ហេតុអ្វីបានជាអាយ៉ង Karakuri ជប៉ុនបាញ់ព្រួញ ៤ ដងតែង​តែមិនត្រូវម្តង?

នៅជុំវិញពិភពលោកមនុស្សមានទេពកោសល្យរាប់មិនអស់ បានបង្កើតវត្ថុគួរឲ្យ​ចាប់អារម្មណ៍​ជាច្រើន។ ពេលរំលឹក​ពី​​អ្នក​បង្កើត​ថ្មី​ដ៏ល្បីមនុស្សភាគច្រើននឹកដល់ Edison ការបង្កើតអំពូល​ភ្លើង។ រីឯនៅជប៉ុនអ្នកប្រាកដជាមិនអាច​រំលង​លោក Tanaka Hisashige សិល្បៈ​អាយ៉ង Karakuri Goemon បានឡើយ។

លោកជាអ្នកធ្វើអាយ៉ង Karakuri តើអាយ៉ង Karakuri ជាអ្វី? នៅក្នុងសម័យដែលអាយ៉ង Karakuri ត្រូវបានផលិត ថ្មមិនទាន់ពេញនិយមនៅឡើយទេ ដូច្នេះវាដំណើរការផ្អែកទៅលើម៉ូទ័រ Zenmai ។

តោះចូរស្វែងយល់ពីរបៀបផលិតអាយ៉ងតាមរយៈវីដេអូខាងក្រោម។

អាយ៉ងចេះសរសេរអក្សរពិតជាល្អណាស់ ប៉ុន្តែប្រសិនបើអ្នកក្រឡេកមើលជិតឃើញថាក្រសែភ្នែកអាយ៉ង​ផ្តោត​លើ​ដង​ជក់។ តើអ្នកជឿទេថាវាជាបច្ចេកទេសដែលមានអាយុកាលប្រហែល ២០០ ឆ្នាំ​មកហើយ? 

លោកមិនត្រឹមតែផលិតអាយ៉ងប៉ុណ្ណោះទេ ថែមទាំងបង្កើតនាឡិកា Mannendokei ផងដែរ។

នាឡិកានេះត្រូវបានគេចាត់ទុកជានាឡិកាមេកានិចល្អជាងគេនៅលើពិភពលោក គ្រាន់តែតំឡើង​ម៉ាស៊ីន Zenmai វាអាចដំណើរការរយៈពេល ១ ឆ្នាំ។

នាឡិកានេះបង្ហាញពីចលនាព្រះអាទិត្យ និងព្រះច័ន្ទដែលមើលពីក្យូតូ។ ជានាឡិកាដែលរួមបញ្ចូលនូវនាឡិកាចំនួន ៦ តំណាងឲ្យ​ពេលវេលា និងរដូវកាល។ សូម្បីតែបច្ចេកវិទ្យាសម័យនេះក៏មិនអាចធ្វើដូចគ្នាដែរ។

ទោះជាយ៉ាងណា តើមនុស្សដែលមានទេពកោសល្យដូចលោកអាចនឹងភ្លាត់ដែរទេ? ប្រសិនបើអ្នកសង្កេត​មើលអាយ៉ងបាញ់ព្រួញ អ្នកប្រាកដ​ជាមើលឃើញពេលវាបាញ់ព្រួញ ៤ តែងតែបាញ់ខុសម្តង។ តាមពិតនេះមិនមែនជាកំហុសរបស់អ្នកផលិតទេតែជាចេតនា។

រូបភាព https://mag.japaaan.com/archives/133622

សូមក្រឡេកមើលពីរបៀបដែលវាដំណើរការនៅក្នុងវីដេអូខាងក្រោម។

យោងទៅតាមការផលិតអាចកំណត់ឲ្យ​វាត្រូវ ១០០% ប៉ុន្តែវាត្រូវបានរចនាឡើងជាមួយនឹងឳកាសចាញ់មួយ​ភាគ​បួន។ អាយ៉ង​ដំណើរ​ការ​ស្មុគស្មាញ ដូច្នេះអ្នកមិនដឹងថាពេលណាវាបាញ់ខុសទេ។

ហេតុតែអ្នកផលិតកំណត់ឲ្យ​ចាញ់ម្តង ព្រោះបើមិនខកចិត្តដោយសារចាញ់ ធ្វើយ៉ាងណាមានអារម្មណ៍​រីករាយនៅពេលបាញ់ចំគោលដៅ?

ការបង្កើតថ្មីដែលបង្ហាញពីទស្សនៈជីវិតដូចនេះពិតជាអស្ចារ្យណាស់ លោក Tanaka Hisashige ជា​មនុស្ស​ដែលមានទេពកោសល្យម្នាក់។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: