វេជ្ជបណ្ឌិតជំនាញព្យាបាលជំងឺដែលមិនអាចព្យាបាល និង​ជំនឿ​ទៅលើ “ពិភពក្រោយពេលស្លាប់”

ប្រទេសជប៉ុនជាប្រទេសដែលមានប្រជាជនអាយុច្រើនជាងគេនៅលើពិភពលោក តើវាស្របនឹង​សុភមង្គលដែរទេ?

លោកស្រី Yoko Ozaki ដែលយើងនឹងលើកឡើងក្នុងអត្តបទថ្ងៃនេះជាវេជ្ជបណ្ឌិតនៅក្យូតូ។ នៅក្នុង​មន្ទីរពេទ្យរបស់វេជ្ជបណ្ឌិតមានផ្តល់សេវាកម្មថែទាំសុខភាពដល់អ្នកជំងឺដែលជិតស្លាប់។

រូបភាព https://gunosy.com/articles/ei2QW?s=s

“ខ្ញុំចង់ស្លាប់អោយឆាប់” គឺជាពាក្យដែលវេជ្ជបណ្ឌិត Ozaki ធ្លាប់ស្តាប់ជាច្រើនដង មានន័យថាការរស់នៅឈឺចាប់ជាជាងការស្លាប់ទៅ​ទៀត។ ប្រសិនបើអ្នកមានសុខភាពល្អ ការងារ និងគ្រួសារល្អ គ្មាននរណាម្នាក់និយាយដូចនោះទេ។

តួនាទីរបស់វេជ្ជបណ្ឌិតព្យាបាលជំងឺរាងកាយ ប៉ុន្តែក្នុងនាមជាគ្រូពេទ្យក៏យកចិត្តទុកដាក់ទៅលើអារម្មណ៍ឈឺចាប់របស់អ្នកជំងឺផងដែរ។ ទាំងនេះជាការសន្ទនារបស់វេជ្ជបណ្ឌិត និងអ្នកជំងឺស្រីដែលកើតមហារីក។

អ្នកជំងឺ

  • មិនសំខាន់ថាថ្ងៃនេះទេ ប៉ុន្តែខ្ញុំពិតជាចង់ស្លាប់អោយឆាប់

គ្រូពេទ្យ

  • ប្រសិនបើអ្នកចាកចេញទៅពិភពមួយផ្សេងទៀត តើមាននរណាទទួលនាងដែរទេ?

អ្នកជំងឺ

  • គ្មាននរណាម្នាក់ឡើយ

គ្រូពេទ្យ

  • ម្តាយនាងនៅឯណា? តើពិតជាគ្មាននរណាម្នាក់ឬ?

អ្នកជំងឺ

  • ម្តាយបង្កើតរបស់ខ្ញុំមិនមកទេ ប៉ុន្តែម្តាយក្មេកពីមុនរបស់ខ្ញុំអាចនឹងមក គាត់ជាមនុស្សល្អ។

ពេលនិយាយអំពី “ពិភពមួយផ្សេងទៀត” វេជ្ជបណ្ឌិតមិនបានសង្កត់ធ្ងន់ទៅលើភាពអស់សង្ឃឹមរបស់អ្នកជំងឺនោះទេ ប៉ុន្តែចង់ស្វែងរកក្តីសង្ឃឹមបន្តិចបន្តួចជាមួយអ្នកជំងឺ ដើម្បីកាត់បន្ថយភាព​ភ័យខ្លាចចំពោះសេចក្តីស្លាប់។

បច្ចុប្បន្នវិទ្យាសាស្រ្តបដិសេធផ្នត់គំនិតនៃពិភពក្រោយពេលមនុស្សស្លាប់ ប៉ុន្តែគំនិតនេះនៅតែមាន​ក្នុងសាសនាក៏ដូចជារឿង។

លោកស្រី Ozaki ជាអ្នករៀនផ្នែកវេជ្ជសាស្ត្រ វិទ្យាសាស្រ្តមួយរូប ប៉ុន្តែគាត់ជឿទៅលើពិភពក្រោយពេលមនុស្សស្លាប់ រួមទាំងជាតិក្រោយ។ លោកស្រីជាអ្នកបួសមួយរូប ហើយគាត់ក៏ធ្លាប់ឆ្លងកាត់រឿង​ជាច្រើនដែលមិនអាចពន្យល់ផងដែរ។

