ម្ហូប Ramen ឥន្ទធនូដែលកំពុងតែពេញនិយមនៅជប៉ុន
រូបភាព https://soranews24.com/
នៅក្នុងឆ្នាំ ២០២០ គឺជាឆ្នាំដ៏លំបាកបំផុត ដោយសារតែជំងឺកូវីដ-១៩ រាតត្បាត មិនត្រឹមតែបង្កបញ្ហាចំពោះសុខភាពមនុស្សប៉ុណ្ណោះទេ ថែមទាំងជាការលំបាកដល់សេដ្ឋកិច្ចពិភពលោកផងដែរ។ វិស័យផ្គត់ផ្គង់សេវាកម្មមដូចជាភោជនីយដ្ឋាន និងសណ្ឋាគាររងផលប៉ះពាល់យ៉ាងខ្លាំង។ ក្នុងបរិបទនេះបណ្តាញភោជនីយដ្ឋានជប៉ុនរកឃើញគំនិតមួយបង្ហាញពីមុខម្ហូបថ្មី។
កាលពីថ្ងៃទី ៨ ខែធ្នូ ឆ្នាំ ២០២០ បណ្តាញហាងលក់ Ramen ដែលបើកអស់រយៈពេលជាង ៥០ ឆ្នាំនៅជប៉ុនបានណែនាំម្ហូប “Happy Rainbow Ramen” ថ្មី។ ម្ហូបនេះធ្វើអោយមនុស្សជាច្រើនចង់ដឹងចង់ឃើញបានមកភ្លក់។
រូបភាព https://soranews24.com/
នេះគឺជាផលិតផលរួមបញ្ចូលគ្នារបស់ក្រុមហ៊ុន Snaplace Inc ប្រើបច្ចេកវិទ្យា AI ដើម្បីកំណត់ ប្រមូលផ្តុំ និងរៀបចំព័ត៌មានទីតាំង ហាង និងព្រឹត្តិការណ៍ជាមួយ Instagenic នៅជប៉ុន និងក្រុមហ៊ុន Asrapport ដែលជាម្ចាស់ខ្សែសង្វាក់ហាង ramen Dosanko នៅហុកកៃដូ។ ក្រុមហ៊ុនទាំងនេះបង្កើតគំនិតរួមគ្នា ខិតខំប្រឹងប្រែងឆ្លងកាត់ការសាកល្បង និងបរាជ័យជាច្រើនដង ដើម្បីផលិតចេញជា Ramen ដែលមិនត្រឹមតែល្បីនៅលើទីផ្សារប៉ុណ្ណោះទេ ថែមទាំងមានរសជាតិឈ្ងុយឆ្ងាញ់ផងដែរ។ ម្ហូបនេះប្រាកដជាអាចបំពេញទាំងរសជាតិ និងភ្នែករបស់មនុស្សគ្រប់គ្នា។
រូបភាព https://soranews24.com/
ម្ហូបនេះមានរសជាតិស្រដៀងមី Ramen ការី miso របស់ Dosanko ជាមុខម្ហូបពេញនិយមរបស់ភោជនីយដ្ឋានជប៉ុនដែលមានអាយុកាលជាង ៥០ ឆ្នាំមកហើយ។ តាមពិតទៅ “Happy Rainbow Ramen” គឺជាទឹកជ្រលក់ឈីសឥន្ធនូលើចំណិតសាច់ជ្រូក om chashu ។ មី Ramen នេះប្រើទឹកស៊ុប miso រសជាតិដើម។
រូបភាព https://soranews24.com/
ពណ៌ឥន្ធនូគ្របពីលើបន្លែស្រស់ ស៊ុតស្ងោរទន់ល្មើយ រសជាតិ miso ផ្អែមឆ្ងាញ់ និងស៊ុបការី miso ។ ដូច្នេះ “Happy Rainbow Ramen” នាំមកនូវអារម្មណ៍ថ្មីនៃមុខម្ហូប។
រូបភាព https://soranews24.com/
ម្ហូប “Happy Rainbow Ramen” មានលក់នៅសាខា Dosanko និងសាខាផ្សេងទៀតនៅទីក្រុងតូក្យូរួមមាន Dosanko Otemachi, Miso Katsu Marunouchi, Mensakagura Dosanko Shinkiba, Dosanko Hahiyodai, Dosanko x Toritetsu Tamaho-Idaimae និង Dosanko Shimomaezu ។ មីមួយចានលក់ក្នុងតម្លៃ ១២៨០ យ៉េន។
រូបភាព https://soranews24.com/
សម្គាល់៖ នៅតាមទីតាំងមួយចំនួនស៊ុប miso និងមីអាចនឹងខុសគ្នា។
AD