា “មនុស្សរាល់គ្នាតែងយល់ថាភាពវិជ្ជមានគឺល្អ រីឯគំនិតទុទិដ្ឋិនិយមមិនល្អ ប៉ុន្តែខ្ញុំមិនគិតថាគំនិតអវិជ្ជមានគឺអាក្រក់ទាំងស្រុងនោះទេ។ មនុស្សសអវិជ្ជមានតែងតែព្យាយាមលាក់បាំងអារម្មណ៍របស់ខ្លួន ដូច្នេះខ្ញុំចង់បង្កើតកន្លែងសម្រាប់ពួកគេបន្ធូរអារម្មណ៍” ។
រូបភាព https://soranews24.com/2020/12/13/tokyo-has-a-cafe-lounge-thats-for-negative-people-only/
គាត់បានចំណាយពេល ១០ ឆ្នាំបង្កើតគម្រោង រៀបចំផែនការ រចនា និងជ្រើសរើសគ្រឿងសង្ហារឹម។ លោកបន្តទៀតថា “តើគំនិតទាំងនេះនឹងធ្វើអោយអ្នកក្លាយជាមនុស្សវិជ្ជមានឬ? ខ្ញុំគិតថាគ្រាន់តែធ្វើរឿងតូចតាចដែលខ្លួនរីករាយ។ ខ្ញុំផ្ទាល់ក៏ជាមនុស្សអវិជ្ជមានម្នាក់ផងដែរ” ។
នៅទីនេះគ្មាននរណាម្នាក់វិនិច្ឆ័យបុគ្គលិកលក្ខណៈរបស់អ្នកទេ គ្រាន់តែជាកន្លែងស្ងប់ស្ងាត់ និងបន្ធូរអារម្មណ៍។
ព័ត៌មាន
Mori Ouchi / モリオウチ
អាស័យដ្ឋាន៖ Tokyo-to, Setagaya-ku, Shimokitazawa 32-8, ជាន់ទី 2
東京都世田谷区北沢2丁目32-8 2階
ម៉ោងបើកទ្វារ៖ 2 p.m.-10 p.m.
Sacchan