ព្យាករណ៍ប្រាក់ចំណូលប្រចាំឆ្នាំរបស់តួអង្គក្នុងរឿង Anime
ក្នុងនាមជាអ្នកគាំទ្ររឿងគំនូរជីវចល Anime តើអ្នកចូលចិត្តរឿងមួយណា? នៅពេលដែលមើលរឿង Anime អ្នកប្រហែលជាយល់ពីសង្គមជប៉ុន មើលឃើញជីវភាពប្រចាំថ្ងៃ និងការងាររបស់តួអង្គក្នុងសង្គម។
ថ្ងៃនេះយើងនឹងព្យាករណ៍អំពីប្រាក់ចំណូលរបស់តួអង្គដែលបង្ហាញខ្លួនក្នុងរឿង Anime (ប្រសិនបើតួអង្គទាំងនេះមានពិត) ជាមួយនឹង JAPO ទាំងអស់គ្នា។
ទីមួយតួអង្គ Hiroshi Nohara ក្នុងរឿង Crayon Shin-chan (ឈីងចាំង) ។
រូបភាព https://hrnote.jp/contents/contents-2090/
តួអង្គ Hiroshi Nohara ជាឪពុកមួយរូបដែលមានក្លិនជើងស្អុយ ពុកចង្ការរឹង ពេលខ្លះនិយាយពាក្យពីរោះៗបានប៉ុន្មានមាត់ ទោះជាយ៉ាងណា នៅតែជាតួអង្គកំប្លែង។ ប្រវត្តិរូបតួអង្គបង្ហាញថា គាត់មានអាយុ ៣៥ ឆ្នាំ។ លោក Hiroshi Nohara ជាបុគ្គលិកការិយាល័យ មានឡាន និងផ្ទះនៅក្រុង Kasukabe ខេត្ត Saitama ។ សមាជិកគ្រួសារមាន ៤ នាក់ ក្នុងនោះមានសត្វចិញ្ចឹមមួយក្បាល។ ក្នុងភាគទី ៩៤ តួអង្គបង្ហាញថា ឆ្នោតស្មើនឹងប្រាក់ខែ ២០ ឆ្នាំ ដែលមានន័យថា ប្រាក់ខែប្រចាំឆ្នាំរបស់គាត់ប្រហែល ៦,៥ លានយ៉េន។ ខ្ញុំគិតថាប្រាក់ខែរបស់តួអង្គនេះប្រហែល ៣០ ម៉ឺនយ៉េន (៤០ ម៉ឺនយ៉េនមិនទាន់គិតពន្ធ)។ តាមមើលទៅហាក់ដូចជាគាត់ធ្វើការក្នុងក្រុមហ៊ុនដែលល្អ។
តួអង្គ Sakura Hiroshi ក្នុងរឿង Chibi Maruko-chan ។
តួអង្គ Hiroshi នាំមកនូវអារម្មណ៍ស្រដៀងតួអង្គ Shin-chan កំប្លែងធ្វើអោយអ្នកដទៃអស់សំណើច។ ពេលនិយាយពីតួអង្គ Hiroshi អ្នកប្រហែលជាគិតស្រមៃទៅដល់មនុស្សគ្មានន័យ ប៉ុន្តែនៅក្នុងការងារខុសគ្នាទាំងស្រុង។ លោក Hiroshi ធ្វើការនៅក្នុងហាងលក់បន្លែមួយ ក្រៅពីនេះ គាត់ក៏លក់ដុំសម្រាប់ភោជនីយដ្ឋាន មន្ទីរពេទ្យ និងសួនសត្វដែលនៅក្បែរនោះ ដូច្នេះខ្ញុំគិតថា ប្រាក់ចំណូលប្រចាំឆ្នាំរបស់បុគ្គលនេះមានចំនួន ៤ លានយ៉េន។ ប៉ុន្តែដោយសារគ្រួសារមានសមាជិកដល់ទៅ ៦ នាក់ ដូច្នេះជីវភាពលំបាកបន្តិច។
តួអង្គ Nobisuke Nobi ក្នុងរឿង Doraemon ។
