លោកតាអាយុ ៧៣ ឆ្នាំក្លាយជា Youtuber ដែលមានអ្នកទស្សនារាប់លាននាក់

តើអ្នកគិតថាមនុស្សចាស់ ជាពិសេសអ្នកដែលមានអាយុលើស ៧០ ឆ្នាំនឹងមិនចាប់អារម្មណ៍លើបណ្តាញ​សង្គម កុំថាតែក្លាយទៅជាអ្នកល្បីលើបណ្តាញសង្គមនោះ?

លោកតាម្នាក់ឈ្មោះ Harumichi Shibasaki អាយុ ៧៣ ឆ្នាំនឹងបង្ហាញថាការគិតរបស់អ្នកខុសទាំង​ស្រុង។

វីដេអូព្យាបាលបេះដូង

គេហទំព័របស់លោកតា Shibasaki ភាគច្រើនបង្ហោះការបង្រៀនគំនូរពណ៌ទឹកដែលទាក់ទាញអ្នកមើលជាង ៧ សែននាក់។ ក្នុងនោះវីដេអូដែលទទួលការចាប់អារម្មណ៍បំផុតបង្ហាញពី​របៀប​គូរ​ដើម​ឈើ ជាមួយនឹងចំនួនអ្នកមើលជាង ៥ លាននាក់ (រហូតមកដល់ពេលនេះ) ។

លោកតាមានប្រសាសន៍ថា “ជាទូទៅពេលគូរដើមឈើមនុស្សផ្តោតលើការគូរស្លឹកអោយបានច្រើន។ ប៉ុន្តែខ្ញុំសូមណែនាំកុំសង្កេតមើល​តែ​ស្លឹក តែត្រូវក្រឡេកមើលស្រមោលធំរបស់ដើមឈើទាំងមូលវិញ” ។

រូបភាព CNN

លោកតា Shibasaki ជាអតីតគ្រូបង្រៀន និងវិចិត្រករមួយរូប។ គាត់សម្រេចបង្កើតគេហទំព័រ​យូធូប​តាំង​ពី​ឆ្នាំ ២០១៦ ដូចជាកន្លែងបង្រៀនគូរគំនូរសម្រាប់អ្នកទាំងអស់គ្នា ប៉ុន្តែបញ្ហាជំងឺ​កូវីដ-១៩ រីករាលដាលនាំមកនូវអត្តន័យថ្មីនៃគេហទំព័រ។

“ខ្ញុំគិតថាមនុស្សជាច្រើនពេលមើលវីដេអូរបស់ខ្ញុំទទួលបានអារម្មណ៍ជាសះស្បើយក្នុងបេះដូង និងបង្កើនកម្លាំងបន្ថែម ជាជាងការណែនាំគន្លឹះគូរ។ ដូច្នេះហើយខ្ញុំបានផ្លាស់ប្តូរគំនិត ខ្ញុំសង្ឃឹមថាតាមរយៈវីដេអូមិនត្រឹមតែជួយអោយអ្នកបង្កើនជំនាញគំនូរពណ៌ទឹកប៉ុណ្ណោះទេ ហើយ​ថែម​ទាំង​អាចព្យាបាលបេះដូងរបស់មនុស្សតាមរយៈការគូរគំនូរផងដែរ” ។

ទាំងនេះត្រូវបានបង្ហាញនៅក្នុងកន្លែងផ្តល់មតិយោបល់នៃវីដេអូយូធ្យូប។ សម្លេងរបស់លោកតាសុភាព និងពោពេញទៅដោយការលើកទឹកចិត្តបានធ្វើអោយអ្នកមើលវីដេអូមានការដឹងគុណយ៉ាងខ្លាំងជាពិសេសក្នុងបរិបទបច្ចុប្បន្ន។

រៀនគូរគំនូរដោយខ្លួនឯងនៅអាយុ ៧០ ឆ្នាំ

រូបភាព CNN

លោកតា Shibasaki សម្រេចបើកគេហទំព័រយូធ្យូបនៅថ្ងៃកំណើតគម្រប់អាយុ ៧០ ឆ្នាំរបស់គាត់។ ដោយមានជំនួយពីកូនប្រុស លោក​តា​រៀនពីរបៀបប្រើឧបករណ៍កាមេរ៉ាក៏ដូចជាជំនាញបច្ចេក​វិទ្យា​ផ្សេង​ទៀត។ បច្ចុប្បន្ន ៩០% វីដេអូគាត់ជាអ្នកធ្វើដោយខ្លួនឯង។

ហើយលោកតាក៏មិនដែលរុញរាក្នុងការសាកល្បងបច្ចេកវិទ្យាថ្មីដែរ នៅពេលកូនប្រុសរបស់គាត់​ណែ​នាំ TikTok គាត់ជឿថាកម្មវិធីនេះនឹងជួយអោយស្នាដៃសិល្បៈរបស់គាត់ខិតជិតយុវជន។

បច្ចុប្បន្នគណនី TikTok របស់គាត់មានអ្នកតាមដានជាង ៣០ ម៉ឺននាក់ ដែលបង្ហាញថាគាត់ទទួល​បានជោគជ័យក្នុងការភ្ជាប់ទំនាក់ទំនងនឹងអ្នកមើលមួយចំនួនធំ។ លោកតានិយាយ​ថា​មតិយោបល់​លើ TikTok ខុសពីយោបល់នៅលើយូធ្យូប ។ យោបល់ដែលទាក់​ទាញ​ចំណាប់​អារម្មណ៍លោក​តាគឺ “ចង់អោយលោកតាក្លាយជាជីតារបស់ខ្ញុំ” ។

លោកតានិយាយថា “ខ្ញុំពោពេញទៅដោយស្មារតីប្រយុទ្ធនៅក្នុងខ្លួន ធ្វើអោយខ្ញុំបន្តបង្កើតថ្មីឥតឈប់ឈរ ដើម្បីកុំអោយយុវជនរំលងទៅមុខ” ។

សូមរីករាយជាមួយវីដេអូគំនូរដើមឈើដ៏ល្បីរបស់លោកតាខាងក្រោម។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: