ភ្ញៀវត្រូវជម្លៀសចេញបន្ទាប់ពីប្រទះឃើញខ្លាឃ្មុំពីរក្បាល​ក្បែរ​កន្លែងជិះស្គី

បន្ទាប់ពីប្រទះឃើញខ្លាឃ្មុំព្រៃពីរក្បាលក្បែរជម្រាលភ្នំកន្លែងជិះស្គីក្នុងខេត្តហុកកៃដូភាគខាងជើង​ប្រទេសជប៉ុន មនុស្សរាប់សិបនាក់ត្រូវជម្លៀសចេញពីកន្លែងនោះ។ សំណាងគ្មាននរណាម្នាក់​រង​របួស​ឡើយ។

រូបភាព NHK

កាលពីព្រឹកថ្ងៃអាទិត្យប៉ូលីសបានអោយដឹងថាអ្នកជិះនៅលើខ្សែកាបមើលឃើញខ្លាឃ្មុំពីរក្បាលក្នុង​ព្រៃក្បែររមណីយដ្ឋានជិះស្គី Bibai Kokusetsu ទីក្រុង Bibai ។

យោងតាមសម្តីរបស់ប៉ូលីសនិិយាយថាខ្លាឃ្មុំទាំងពីរក្បាល ក្នុងនោះមួយក្បាលជាខ្លាឃ្មុំមេ និងមួយ​ក្បាលទៀតជាខ្លាឃ្មុំកូនក្បែរតំបន់នោះប្រហែល ៣០ នាទី ប៉ុន្តែវាចាកចេញបន្ទាប់ពីមន្ត្រីក្រុង និងប៉ូលីសទៅដល់កន្លែង។

អ្នកដែលមើលការខុសត្រូវកន្លែងជិះស្គីបាននិយាយថាភ្ញៀវប្រហែល ៨០ នាក់ត្រូវជម្លៀសចេញបន្ទាប់​ពីប្រទះឃើញខ្លាឃ្មុំ។ តាមសម្តីរបស់អ្នកមើលការខុសត្រូវបានអោយដឹងនេះជាលើកដំបូងខ្លា​ឃ្មុំបង្ហាញខ្លួនជុំវិញតំបន់ជិះស្គីក្នុងរដូវព្រិលធ្លាក់។

ដើម្បីធានាសុវត្ថិភាពសម្រាប់អ្នកជិះស្គី ជម្រាលខាងលើត្រូវបិទរហូតដល់ថ្ងៃអង្គារ។

បុគ្គលិកនៅកន្លែងជិះស្គីដែលប្រទះឃើញខ្លាឃ្មុំនិយាយថាគាត់មានអារម្មណ៍ធូរចិត្តដែលគ្មានភ្ញៀវ​ណា​ម្នាក់​រងរបួស។ គាត់ក៏និយាយប​ន្ថែម​ទៀត​ថា​រមណីយដ្ឋានជិះស្គីនឹងចាត់វិធានការដើម្បីធា​នា​សុវត្ថិភាព​​ដល់ភ្ញៀវ នៅពេលជម្រាលបើកឡើងវិញ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: