ប្រវត្តិ និងបរិបទសំខាន់ៗនៃខ្សែភាពយន្ត Anime Kimetsu no Yaiba
បច្ចុប្បន្នអ្នកប្រហែលជាស្គាល់រឿង Anime Kimetsu no Yaiba ដែលកំពុងល្បីនៅជប៉ុន។
រូបភាព https://pc.video.dmkt-sp.jp/ti/10023825
ខ្សែភាពយន្ត Anime នេះទទួលបានប្រាក់ចំណូលច្រើនលំដាប់ទី ២ ក្នុងប្រវត្តិសាស្ត្រ។
តើភាពយន្ត Anime នេះអាចយកឈ្នះរឿង Spirited Away ដែរទេ? ហើយស្នាដៃភាពយន្តរបស់ Ghibli នាំមុខ Titanic ដណ្តើមយកចំណាត់ថ្នាក់ទី ១ ទេ? យើងមិនទាន់អាចសន្មត់បានឡើយ ខណៈដែលខ្សែភាពយន្ត Anime Kimetsu no Yaiba នៅតែបន្តចាក់បញ្ចាំងតាមបណ្តាប្រទេសជាច្រើន។
ភាពល្បីល្បាញនៃខ្សែភាពយន្តមិនត្រឹមតែនៅក្នុងប្រទេសប៉ុណ្ណោះទេ ថែមទាំងល្បីនៅក្រៅប្រទេសផងដែរ។
ប្រវត្តិសាស្រ្តសំខាន់នៃរឿង Anime នេះក្នុងសម័យ Taisho ជារយៈពេលដ៏ខ្លីពីឆ្នាំ ១៩១២ ដល់ ១៩២៦ ។ នៅដើមសម័យ Meiji កត់សម្គាល់បញ្ចប់សម័យសាមូរ៉ៃ ប្រទេសជប៉ុនឈានចូលសម័យទំនើបកម្មយ៉ាងឆាប់រហ័ស បន្ទាប់មកសង្រ្គាមអូសបន្លាយ។
ហេតុដូច្នេះសម្លៀកបំពាក់របស់តួអង្គ Anime មើលទៅប្លែកៗ ព្រោះជាការរួមបញ្ចូលគ្នារវាងសម្លៀកបំពាក់បែបប្រពៃណីជប៉ុន និងអឺរ៉ុប។ ការតុបតែងបែបនេះផ្តល់នូវប្រយោជន៍ចំពោះសមាគម Copslay ។
អាចនិយាយបានថា Anime ឆ្លុះបញ្ចាំងទិដ្ឋភាពជាក់ស្តែងនៃប្រទេសជប៉ុននាសម័យនោះ។ រូបភាពមួយចំនួនបង្ហាញពីទីក្រុងតូក្យូសម័យ Taisho ដែលត្រូវបានគូរឡើងវិញដោយប្រើបច្ចេកវិទ្យា AI ។
ទោះបីយុគសម័យរបស់សាមូរ៉ៃបានបញ្ចប់ ប៉ុន្តែមនុស្សភាគច្រើននៅតែស្លៀកគីម៉ូណូ គ្រាន់តែមិននិយមម៉ូដសក់ Chonmage ទៀតប៉ុណ្ណោះ។ ទន្ទឹមនឹងនេះមនុស្សមួយចំនួនពាក់មួក និងសម្លៀកបំពាក់ប្រទេសលោកខាងលិច។
នេះជាគតិលោកដែលបង្ហាញនៅក្នុងភាពយន្ត Kimetsu no Yaiba ។ វីរបុរសកម្ចាត់បិសាចពាក់អាវ Haori ពីក្រៅឯកសណ្ឋានបែបបស្ចិមប្រទេស។
ប្រសិនបើអ្នកគាំទ្ររឿង Anime នេះ ហើយចង់ស្វែងយល់បន្ថែមអំពីបរិបទប្រទេសជប៉ុនសម័យនោះ សូមទស្សនាវីដេអូខាងក្រោម។
រូបភាព https://www.pinterest.com/pin/613122936760148734/
Kengo Abe