រូបចម្លាក់ស្រោបមាសកម្ពស់ ១០ មែ៉ត្រដើម្បីលើកទឹកមនុស្ស​គ្រប់គ្នាក្នុងកំឡុងជំងឺកូវីដ-១៩

សិល្បៈចម្លាក់ស្រោបមាសមានឈ្មោះថា “ផ្កាឪពុកម្តាយ និងកូន” តាំងនៅ Roppongi Hills Mori អាគារខ្ពស់ដ៏ល្បីនៅទីក្រុងតូក្យូប្រទេស​ជប៉ុន។

ស្នាដៃនេះបង្ហាញអំពីរូបចម្លាក់ពីរមានរាងកាយមនុស្ស តែក្បាលជាផ្កាដែលកំពុងញញឹម នៅ​លើ​ដៃរូបចម្លាក់ធំកាន់ផ្កា ៣ ទង ផ្នែកខាង​លើ​មាន​ស្លឹក។ រូបចម្លាក់នេះដាក់លើជើងទ្រដែលបំពាក់អំពូល​ភ្លើង ចំពោះថ្លៃចំណាយមិនត្រូវបានបង្ហើបអោយដឹងទេ។ 

រូបភាព https://www.timeout.com/tokyo

ក្រុមហ៊ុន Kaikai Kiki ជាក្រុមហ៊ុនរៀបចំព្រឹត្តិការណ៍សិល្បៈ និងគំនូររបស់វិចិត្រករ Takashi Murakami ជួបការលំបាកជាច្រើនរហូតដល់ជិតក្ស័យធន។ កាលពីខែកក្កដាក្នុងវីដេអូដែលមាន​រយៈពេល ១៤ នាទីនៅលើបណ្តាញសង្គម Instagram វិចិត្រករចក្ខុ​វិស័យ​សហសម័យ​ឈានមុខ​គេនៅជប៉ុន ធ្លាប់បានចែករំលែកការខាតបង់ផ្នែកហិរញ្ញវត្ថុដែលបណ្តាលអោយក្រុមហ៊ុនរបស់​គាត់ឈានដល់ដំណាក់កាលចុងក្រោយដោយសារជំងឺកូវីដ-១៩ ។ ក្នុងអំឡុងពេលនោះលោក Takashi Murakami កំពុងរៀបចំរូបចម្លាក់ស្រោមមាសកម្ពស់ ១០ ម៉ែត្រ។ លោកបន្តថាការធ្វើរូប​ចម្លាក់ដើម្បីផ្តល់កម្លាំងចិត្ត និងក្តីសង្ឃឹមដល់មនុស្សគ្រប់គ្នាកំឡុងជំងឺកូវីដ-១៩ រាត​ត្បាត។

រូបភាព https://www.timeout.com/

នៅពេលចែករំលែកអំពីបរាជ័យដ៏ធំបំផុតក្នុងជីវិតរបស់ខ្លួន វិចិត្រករអាយុ ៥៨ ឆ្នាំនិយាយថា “បន្ទាប់ពីដឹងថាក្រុមហ៊ុនជិតក្ស័យធនខ្ញុំចង់ស្លាប់ភ្លាមៗ” ។

តួនាទីរបស់វិចិត្រករគឺចាប់យក និងបង្ហាញអោយឃើញ ស្នាមញញឹមមិនមែនមានន័យថាសប្បាយ​នោះទេ។ ពេលក្រឡេកមើលស្នាដៃសិល្បៈនេះអ្នកខ្លះមើលឃើញស្នាមញញឹម រីឯមនុស្សមួយ​ចំនួនទៀតបែរជាមានអារម្មណ៍ភ័យខ្លាច។

តាមសម្តីរបស់លោក Takashi Murakami អត្តន័យដ៏សំខាន់បែបនេះផ្តល់ប្រយោជន៍យូរអង្វែងដល់ស្នាដៃសិល្បៈ។ វិចិត្រករសង្ឃឹមថាស្នាដៃនេះនឹងទទួលបាន “ការអោយតម្លៃបន្ទាប់ពីមរណភាពរបស់គាត់” ។

សិល្បៈសហសម័យហៅវិចិត្រករ Takashi Murakami ជាអ្នកផ្សារភ្ជាប់រវាងគំនូរសាមញ្ញា និងថ្នាក់ខ្ពស់ ពីព្រោះគាត់បានផ្តួចផ្តើមទម្រង់សិល្បៈ superflat ។ លោក Takashi Murakami ត្រូវបានគេប្រៀប​​ធៀបដូចជា “Andy Warhol របស់ប្រទេសជប៉ុន” (Andy Warhol ជាវិចិត្រករជនជាតិអាមេរិក​ដែលល្បីខាងសិល្បៈប្រជាប្រិយ – Pop Art ដោយសារបង្ហាញពីចេតនាច្បាស់នៅក្នុងស្នាដៃសិល្បៈ) ។

រូបភាព https://www.timeout.com/

នៅក្បែរនោះហាងកាហ្វេមួយបើកសម្ភោធក្រោមប្រធានបទ Murakami មុខម្ហូបនៅក្នុងហាងត្រូវបានតុបតែងដោយប្រើការរចនាពិសេស​របស់ Murakami ។ មុខម្ហូបរួមមានការីផ្កា មីសរសៃរ​​ផ្កា និង omurice (បាយឆាស៊ុត) មានរូបផ្កា។ ហាងកាហ្វេនេះបើកដំណើររហូតដល់ថ្ងៃទី ៣ ខែមករាឆ្នាំ ២០២១ ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: