ផលិតផលថ្មីរបស់ក្រុមហ៊ុនកូកា – កូឡានៅជប៉ុន “ស៊ុបត្រី Dashi”

ថ្មីៗនេះក្រុមហ៊ុនកូកា – កូឡាបានសហការជាមួយក្រុមហ៊ុនគ្រឿងឧបភោគបរិភោគជប៉ុន Kikkoman មានលក់ស៊ុប Dashi ក្នុងគោល​បំណង​ផ្គត់ផ្គង់ដល់អតិថិជនដែលត្រូវការផលិតផលកំប៉ុង។

រូបភាព https://www.moshimoshi-nippon.jp/

នៅជប៉ុនក្រុមហ៊ុនកូកា – កូឡាមិនត្រឹមតែផលិតភេសជ្ជៈប៉ុណ្ណោះទេ ផលិតផលដែលលក់ដាច់បំផុតនៅទូទាំងប្រទេសមានដូចជាតែបៃតង និងកាហ្វេ។ ឥឡូវនេះក្រុមហ៊ុនផលិតបន្ថែមភេសជ្ជៈ​ថ្មី​គឺស៊ុបត្រីជប៉ុន។

រូបភាព https://japantoday.com/

ផលិតផលស៊ុប Dashi របស់ក្រុមហ៊ុនកូកា – កូឡាអាចរកទិញនៅតាមម៉ាសុីនលក់រាយទូទាំងប្រទេសជប៉ុន។ នេះជាប្រភេទស៊ុបមានរសជាតិ umami ហើយក្រុមហ៊ុនក៏បាននិយាយថាអតិថិជន​គោល​ដៅ​របស់ពួកគេគឺមនុស្សចាស់។

រូបភាព https://japantoday.com/

ពេលក្រឡេកមើលផលិតផលដូចជាភេសជ្ជៈដទៃទៀត ប៉ុន្តែតាមពិតវាជាកំប៉ុងក្រដាស។ អ្នកអាចហុតទឹកស៊ុបដោយផ្ទាល់ពីកំប៉ុង ប៉ុន្តែអ្នកក៏អាចបន្ថែមវាទៅក្នុងពែងដូចដែលបានបង្ហាញ​ក្នុង​រូបភាព។

ក្លិនឈ្ងុយរបស់ទឹកស៊ុបស្រដៀងនឹងរសជាតិដើម ហើយដោយសារតែផលិតផលផ្សំពីគ្រឿងសមុទ្រដូច្នេះវាមានក្លិនឆ្អាបបន្តិច។

ផលិតផលផលិតចេញពីគ្រឿងផ្សំដូចជាត្រីធូណា សារ៉ាយ ត្រីចំពុះទា -ល- រសជាតិល្មមឆ្ងាញ់។

ផលិតផលនេះលក់ក្នុងតម្លៃ ១៤៨ យ៉េននៅតាមហាងលក់ទំនិញឬផ្សារទំនើប បិរមាណកាឡូរីទាប ហើយសមល្មមនឹងថវិការបស់អ្នក។ នេះជាប្រភេទភេសជ្ជៈសាកសមក្នុងរដូវរងា។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: