កសិករដាំប៉េងប៉ោះសប្បាយចិត្តព្រោះតែអតិថិជនសរសើរវាគួរអោយស្រលាញ់

កសិករដាំប៉េងប៉ោះជាម្ចាស់គណនី Twitter ឈ្មោះ @pasmal0220 បានបង្ហោះរូបភាពផ្លែប៉េង​ប៉ោះ​ដែលខ្លួនដាំ។

ផ្លែប៉េងប៉ោះក្នុងចំការ Soga ដែលគាត់ដាំទទួលបានការបញ្ជាក់ស្តង់ដាររស់ជាតិ ទោះជាយ៉ាងណារសជាតិឆ្ងាញ់មិនប្រាកដថារូបរាងល្អឥតខ្ចោះឡើយ។

ប៉េងប៉ោះដែលកសិកររូបនេះដាំមានរូបរាងចម្លែកណាស់។

រូបភាព @pasmal0220

ទោះបីផ្លែប៉េងប៉ោះមើលទៅគួរអោយស្រលាញ់ ប៉ុន្តែម្ចាស់គណនី @pasmal0220 និយាយថាវាផ្លាស់​ប្តូររូបរាងដែលមិនបានរំពឹងទុកមុន។

“ខ្ញុំគិតថាផ្លែប៉េងប៉ោះទាំងនេះត្រឹមតែក្រឡុកផឹកមិនអាចលក់បានទេ ប៉ុន្តែបន្ទាប់ពីអតិថិជនម្នាក់មើលឃើញនៅលើ Twitter គាត់ក៏ទិញមួយផ្លែ។ ដូច្នេះខ្ញុំក៏លក់ផ្លែប៉េងប៉ោះធម្មតាក្នុងតម្លៃ ១០០ យ៉េន ហើយថែមជូនមួយផ្លែដែលមានរូបរាងចម្លែក។ អ្នកប្រើបណ្តាញសង្គម Twitter ពិត​ជា​ចិត្តល្អណាស់” ។

តាមពិតទៅផ្លែប៉េងប៉ោះទាំងនេះមិនស្អាតក្នុងភ្នែករបស់អ្នកដាំ ប៉ុន្តែមានលក្ខណៈប្លែក និងគួរអោយស្រលាញ់ក្នុងភ្នែករបស់អ្នកដទៃ។

រូបភាព @pasmal0220

ប្រសិនបើអ្នកចូលចិត្តផ្លែប៉េងប៉ោះទាំងនេះ ហើយចង់ស្វែងយល់បន្ថែមអំពីរូបមន្តចម្អិនផ្សេងៗ ចូរតាមដានបណ្តាញសង្គមរបស់កសិកររូបនេះខាងក្រោម។

Twitter និង Instagram

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: