តើនារីនៅសម័យអេដូធ្វើយ៉ាងណាអាចរៀបការចូលគ្រួសារអភិជន?

នៅសម័យអេដូគឺជាយុគសម័យរីកចម្រើនរបស់សាមូរ៉ៃ តើអ្នកធ្លាប់ស្រមៃគិតអំពីជីវិតនារីនៅ​សម័យ​នោះដែរទេ?

អំឡុងសម័យអេដូ បុរសទទួលបានការអប់រំ និងហ្វឹកហាត់ក្បាច់គុនតាំងពីក្មេង ពួកគេត្រូវ​ទទួល​​បន្ទុក​​បញ្ហាគ្រួសារ និង​ប្រទេសជាតិ។

ចុះចំណែកស្រ្តី? ប្រសិនបើក្លាយជាម្តាយមួយរូប ស្រ្តីប្រាកដជាមមាញឹកខ្លាំងក្នុងការគ្រប់គ្រងគ្រួសារ និងមើលថែ​កូនៗ ។ យ៉ាងណាមិញ ​គ្មានឯកសារលម្អិតនិយាយអំពីជីវិតរបស់នារី​នាសម័យ​នោះ​​ច្រើន​ទេ។

ជាក់ស្តែងស្រ្តីក៏លំបាកមិនចាញ់បុរសឡើយ។

ដើម្បីបង្ហាញអំពីបញ្ហានេះខ្ញុំចង់លើកយកប្រធានបទនិយាយអំពីការអប់រំកម្រិតបឋមសិក្សានៅ​ជប៉ុន​សព្វថ្ងៃ។ កម្មវិធីសិក្សារបស់កុមារមានច្រើន ពួកគេមិនត្រឹមតែរៀនចំណេះដឹងប៉ុណ្ណោះទេ ថែមទាំងរៀនពីរបៀបរស់នៅ។ ទន្ទឹមនឹងនេះក្មេងក៏ត្រូវបង្រៀនអោយចេះប្រកួត​ប្រជែង សង្កេតមើលមិត្តភក្តិនៅជុំវិញដើម្បីខំប្រឹង និងគិតអំពីអនាគតរបស់ខ្លួនដើម្បីបន្តទៅមុខ។ កុមារ​ម្នាក់ៗត្រូវយកចិត្តទុកដាក់ ដូច្នេះបន្ទាប់ពីត្រឡប់មកពីរៀនពួកគេនៅតែអាចរៀនដោយ​ខ្លួនឯង។

រីឯស្រ្តីនៅសម័យនោះកាន់តែពិបាកជាងនេះទៅទៀត។

រូបភាព https://intojapanwaraku.com/culture/132828/

ការពណ៌នាអំពីជីវិតស្រ្តីនៅសម័យអេដូក្នុងប្រលោមលោក។

នៅសម័យនោះស្រ្តីត្រូវភ្ញាក់ពីព្រលឹមទៅរៀននៅ Terakoya (ជាកន្លែងសម្រាប់សិក្សា) ។ បើប្រៀបជាមួយសម័យនេះដូចសាលាបំពេញចំណេះបន្ថែម។ បន្ទាប់មកនាងត្រូវចូលរួមថ្នាក់រៀន Shamisen ពេលបញ្ចប់វគ្គសិក្សាចំនួន ២ ទើបអាចទៅផ្ទះបរិភោគអាហារពេលព្រឹក។ បន្ទាប់មកទៀត​ត្រឡប់ទៅ Terakoya វិញដើម្បីរៀនរាំ។

រហូតដល់ម៉ោង ២ រសៀលនាងអាចត្រឡប់ទៅផ្ទះទទួលទានអាហារសម្រន់ ងូតទឹក ហើយបន្តទៅ​រៀន​ឧបករណ៍ភ្លេង Koto ។ នៅពេលបញ្ចប់នាងត្រូវរំលឹកឡើងវិញដូចជាថ្នាក់បំពេញចំណេះបន្ថែម រៀនរាំ ឧបករណ៍ភ្លេង Shamisen និង Koto ដើម្បីត្រៀមសម្រាប់ថ្នាក់រៀននៅថ្ងៃបន្ទាប់។

កាលវិភាគនេះប្រហែលជាត្រូវចំពោះនារីកូនអ្នកមាន ប៉ុន្តែទោះជាយ៉ាងណានារីក្នុងគ្រួសារ​ធម្មតា​នៅតែត្រូវចេះចំណេះដឹងមូលដ្ឋាន។ ហេតុ​អ្វីក៏ពិបាកម្ល៉េះ? 

យោងទៅតាមទស្សនៈរបស់ជនជាតិជប៉ុនសម័យបុរាណ ប្រសិនបើមិនរៀនចំណេះដឹងទាំងប៉ុន្មាន​ខាងលើ មិនអាចធ្វើជាកូនប្រសាស្រីល្អម្នាក់ទេ។ ហេតុដូច្នេះនារីសម័យអេដូសន្មត់ថាសុភមង្គល​ស្មើនឹងការរៀបការចូលគ្រួសារអភិជន។

គោលដៅនៃគ្រួសារអ្នករកសុី ឬអ្នកស្រែចំការដែលមានកូនស្រីសុទ្ធតែចង់អោយរៀបការជាមួយ​សាមូរ៉ៃ។

ស្រដៀងនឹងសម័យនេះដែរ នារីជនជាតិជប៉ុនមានបំណងចង់រៀបការជាមួយបុរសជោគជ័យ អ្នក​មានដើម្បីកុំអោយ​រង​ទុក្ខ។ ប្រហែលជាផ្នត់គំនិតនេះបន្តពីសម័យអេដូ។

ដើម្បីទទួលបានដូចនេះ ពួកគេក៏ត្រូវខំប្រឹងកែលម្អខ្លួនឯង ពិតជាពិបាកណាស់។

Abe Kengo 

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: