សេវាកម្មរៀបចំពិធីបុណ្យសពផ្សាយបន្តផ្ទាល់ប្រើបច្ចេកវិទ្យា VR មានការកើនឡើង

ស្ថានភាពធម្មតាថ្មី (New Normal) គឺជាពាក្យដែលគេប្រើក្នុងអាជីវកម្មសំដៅទៅលើស្ថានភាពសេដ្ឋកិច្ចបន្ទាប់ពីវិបត្តិហិរញ្ញវត្ថុពិភព​លោកឆ្នាំ ២០០៧-២០០៨ មហាវិបត្តិសេដ្ឋកិច្ច និងជំងឺ​កូវីដ​-​១៩ រាតត្បាតរ៉ាំរ៉ៃ។ តាំងពីពេលនោះពាក្យនេះក៏ត្រូវបានគេប្រើយ៉ាងទូលាយសម្រាប់ពណ៌នាទៅ​លើ​អ្វី​ដែល​មិនធម្មតាក្លាយជារឿងធម្មតា។

ពិធីបុណ្យសពជាផ្នែកសំខាន់នៃការកាន់ទុក្ខចំពោះមនុស្សជាទីស្រឡាញ់ដែលបានចែកឋានទៅ។ ដូច្នេះការមិនអាចចូលរួមឬមិនអាចរៀបចំពិធីបុណ្យសម្រាប់សាច់ញាតិគឺជារឿងដែលគួរអោយសោកស្តាយបំផុត។

បច្ចុប្បន្នវិធានការណ៍ដាក់កម្រិតចំពោះការធ្វើដំណើរឬជួបជុំធ្វើអោយមនុស្សជាច្រើនមិនអាច​ជួប​គ្នាផ្ទាល់ ក្នុងនោះរួមទាំងការរៀបចំពិធីបុណ្យសពផងដែរ។ កន្លែងមួយចំនួនកំពុងពិចារណាប្តូរ​ទៅ​ជាការផ្សាយផ្ទាល់ (Live-stream) តាមរយៈបច្ចេកវិទ្យា VR ។

បន្ទប់ពិធីបុណ្យសព

រូបភាព https://blog.insta360.com/vr-funeral-live-streaming-is-this-the-new-normal/

កាលពីឆ្នាំ ២០១៩ គេប៉ាន់ប្រមាណថា ២០% កន្លែងរៀបចំពិធីបុណ្យសពនៅសហរដ្ឋអាមេរិកផ្តល់ទម្រង់សេវាកម្មផ្សាយផ្ទាល់។ សព្វ​ថ្ងៃតម្រូវការចំពោះសេវាកម្មបែបនេះហាក់ដូចជាកើនឡើងយ៉ាងខ្លាំងនៅលើពិភពលោក។ ជាមួយនឹងមុខងារផ្សាយបន្តផ្ទាល់ពិធីបុណ្យ​សព ៣៦០ VR អ្នកចូលរួមពីចម្ងាយអាចមើលឃើញគុណភាពសេវាកម្ម និងសម្លេងច្បាស់ល្អ ដូចជាពួកគេកំពុងចូលរួមក្នុងពិធីបុណ្យ​សពនោះដែរ។

តើនឹងមានរឿងអ្វីកើតឡើង?

ប្រទេសជប៉ុនជាប្រទេសដែលមានមនុស្សចាស់កើនឡើងយ៉ាងលឿន។ ក្នុងនោះអាជីវកម្មផ្តល់សេវារៀបចំពិធីបុណ្យសពត្រូវប្រកួតប្រជែងគ្នា។

នៅប្រទេសជប៉ុនពិធីបុណ្យសពត្រូវបានប្រារព្ធធ្វើឡើងក្នុងសាលធំមានមនុស្សចូលរួមរាប់រយនាក់។ ប៉ុន្តែនៅក្នុងសម័យកាលផ្លាស់ប្តូរ តម្រូវការពិធីបុណ្យសពមនុស្សចូលរួមតិចកាន់តែកើនឡើង។ ទន្ទឹមនឹងនេះដោយសារជំងឺកូវីដ-១៩ ការប្រមូលផ្តុំជួបជុំមនុស្សច្រើនត្រូវកាត់បន្ថយ។ ជំងឺកូវីដ-១៩ បានជម្រុញអោយតម្រូវការប្រើសេវាកម្មរៀបចំពិធីបុណ្យសពផ្សាយផ្ទាល់ ហើយវាអាចនឹង​ជំនួស​ពិធីបុណ្យប្រពៃណី។

Insta360 Pro 2 បន្ទប់សេវាកម្មរៀបចំពិធីបុណ្យសព

រូបភាព https://blog.insta360.com/vr-funeral-live-streaming-is-this-the-new-normal/

លោក Hiroshi Nakayama នាយកប្រតិបត្តិក្រុមហ៊ុនរៀបចំពិធីបុណ្យសព Towa Noie បានពន្យល់​អំពី៖

“ការផ្លាស់ប្តូរដែលបណ្តាលមកពីជំងឺទំនងជាមិនបាត់ទៅវិញឡើយ។ ច្បាស់ណាស់វិស័យរៀបចំពិធីបុណ្យសពនឹងពឹង​ផ្អែក​លើ​ព​ត៌​មាន ​វិទ្យា និងសេវាកម្មផ្សាយផ្ទាល់នាពេលអនាគត” ។

ក្រៅពីពិធីបុណ្យសព ការប្រើបច្ចេកវិទ្យា VR ក្នុងព្រឹត្តិការណ៍ផ្សេងៗក៏កំពុងកើនឡើងផងដែរ ដូច​ជា​ពិធីមង្គលការ ពិធីបញ្ចប់ការសិក្សា និងជួបជុំសមាជិកក្នុងព្រះវិហារ ម្យ៉ាងវិញព្រឹត្តិការណ៍ធំ​ៗ​ដូចជាសន្និសីទ ការប្រគំតន្ត្រី កីឡា និងព្រឹត្តិការណ៍នានា។

នេះប្រហែលជាវិធានការណ៍បណ្តោះអាសន្នក្នុងអំឡុងពេលជំងឺរាតត្បាត ប៉ុន្តែប្រសិនបើហៅថា “New Normal” តើគួរដែរទេ?

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: