ឆ្មា Monta បង្ហាញទឹកមុខក្រៀមក្រំពេលថតរូប Selfie ជាមួយម្ចាស់

បច្ចុប្បន្នឆ្មាមួយក្បាលឈ្មោះ Monta កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារទឹកមុខ​របស់​វាពេលថតរូប Selfie ជាមួយម្ចាស់។

ថ្មីៗនេះម្ចាស់របស់ Monta បានបង្ហោះរូប Selfie ជាមួយឆ្មានៅលើ Twitter ហើយទទួលបានចំណាប់​អារម្មណ៍ពីអ្នកនិយមលេងអុីនធឺណេតព្រោះតែការសម្តែងទឹកមុខរបស់ឆ្មា។

ម្ចាស់របស់ Monta មិនសូវថតរូបជាមួយវានោះទេ ប៉ុន្តែគ្រាន់តែលើកទូរស័ទ្ទឡើងថតភ្លាម លទ្ធផល​មុខ​របស់​វាប្រែជាបែបនេះ។

មុខដូចបែកគ្នាជាមួយសង្សារ…

ហេតុអ្វីក៏ចង់ថតរូប?

បើយល់ថាសមថតចុះ…

ចំណូលចិត្តរបស់ម្ចាស់ឆ្មា Monta គឺកត់ត្រាជីវិតប្រចាំថ្ងៃរបស់វា ហើយចែករំលែកនៅលើបណ្តាញសង្គម។ មួយរយៈពេលបន្ទាប់ពីបង្ហោះរូបរបស់ Monta តែឯង ទើបម្ចាស់ឆ្មាសម្រេចថតរូប Selfie ជាមួយវា។

នៅឆ្នាំនេះឆ្មា Monta ទើបតែអាយុ ១ ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបើគ្រាន់តែក្រឡេកមើលមុខរបស់វា មើល​ទៅ​ដូច​ជាឆ្មាចាស់មួយក្បាលធុញទ្រាន់នឹងជីវិត។

ពេលថតរូបជាមួយម្ចាស់ឆ្មា Monta តែងតែបង្ហាញទឹកមុខបែបនេះ ព្រោះទោះបីវាថតម្នាក់ឯងក៏​មិន​ប្រសើរឡើងដែរ។

សូមមើលវីដេអូដើម្បីអោយកាន់តែច្បាស់អំពីអត្តចរិករបស់វា។

ឆ្មា Monta ត្រូវបានទទួលចិញ្ចឹមពីក្រុមជួយសង្គ្រោះសត្វឆ្មាក្នុងស្រុក។ ចំណូលចិត្តរបស់វាចូលចិត្តអោយគេយកដៃត្រដុសពោះអង្អែលថ្នមៗ ហើយមិនសូវជាប្រឡែងជាមួយប្រដាប់ប្រដាលេងរបស់​វា​ឡើយ។

ភ្លាមៗនោះឆ្មា Monta មួយក្បាលទទួលបានគាំទ្រយ៉ាងច្រើន ថែមទាំងមាន Fan art ទៀត។

រូបភាព Twitter

មុខរបស់វាហាក់ដូចជាស្រួលគូរបានជាគូររហូតដល់ទៅ ៤ ដូច្នេះ។

ប្រសិនបើអ្នកចង់ចូលរួមជាមួយ Fan Club របស់ឆ្មាមួយក្បាលនេះ សូមតាមដានគេហទំព័របណ្តាញ​សង្គមឆ្មា Monta ។

YouTube, Instagram និង Twitter

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: