កញ្ចប់ជំនួយថវិការបស់រដ្ឋាភិបាលជប៉ុនចំពោះបញ្ហារកគូស្រករដោយប្រើបច្ចេកវិទ្យា AI
មន្ត្រីរដ្ឋាភិបាលម្នាក់បានអោយដឹងថាជប៉ុននឹងប្រើបច្ចេកវិទ្យា AI (បញ្ញាសិប្បនិម្មិត) ដើម្បីភ្ជាប់អ្នកដែលមិនទាន់មានគូស្រករនឹងគ្នា។ កាលពីឆ្នាំមុនចំនួនប្រជាជនជប៉ុន ១២៦ លាននាក់ ក្នុងនោះអត្រាកំណើតត្រឹមតែ ១,៣៦% ប៉ុណ្ណោះ។ នៅលើពិភពលោកអត្រានេះមានកម្រិតទាបបំផុត ហើយក៏គ្មានសញ្ញាកើនឡើងផងដែរ។
ដើម្បីបង្កើនអត្រានេះលោកនាយករដ្ឋមន្រ្តី Yoshihide Suga ផ្តល់ថវិកាចំនួន ២ ពាន់លានយ៉េនក្នុងរយៈពេលមួយឆ្នាំសារពើពន្ធបន្ទាប់ដល់ទីភ្នាក់ងារក្នុងតំបន់ដើម្បីអនុវត្តកម្មវិធីដែលពាក់ព័ន្ធ។ រហូតមកដល់ពេលនេះប្រហែលពាក់កណ្តាលខេត្តសរុបចំនួន ៤៧ ខេត្តក្នុងប្រទេសជប៉ុនបានបង្កើតសេវាកម្មរកគូស្រករ មួយចំនួនប្រើបច្ចេកវិទ្យា AI ។
យោងទៅតាម AFP លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា “រដ្ឋាភិបាលនឹងមានផែនការផ្តល់ប្រាក់ឧបត្ថម្ភពិសេសដល់រដ្ឋាភិបាលមូលដ្ឋានដែលកំពុងដំណើរការឬចាប់ផ្តើមគម្រោងរកគូស្រករដោយប្រើបច្ចេកវិទ្យា AI” ។
រូបភាព https://nextshark.com/ai-japan-to-make-people-date/
កម្មវិធីដែលមនុស្សរៀបចំប្រើទម្រង់ស្តង់ដារសម្រាប់ប្រមូលព័ត៌មានណាត់ជួប ប៉ុន្តែចំពោះច្ចេកវិទ្យា AI ប្រើមុខងារវិភាគខ្ពស់ ដោយរំពឹងថានឹងផ្តល់លទ្ធផលកាន់តែសាកសម។
តាមគេហទំព័រ Nippon.com មុននោះអត្រាកំណើតនៅជប៉ុនទាបទៅហើយ បច្ចុប្បន្នដោយសារជំងឺកូវីដ-១៩ អត្រានេះកាន់តែធ្លាក់ចុះ។ ចំពោះស្ថានភាពជំងឺអត្រាឆ្លងមានការកើនឡើងក្នុងខែវិច្ឆិកា ហើយខ្ពស់បំផុតនៅថ្ងៃទី ៨ ខែធ្នូ។
Sacchan