វិចិត្រករសិល្បៈគូររូបលើរាងកាយមនុស្សស្រីដូចជាគំនូរស្រស់ស្អាត
វិចិត្រករសិល្បៈជំនាញគូររូបលើរាងកាយមនុស្សឈ្មោះ Gaku Azuma បានបើកការតាំងពិព័រណ៍នៅតំបន់ Kansai ។
លោក Gaku Azuma គឺជាវិចិត្រករពហុមេឌៀយូរណាស់មកហើយ។ ឪពុកលោកគឺជាវិចត្រករ ōgi-e (扇絵) – គំនូរលើផ្លិតក្រដាស។
ដោយដើរតាមអាជីពរបស់គ្រួសារលោក Gaku Azuma មានចំណង់ចំណូលចិត្តគូររូបតាំងពីក្មេង។ ប៉ុន្មានឆ្នាំនេះគាត់តែងរៀបចំតាំងពិព័រណ៍ក្នុងគោលបំណងចែករំលែកស្នាដៃរបស់ខ្លួន ប៉ុន្តែនៅតែរក្សាតុល្យភាពការងារសព្វថ្ងៃក្នុងនាមជានាយកសិល្បៈ។
ក្នុងរយៈពេលកន្លងមកនេះលោក Gaku Azuma ចាប់ផ្តើមមានចំណាប់អារម្មណ៍ចំពោះសិល្បៈគូរលើរាងកាយមនុស្ស។ ប្រហែលនៅឆ្នាំ ២០១២ គាត់សាកល្បងបង្កើតស្នាដៃដំបូងក្នុងវិស័យថ្មីនេះ។ ហើយចាប់តាំងពីពេលនោះមកវិចិត្រកររូបនេះហាក់ដូចជាចូលចិត្តសិល្បៈគូរលើរាងកាយមនុស្ស។
លោក Gaku Azuma ចូលចិត្តចែករំលែកសិល្បៈគូររូបលើរាងកាយមនុស្សនៅលើ Instagram របស់ខ្លួន។
លោកគូររូបភាពជាង ១៨០ រូបមកហើយ ក្នុងនោះរូបភាពនីមួយៗបង្ហាញអំពីប្រធានបទខុសៗគ្នា ប៉ុន្តែជាទូទៅវាមានលក្ខណៈប៉ិនប្រសប់។ ក្រៅពីនេះគាត់ថែមទាំងថតរូបនីមួយៗបញ្ចូលគ្នាក្រោមចំណងជើងថា “Dress Code” ។
ដើម្បីរំលឹកអំពីការបោះពុម្ពផ្សាយសៀវភៅលោក Gaku Azuma បានចែករំលែកស្នាដៃរបស់ខ្លួននៅកន្លែងជាច្រើនដូចជាអូសាកា ក្យូតូ និងកូបេតាមរយៈពិព័រណ៍។ មានសាលតាំងពិព័រណ៍ចំនួន ២ បារ និងភោជនីយដ្ឋានប្រហែល ៣០ កន្លែងដែលស្គាល់លោក Azuma សុទ្ធតែដាក់តាំងស្នាដៃរបស់គាត់។
ការតាំងពិព័រណ៍នេះប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៩ ដល់ថ្ងៃទី ២៧ ខែធ្នូឆ្នាំ ២០២០ ។
ព័ត៌មានកម្មវិធីពិព័រណ៍
ទីតាំងទី ១ ៖ 188 Creative Dining & Gallery Exhibition
អាស័យដ្ឋាន ៖ 1-4-21 Sennnichimae, Chuo-ku, Osaka
ទីតាំងទី ២ ៖ បន្ទប់តាំងពិព័រណ៍ AMI-KANOKO
អាស័យដ្ឋាន៖ 2F 1-2-7 Sennnichimae, Chuo-ku, Osaka
AD