លោក Nobi (ឪពុករបស់ Nobita) អាយុ ៤១ ឆ្នាំ ជាបុគ្គលិកការិយាល័យឧស្សាហ៍ព្យាយាម ហើយក៏ជាជំនួយការនាយកផងដែរ។ គាត់រស់នៅផ្ទះស្ថិតក្នុងសង្កាត់ Nerima ប៉ុន្តែក្នុងសាច់រឿងនោះជាផ្ទះជួល ដូច្នេះត្រូវចំណាយប្រចាំខែសម្រាប់ថ្លៃជួល។ បើនិយាយពីអាយុ និងមុខរបរ ខ្ញុំគិតថា ប្រាក់ខែប្រចាំឆ្នាំរបស់លោក Nobi ប្រហែល ៦ លានយ៉េន។ ជាមួយនឹងប្រាក់ខែនោះលោកអាចចិញ្ចឹមគ្រួសារដែលមានសមាជិក ៣ នាក់ និង Doraemon ផងដែរ។
តួអង្គ Kogoro Mouri ក្នុងរឿង Meitantei Conan (Case Closed) ។
មនុស្សគ្រប់គ្នាសុទ្ធតែដឹងថា តួអង្គ Kogoro Mouri មិនមែនជាអ្នកស៊ើបអង្កេតពូកែនោះទេ ប៉ុន្តែព្រោះតែ Conan ធ្វើអោយកេរ្តិ៍ឈ្មោះរបស់លោកល្បី ដូច្នេះគាត់ប្រាកដជាទទួលបានប្រាក់ច្រើន។ មិនត្រឹមតែប៉ុណ្ណឹង តួអង្គនេះថែមទាំងបង្ហាញខ្លួននៅលើកញ្ចក់ទូរទស្សន៍ និងទទួលបានការអញ្ជើញអោយចូលរួមពិធីជប់លៀងជាប្រចាំ។ អគារការិយាល័យស៊ើបអង្កេតរបស់លោកជាមរតក ជាន់ទីមួយមានហាងកាហ្វេ ដូច្នេះគាត់ទទួលបានប្រាក់ឈ្នួលប្រហែល ៣០ ម៉ឺនយ៉េន/ខែ។ និយាយឱ្យចំទៅប្រាក់ចំណូលប្រចាំឆ្នាំរបស់លោកគឺ ១៥០ លានយ៉េន។
តួអង្គ Soichiro Yagami ក្នុងរឿង Death Note (ឪពុករបស់ Yagami Light) ។
ទោះបីជាទទួលមរណភាពហើយក៏លោកនៅតែជាឪពុកអភ័ព្វមួយរូប កាលអាយុ ៤៨ ឆ្នាំ លោកកាន់តំណែងជាប្រធាននាយកដ្ឋានព្រហ្មទណ្ឌក្រសួងសន្តិសុខសាធារណៈ ចំណូលប្រចាំឆ្នាំគឺ ១០ លានយ៉េន។ ទោះបីប្រាក់ចំណូលទាបជាងលោក Mouri ប៉ុន្ដែក្នុងនាមជាមន្រ្តីរាជការម្នាក់ លោកក៏ទទួលបានប្រាក់សោធននិវត្តន៍ច្រើន ដូច្នេះមិនចាំបាច់ព្រួយបារម្ភពេលចូលនិវត្តន៍ទេ។
តួអង្គ Son Goku ក្នុងរឿង Dragon Ball
តួអង្គ Son Goku ជាមនុស្សស្លូតត្រង់ នៅទីបំផុតរៀបការមានកូនពីរនាក់។ ទោះបីគាត់ជួយសង្គ្រោះពិភពលោកច្រើន ប៉ុន្តែតួអង្គ Son Goku ជាអ្នកគ្មានការងារធ្វើ។ សំណាងឪពុកម្តាយក្មេងជាអ្នកមាន ដូច្នេះមិនចាំបាច់បារម្ភការចំណាយជីវភាពទេ ទោះជាយ៉ាងណាតួអង្គ Son Goku ក៏ជាវីរៈបុរសដែរ។
ប្រសិនបើអាចកើតក្នុងគ្រួសារតួអង្គដែលបានរៀបរាប់ខាងលើ តើអ្នកនឹងជ្រើសយកគ្រួសារមួយណា?
Kengo Abe