អ្នកចំបាប់ Sumo ជនជាតិម៉ុងហ្គោលីចូលជាសញ្ជាតិជប៉ុន

កាលពីថ្ងៃព្រហស្បតិ៍គេហទំព័រព័ត៌មានរបស់រដ្ឋាភិបាលចុះផ្សាយអ្នកចំបាប់ Sumo ឈ្មោះ Kakuryu ជនជាតិម៉ុងហ្គោលី ថ្នាក់ Yokozuna ទទួលបានសញ្ជាតិជប៉ុន។

រូបភាព NHK

យោងទៅតាមបទបញ្ញត្តិរបស់សមាគម Sumo ជប៉ុន ក្រោយពេលចូលនិវត្តន៍អ្នកចំបាប់បរទេសចង់ក្លាយជាគ្រូបង្វឹកត្រូវមានសញ្ជាតិជប៉ុន។

កីឡាករចំបាប់ Kakuryu អាយុ ៣៥ ឆ្នាំគឺជាជើងឯក Yokozuna ធ្លាប់ពិចារណាអំពីបញ្ហាសញ្ជាតិ។ គាត់និយាយថាខ្ញុំចង់ក្លាយទៅជាគ្រូបង្វឹក ប៉ុន្តែនេះជាបញ្ហាពិបាក។

ប្រភពព័ត៌មានពាក់ព័ន្ធនឹងអ្នកចំបាប់ Kakuryu បានអោយដឹងថាគាត់រៀបចំនីតិវិធីសំខាន់ៗតាំងពីឆ្នាំមុន។

អ្នកចំបាប់ថ្នាក់ Yokozuna ម្នាក់ទៀតដែលមកពីប្រទេសម៉ុងហ្គោលីឈ្មោះ Hakuho ធ្លាប់ចូលជាសញ្ជាតិ​ជប៉ុនកាលពីខែកញ្ញាឆ្នាំ ២០១៩ ។

កីឡាករចំបាប់ Kakuryu ទៅដល់ប្រទេសជប៉ុ​នតាំងពីឆ្នាំ ២០០១ ពេលនោះគាត់ទើបតែអាយុ ១៦ ឆ្នាំ ហើយបង្ហាញខ្លួនក្នុងពិភពកីឡា Sumo ក្នុងឆ្នាំដដែល។ គាត់ទទួលបានចំណាត់ថ្នាក់ Yokozuna កាលពីខែមីនាឆ្នាំ ២០១៤ ហើយធ្លាប់​ឈ្នះការប្រកួត Sumo អាជីពចំនួន ៦ រង្វាន់។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: