ការព្យាករណ៍ព្រិលធ្លាក់ខ្លាំងតាមតំបន់ឆ្នេរជប៉ុនដែលមិនធ្លាប់មានពីមុនមក
អាកាសធាតុនៅជប៉ុនខ្សល់ត្រជាក់គ្របដណ្តប់ខ្លាំងបំផុតតាំងពីដើមរដូវរងា នឹងបណ្តាលអោយព្រិលធ្លាក់តាមតំបន់ឆ្នេរសមុទ្រកោះហុកកៃដូភាគខាងជើងរហូតដល់ Chugoku ភាគនិរតី។
រូបភាព NHK
ការិយាល័យឧតុនិយមជប៉ុនបានអោយដឹងពពកដែលបង្កអោយព្រិលធ្លាក់កំពុងធ្វើដំណើរតាមបណ្តោយភ្នំខេត្ត Niigata និងខេត្ត Gunma ដែលបណ្តាលអោយបរិមាណព្រិលធ្លាក់ច្រើន។
តាំងពីម៉ោង ៤ ព្រឹកម្សិលមិញបរិមាណព្រិលធ្លាក់ក្នុងរយៈពេល ២៤ ម៉ោងនៅក្រុង Minakami ខេត្ត Gunma កម្រាស់ ១២៨ សង់ទីម៉ែត្រ នៅក្រុង Yuzawa ខេត្ត Niigata កម្រាស់ ១១៣ សង់ទីមែត្រ។ ទីភ្នាក់ងារអាកាសធាតុនិយាយថាបរិមាណព្រិលធ្លាក់ក្នុងរយៈពេល ២៤ ម៉ោងលើកនេះច្រើនមិនធ្លាប់មានពីមុនមកក្នុងតំបន់ទាំងពីរ។
ការព្យាករណ៍បរិមាណព្រិលក្នុងរយៈពេល ២៤ ម៉ោង គិតរហូតដល់ព្រឹកថ្ងៃព្រហស្បតិ៍រួមមាន៖
- ខេត្ត Niigata ឡើងដល់ ១០០ សង់ទីម៉ែត្រ
- តំបន់ Kanto ៨០ សង់ទីម៉ែត្រ
- តំបន់ឆ្នេរសមុទ្រ Tohoku តំបន់ Hokuriku ខេត្ត Nagano ភាគខាងជើងតំបន់ Kansai ៧០ សង់ទីម៉ែត្រ
- តំបន់ Chugoku ៦០ សង់ទីម៉ែត្រ
- ខេត្ត Gifu និងតំបន់ឆ្នេរសមុទ្រប៉ាស៊ីភិចនៅ Tohoku ៥០ សង់ទីម៉ែត្រ
- តំបន់ឆ្នេរហុកកៃដូ ៤០ សង់ទីម៉ែត្រ។
ទីភ្នាក់ងារអាកាសធាតុបានប្រកាសថាទាំងតំបន់ភ្នំ និងតំបន់ទំនាបតាមបណ្តោយឆ្នេរសមុទ្រជប៉ុនមានបរិមាណព្រិលធ្លាក់ច្រើនជាងរាល់ឆ្នាំ។ ព្រិលអាចធ្លាក់ខ្លាំងទាំងតំបន់ទាបនៃតំបន់ Tokai និង Kansai ផងដែរ។
ទីភ្នាក់ងារអាកាសធាតុអំពាវនាវឱ្យមានការប្រុងប្រយ័ត្នចំពោះផ្លូវធ្លាក់ព្រិលដែលរំខានចរាចរណ៍ និងផ្ទាំងទឹកកករអិលចុះពីលើភ្នំ។
Japo Cambodia