មតិផ្ទុយអំពីគ្រោះថ្នាក់នៃការទទួលទានអយស្ទ័រផ្ទាល់ពីសំបក

របៀបទទួលទានអយស្ទ័រមានច្រើនដូចជាអាំង ដុត ឆា ប៉ុន្តែនៅជប៉ុនរបៀបបរិភោគដែលពេញ​និយមគឺញ៉ាំស្រស់ បន្ថែមក្រូចឆ្មាបន្តិច បន្ទាប់មកទទួលទានអយស្ទ័រផ្ទាល់ពីសំបក។

មនុស្សជាច្រើនចូលចិត្តទទួលទានអយស្ទ័រផ្ទាល់ពីសំបកព្រោះវានាំមកនូវអារម្មណ៍ស្រស់ស្រាយ ទន្ទឹម​នឹងនេះអាចភ្លក់រសជាតិផ្អែមឆ្ងាញ់របស់អយស្ទ័រ។

ទោះយ៉ាងណាថ្មីៗនេះអ្នកប្រើបណ្តាញសង្គមជប៉ុនម្នាក់បានបញ្ជាក់ថាដើម្បីចៀសវាងការពុលអាហារ ជាក់ស្តែងដើម្បីបង្ការបាក់តេរីដែលមានគ្រោះថ្នាក់ មិនត្រូវទុកអោយសំបកអយស្ទ័រប៉ះនឹង​មាត់ទេ។ និយាយម៉្យាងទៀតបុគ្គលនេះណែនាំថាវិធីទទួលទានខាងលើអាចបង្កគ្រោះថ្នាក់ដល់​សុខ​ភាព។

រូបភាព https://news.yahoo.co.jp/articles/ecad11f7d10caf38310e5858a6801155fe8175ff/images/001

ទោះបីជា Tweet ដើមត្រូវបានលុបចេញក៏ពាក្យទាំងនេះធ្វើអោយអ្នកប្រើបណ្តញអុីនធឺណេតមាន​ភាពច្របូកច្របល់ចំពោះរបៀបទទួលទានអយស្ទ័រ។ តើពិតជាមានគ្រោះថ្នាក់​ទេបើទទួលទានអយស្ទ័រផ្ទាល់ពីសំបក?

ធ្វីតនេះបណ្តាលអោយមានឥទ្ធពលយ៉ាងខ្លាំងរហូតដល់ថ្នាក់មន្ត្រីក្រសួងសុខាភិបាលជប៉ុនត្រូវចេញ​មក​ស្រាយ។

រូបភាព https://news.yahoo.co.jp/articles/ecad11f7d10caf38310e5858a6801155fe8175ff/images/001

ចម្លើយយ៉ាងសាមញ្ញមិនសំខាន់ទេ មិនថាអ្នកចូលចិត្តញ៉ាំអយស្ទ័រផ្ទាល់ពីសំបកឬយកសាច់អយ​ស្ទ័រ​ចេញពីសំបក របៀបទាំងពីរនេះមិនខុសគ្នាទេក្នុងការកាត់បន្ថយការពុលអាហារឬប៉ះពាល់នឹង​បាក់តេរីដែលបង្កគ្រោះថ្នាក់។

ទោះជាយ៉ាងណាអ្វីដែលបង្កអោយពុលអាហារមិនមែនបាក់តេរីទេ គឺ Norovirus ។ មនុស្សប៉ះពាល់នឹង norovirus មិនមែនតាមរយៈសំបកទេ ប៉ុន្តែតាមរយៈសាច់។

Norovirus មាននៅក្នុងសាច់អយស្ទ័រមិនមែនភ្លាមៗឬចៃដន្យទេ។ Norovirus ចូលទៅក្នុងបរិស្ថាន​សមុទ្រតាមរយៈការលេចធ្លាយទឹកសំណល់។ អយស្ទ័រសាច់ទន់ សំបករឹង វារកចំណីតាម​រយៈ​ត្រងទឹកចេញពីរាងកាយ ហើយរក្សានូរសារធាតុចិញ្ចឹម។ ដូច្នេះអយស្ទ័រអាចផ្ទុក norovirus ប្រសិនបើវានៅជិតតំបន់ដែលមានប្រព័ន្ធត្រួតពិនិត្យទឹកមិនល្អ។

ឃ្លាមួយដែលគេនិយមសម្រាប់អ្នកចូលចិត្តញ៉ាំអយស្ទ័រគឺ “បញ្ហាស្ថិតលើអារម្មណ៍” មានន័យថា “ប្រសិន​បើអ្នកស្ទាក់ស្ទើរ ហើយគិតថាខ្លួនពុលអាហារវានឹងពុល ប៉ុន្តែប្រសិនបើអ្នកបរិភោគដោយ​ទំនុកចិត្តនឹងមិនពុលឡើយ” ។

ដោយសារទទួលទានអយស្ទ័រផ្ទាល់ពីសំបកដូចគ្នា ប៉ុន្តែមនុស្សមួយចំនួនឈឺពោះ អ្នកខ្លះទៀតបែរជាមិនអី។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: