ជប៉ុនប្រកាសតួអក្សរ Kanji ទាំង ១០ ប្រចាំឆ្នាំ ២០២០
តួអក្សរ Kanji ទាំង ១០ បង្ហាញអំពីបញ្ហាជាច្រើននៅក្នុងប្រទេសជប៉ុន។
ជារៀងរាល់ចុងឆ្នាំប្រជាជនជប៉ុនតែផ្តោតអារម្មណ៍ទៅលើទីសក្ការៈបូជា Kiyomizu នៅក្យូតូ ហើយទន្ទឹងរង់ចាំពាក្យ Kanji ដែលនឹងត្រូវជ្រើសរើស។ នៅថ្ងៃទី ១២ ខែធ្នូមានព្រឹត្តិការណ៍ប្រកាស Kanji ប្រចាំឆ្នាំតាមរយៈការបោះឆ្នោតរបស់ប្រជាជនទូទាំងប្រទេស។
ព្រះចៅអធិការ Seihan Mori អង្គុយនៅកន្លែងរបស់លោកប្រើជក់សរសេរអក្សរផ្ចង់យ៉ាងជំនាញ។ ព្រឹត្តិការណ៍ដ៏សំខាន់នេះត្រូវបានចាក់ផ្សាយលើកញ្ចក់ទូរទស្សន៍ជាតិរបស់ជប៉ុន។
#今年の漢字 は14日の14時、京都の清水寺で発表されますhttps://t.co/92MUYXCBE0
— Twitter モーメント (@MomentsJapan) December 14, 2020
ពាក្យ Kanji នៃឆ្នាំ ២០២០ ដែលត្រូវបង្ហាញនោះគឺ “密” (“mitsu”) បកតាមន័យចំមានន័យថា “ក្រាស់ ខាប់” ។
នេះមិនមែនជាលទ្ធផលដែលមិនអាចទាយទុកមុននោះទេ ពីព្រោះតាំងពីដើមឆ្នាំជំងឺកូវីដ-១៩ បានរីករាលដាលគ្រប់ទីកន្លែង រដ្ឋាភិបាលតែងតែប្រើពាក្យនេះក្នុងគោលបំណងអំពាវនាវបង្ការការចម្លងជំងឺ។
រូបភាព https://grapee.jp/en/160008
ពាក្យ “Mitsu” គឺជាពាក្យគន្លឹះដែលប្រើម្តងហើយម្តងទៀតនៅក្នុងសារពីការិយាល័យនាយករដ្ឋមន្រ្តី ក្រសួងសុខាភិបាល ការងារ និងសុខុមាលភាព និងអភិបាលខេត្តតូក្យូលោកស្រី Yuriko Koike ។
កាលពីខែមេសាអភិបាលខេត្តលោកស្រី Koike ប្រើពាក្យនេះជាច្រើនដងនៅក្នុងសន្និសីទសារព័ត៌មានរហូតក្លាយទៅជាតួអង្គហ្គេមលើគេហទំព័រដែលមានឈ្មោះថា “Mitsu Desu” ។
https://twitter.com/yutori_ppn/status/1251365008690167810?ref_src=twsrc%5Etfw%7Ctwcamp%5Etweetembed%7Ctwterm%5E1251365008690167810%7Ctwgr%5E%7Ctwcon%5Es1_&ref_url=https%3A%2F%2Fjapo.vn%2Fcontents%2Ftin-tuc%2F120335.html
នៅឆ្នាំនេះការអំពាវនាវអោយជៀសវាង “mitsu” តែងស្ថិតក្នុងគំនិតរបស់មនុស្សរាល់គ្នា ធ្វើអោយផ្អាកដំណើរកំសាន្ត ពិធីជប់លៀង ការជួបជុំ ព្រឹត្តិការណ៍កីឡា និងតន្ត្រីផ្សាយបន្តផ្ទាល់ រួមទាំងកីឡាអូឡាំពិកទីក្រុងតូក្យូផងដែរ។
ពាក្យ Kanji ទាំង ១០ ខាងក្រោម៖
១. 密 ទទួលបាន ២៨.៤០១ សម្លេង
២. 禍 ទទួលបាន ១៣.៦៥៥ សម្លេង
(គេប្រើក្នុងឃ្លា コロナ禍 ដែលសំដៅទៅលើការខូចខាតដែលបណ្តាលមកពីជំងឺកូវីដ-១៩ បង្កឡើង)
៣. 病 ទទួលបាន ១០.៣៦៩ សម្លេង
៤. 新 ទទួលបាន ៩.៨៨២ សម្លេង
(គេប្រើក្នុងឃ្លា 新型コロナウイルス សំដៅលើមេរោគកូរ៉ូណាប្រភេទថ្មី)
៥. 変 ទទួលបាន ៧.០៣៧ សម្លេង
(គេប្រើក្នុងឃ្លា 変化 មានន័យថាការផ្លាស់ប្តូរ សំដៅទៅលើការផ្លាស់ប្តូរដែលបង្កឡើងដោយវីរុស និងការផ្លាស់ប្តូរអាណត្តិប្រធានាធិបតីអាមេរិក)
៦. 家 ទទួលបាន ៦.៨៦៥ សម្លេង
(សំដៅលើចំនួនមនុស្សធ្វើការនៅផ្ទះក្នុងឆ្នាំនេះកើនឡើង)
៧. 滅 ទទួលបាន ៥.២០០ សម្លេង
(ពាក្យ Metsu ក្នុងរឿងាAnime ល្បី Kimetsu no Yaiba ជាបាតុភូតវប្បធម៌ឆ្នាំនេះ)
៨. 菌 ទទួលបាន ៥.០៦២ សម្លេង
៩. 鬼 ទទួលបាន ៤. ៨៤០ សម្លេង
១០. 疫 ទទួលបាន ៤.០៨២ សម្លេង
បន្ទាប់ពីក្រឡេកមើលពាក្យ Kanji នៅឆ្នាំ ២០២០ ជាងពាក់កណ្តាលទាក់ទងនឹងជំងឺកូវីដ-១៩ ។
សង្ឃឹមថាពាក្យ Kanji នៅឆ្នាំ ២០២១ នឹងតំណាងអោយអនាគតភ្លឺស្វាងសម្រាប់យើងទាំងអស់គ្នា។
Sacchan