ជារៀងរាល់ឆ្នាំនៅក្យូតូមានព្រឹត្តិការណ៍ដុតភ្នំ Gozan ដែលជាព្រឹត្តិការណ៍សរសេរអក្សរលើភ្នំបន្ទាប់​មកដុតភ្លើង ដើម្បីស្វាគមន៍បុព្វបុរសនៅពិភពមួយផ្សេងទៀត។ នៅថ្ងៃនោះរឿងចម្លែកជា​ច្រើន​កើតឡើងក្នុងមន្ទីរពេទ្យ។

ទ្វារស្វ័យប្រវត្តិរបស់ ICU (បន្ទប់ជំនាញព្យាបាល) បើកទ្វាររាប់សិបដងទោះបីគ្មាននរណាម្នាក់ឆ្លង​កាត់ក៏ដោយ។ បុគ្គលិកមន្ទីរពេទ្យមានអារម្មណ៍ថាចម្លែក ព្យាយាមរក្សាភាពស្ងប់ស្ងាត់ទៅពិនិត្យស្ថានភាពរបស់អ្នកជំងឺ បន្ទាប់មកកាន់អណ្តាតភ្លើងដើរចូល ICU ដើម្បីសង្កេតមើលទ្វារ។

បុគ្គលិកម្នាក់ទៀតព្រោះតែឃ្លានបញ្ជាទិញម្ហូប បន្ទាប់ពីឮសម្លេងទូរស័ព្ទរោទិ៍ គិតថា Shipper មក​ដល់​ក៏​រត់ចេញទៅយក ស្រាប់តែស្តាប់ឮសម្លេងស្រែកខ្លាំងចេញពី ICU ។ ទោះជាមានសម្លេងទូរស័ព្ទ​រោទិ៍​តែ​គ្មាន​នរណាម្នាក់មកទេ។

រឿងអាថ៌កំបាំងជាច្រើនកើតឡើងនៅ ICU កន្លែងដែលតែងតែមានអ្នកជំងឺស្លាប់។

លោកស្រី Ozaki និយាយថាភាពភ័យខ្លាចមកពីអារម្មណ៍ខ្លាចរលាយបាត់ ប៉ុន្តែប្រសិនបើអ្នកគិត​ថា​នៅ​មាន​ពិភពមួយផ្សេងទៀតក្រោយពេលស្លាប់ ភាពភ័យខ្លាចនឹងកាត់បន្ថយ។ សេចក្តីស្លាប់មិនមែនជាទីបញ្ចប់ទេ ដូចជាព្រលឹងដែលតែលតោលនៅ ICU ពួកគេនៅតែអាចមើលឃើញពិភពមនុស្សរស់។

តាមសម្តីរបស់វេជ្ជបណ្ឌិត “អ្នកមិនជឿថាមានព្រលឹងខ្មោចព្រោះមិនធ្លាប់មើលឃើញផ្ទាល់ភ្នែក ហើយវិទ្យាសាស្រ្តីក៏មិនបានបញ្ជាក់ដែរ។ កាលពីមុនមនុស្សជាច្រើនជឿថាផែនដីមានរាងសំប៉ែត ប៉ុន្តែឥឡូវនេះមនុស្សជាច្រើនបែរជាបដិសេធផែនដីមិនមានរាងស្វ៊ែរ។ ខ្ញុំគិតថាវិទ្យា​សាស្រ្តឆ្លុះបញ្ចាំងការគិតរបស់មនុស្សពិតជាម៉ឺងម៉ាត់ពេកហើយ” ។

ជាការពិតមិនថាមានការបញ្ជាក់ឬអត់នោះទេ រឿងខ្មោចនៅតែមានគ្រប់ទីកន្លែងលើពិភព​លោក។ ខ្ញុំគិតថាមិនចាំបាច់បញ្ជាក់ថាពិតឬមិនពិតនោះទេ គ្រាន់តែថាតើអ្នកមានអារម្មណ៍ធូរក្នុងចិត្តពេលដឹងថាមានពិភពមួយផ្សេងទៀតទេ? ដូចជាគំនិតរបស់វេជ្ជបណ្ឌិត Ozaki ដែរ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: