បុរសអាយុ ៥០ វិជ្ជមានកូវីដ-១៩ ត្រូវគេប្រទះឃើញដេកស្លាប់ក្នុងបន្ទប់សណ្ឋាគារនៅកន្លែងធ្វើចត្តាឡីស័ក
កាលល្ងាចថ្ងៃសុក្រសណ្ឋាគារមួយដែលប្រើជាកន្លែងធ្វើចត្តាឡីស័កនៅ Atsugi ខេត្ត Kanagawa ប្រទេសជប៉ុន បុរសអាយុប្រហែល ៥០ ឆ្នាំម្នាក់មានរោគសញ្ញាស្រាលនឹងជំងឺកូវីដ-១៩ ត្រូវគេប្រទះឃើញដេកស្លាប់នៅក្នុងបន្ទប់របស់គាត់។
រូបភាព https://granthshala.com/
មន្ត្រីសុខាភិបាលខេត្តបានធ្វើសន្និសិទកាសែត និយាយពីបុរសដែលត្រូវគេរកឃើញក្នុងស្ថានភាពបេះដូងឈប់លោត ស្លាប់ដោយសារជំងឺរលាកទងសួតធ្ងន់ធ្ងរ។ នៅជប៉ុនស្ថានភាពជំងឺស្រាលបណ្តាលអោយស្លាប់ដូចបុរសរូបនេះមិនច្រើនឡើយ ដែលកំពុងធូរស្បើយនៅកន្លែងធ្វើចត្តាឡីស័ក ហើយមានបុគ្គលិកពេទ្យទទួលខុសត្រូវ។
អាជ្ញាធរសុខាភិបាលខេត្តបានអោយដឹងថាបុរសនេះគ្មានជំងឺពីមុនមកទេ ហើយត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺកូវីដ-១៩ កាលពីថ្ងៃទី ៤ ខែធ្នូ និងត្រូវបញ្ជូនចូលមន្ទីរពេទ្យកាលពីថ្ងៃទី ៩ ខែធ្នូ។ នៅពេលនោះគាត់និយាយប្រាប់គ្រូពេទ្យថាឈឺសាច់ដុំ និងសន្លាក់។
បុគ្គលិកពេទ្យនៅសណ្ឋាគារពិនិត្យស្ថានភាពរបស់អ្នកជំងឺតាមរយៈសារដោយប្រើកម្មវិធី Line ជារៀងរាល់ថ្ងៃនៅម៉ោង ៨ ព្រឹក និង ៣ រសៀល។ នៅថ្ងៃទី ១១ ខែធ្នូវេលាម៉ោង ៨ ព្រឹកបុរសនោះនិយាយថាគាត់មានអារម្មណ៍ឈឺក្បាល និងអស់កម្លាំង។ ដល់វេលាម៉ោងប្រហែល ៣ ក្នុងកំឡុងពេលឆាតម៉ោង ៤ ល្ងាច គាត់មិនបានឆ្លើយតបសារ ទូរស័ព្ទដៃឬទូរស័ព្ទលើតុក្នុងបន្ទប់ឡើយ។ ការហៅទូរស័ព្ទម្តងទៀតនៅវេលាម៉ោង ៦ៈ៣០ ល្ងាច ប៉ុន្តែបុរសនោះមិនបានលើកទូរស័ព្ទ។
ទោះជាយ៉ាងណាបុគ្គលិកពេទ្យមិនបានទៅដល់បន្ទប់របស់គាត់រហូតដល់ម៉ោង ៨ យប់ ពេលនោះគាត់សន្លប់បាត់ស្មារតីទៅហើយ។ គាត់ត្រូវគេបញ្ជូនទៅមន្ទីរពេទ្យ និងត្រូវគេបញ្ជាក់ថាបានស្លាប់។
នៅក្នុងសន្និសីទកាសែតមន្ត្រីសុខាភិបាលខេត្តបានធ្វើការសុំទោស ព្រោះបុគ្គលិកមិនបានត្រួតពិនិត្យស្ថានភាពរបស់បុរសនោះភ្លាមៗ។ ហើយពួកគេក៏កំពុងស៊ើបអង្កេតហេតុអ្វីបានជាគ្មានគ្រូពេទ្យណាម្នាក់ទៅពិនិត្យ នៅពេលអ្នកជំងឺប្រាប់ពីអាការៈឈឺចាប់ និងអស់កម្លាំងវេលាម៉ោង ៨ ព្រឹក?
AD