តុលាការជប៉ុនកាត់ទោសប្រហារជីវិតបុរសម្នាក់ពីបទសម្លាប់មនុស្ស ៩ នាក់

កាលពីឆ្នាំ ២០១៧ បុរសឃាតករបណ្តាញសង្គម Twitter ឈ្មោះ Takahiro Shiraishi អាយុ ៣០ ឆ្នាំ បានប្រព្រឹត្តអំពើព្រៃផ្សៃដូចជាដាក់ថ្នាំ យកទ្រព្យសម្បត្តិ ចាប់រំលោភ និងសម្លាប់ជនរងគ្រោះ ៩ នាក់​ជាបន្តបន្ទាប់ ហើយបន្ទាប់មកលាក់សាកសពនៅក្នុងផ្ទះរបស់ខ្លួនក្បែរទីក្រុងតូក្យូ។ ជនរងគ្រោះ​ទាំង ៩ នាក់មានអាយុចន្លោះពី ១៥ ដល់ ២៦ ឆ្នាំ ក្នុងនោះមានស្រ្តី ៨ នាក់ និងបុរសម្នាក់។

រូបភាព NHK

បទឧក្រិដ្ឋនេះទទួលការជំនុំជម្រះតាំងពីខែកញ្ញានៅ Tachikawa តុលាការក្រុងតូក្យូ ដោយ​ផ្តោត​លើ​ចម្ងល់​តើជនរងគ្រោះព្រមទទួលយកការស្លាប់ដែរទេ។

ព្រះរាជអាជ្ញាបានអះអាងថាជនរងគ្រោះទាំងអស់ប្រឆាំងតបតពេលត្រូវវាយប្រហារ ហើយនោះបង្ហាញថាពួកគេមិនចង់សម្លាប់ទេ។ ព្រះរាជអាជ្ញាបានស្នើអោយកាត់ទោសប្រហារជីវិតចំពោះ Shiraishi ។ ផ្ទុយទៅវិញមេធាវីការពារក្តីបាននិយាយថាជនរងគ្រោះចង់ស្លាប់ និងស្ម័គ្រចិត្តទៅ​ជួប Shiraishi ។

នៅក្នុងតុលាការ Shiraishi និយាយថាគោលបំណងរបស់គាត់ចង់ចាប់រំលោភ និងយកប្រាក់របស់ជនរងគ្រោះ។ ជននេះថែមទាំងបញ្ជាក់យ៉ាងច្បាស់ថាជនរងគ្រោះមិនព្រមអោយគាត់សម្លាប់​​ពួក​គេទេ។f

រូបភាព AFP

កាលពីថ្ងៃអង្គារចៅក្រម Yano Naokuni បានចង្អុលបង្ហាញថាគ្មានជនរងគ្រោះណាម្នាក់ចង់ស្លាប់​ទេ ហើយជនជាប់ចោទត្រូវបានបញ្ជាក់ថាមានលក្ខណៈគ្រប់គ្រាន់ក្នុងការទទួលខុសត្រូវផ្នែក​ព្រហ្មទណ្ឌចំពោះមុខច្បាប់។ ចៅក្រមយល់ស្របតាមសំណើររបស់ព្រះរាជអាជ្ញា ហើយកាត់ទោស​ប្រហារជីវិតលោក Shiraishi ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: