យុវជនជនម្នាក់ត្រូវចាប់ខ្លួនពីបទដេកក្រោមលូលប​មើល​ខោ​ទ្រនាប់​ស្ត្រី

យុវជនជនជាតិជប៉ុនម្នាក់ឈ្មោះ Hirai Yasuomi អាយុ ២៦ ឆ្នាំ ត្រូវចាប់ខ្លួនពីបទលប​មើល​ខោ​ទ្រនាប់​ស្ត្រីក្រោមលូ។

រូបភាព https://www.japancrush.com/2013/stories/man-arrested-for-hiding-in-gutter-to-peep-up-womens-skirts.html

ខណៈពេលដែលមនុស្សភាគច្រើនរិះគន់ទង្វើរបស់បុរសរូបនោះដូចមនុស្សវិកលចរិក សមនឹងទទួល​ទណ្ឌកម្ម រីឯអ្នកលេងអុីនធឺណេតមួយចំនួនបែរជាសើចចំអកភាពល្ងង់ខ្លៅរបស់យុវជននោះ។

កាលពីថ្ងៃទី ៦ ខែមិថុនាប៉ូលីសខេត្ត Hyogo បានចាប់ខ្លួន Hirai Yasuomi អាយុ ២៦ ឆ្នាំ ជាបុគ្គលិក​ក្រុមហ៊ុនម្នាក់មកពី Fukaekitamachi សង្កាត់ Higashinada ក្រុង Kobe ពីបទសង្ស័យរំលោភ​ច្បាប់ការពារការយាយី ដោយលាក់ខ្លួនក្នុងលូដើម្បីលួចមើលខោទ្រនាប់ស្រ្តី។

រូបភាព https://www.japancrush.com/

នៅវេលាម៉ោង ១០ៈ០០ ព្រឹកថ្ងៃទី ៥ ខែមិថុនា ជនសង្ស័យលាក់ខ្លួនក្នុងប្រឡាយទឹកមួយនៅផ្លូវ Morikitamachi ដែលស្ថិតនៅក្នុងសង្កាត់ Higashinada ដើម្បីលបមើលគេ ហើយកន្លែងកើតហេតុស្ថិតនៅលើផ្លូវឆ្ពោះទៅសាកលវិទ្យាល័យនារី Konan ។ 

ប្រព័ន្ធលូនៅទីនោះទទឹងត្រឹម ៣៥ សង់ទីម៉ែត្រ និងជម្រៅ ៥០ សង់ទីម៉ែត្រ ជាកន្លែងដ៏ល្អសម្រាប់ Yasuomi Hirai លួចចូលប្រឡាយទឹកដែលភ្ជាប់នឹងទន្លេក្បែរនោះ ជននោះដេកផ្ងារលួចមើល​តាមប្រហោងគម្របដែក។

រូបភាព https://www.japancrush.com/

ហេតុ​ការណ៍នេះត្រូវគេចាប់បាននៅពេលនារីម្នាក់យល់ថាមានក្រសែភ្នែកក្រោមគម្របលូ ដោយ​ភ័យ​ខ្លាចពេកនារីនោះបានរាយការណ៍ប្រាប់ប៉ូលីស ប៉ុន្តែជននោះប្រញាប់ប្រញាល់រត់គេចខ្លួន។

ទោះយ៉ាងណាពីរបីថ្ងៃក្រោយមកបុរសនោះមកលបមើលម្តងទៀត ហើយត្រូវប៉ូលីសចាប់ខ្លួនពេលកំពុងធ្វើសកម្មភាព។

នៅពេលសួរចម្លើយជននោះបានសារភាពពីទង្វើរបស់ខ្លួនក្នុងរយៈពេល ២ ឆ្នាំ។ យុវជន Yasuomi Hirai ថែមទាំងនិយាយថា “ប្រសិនបើអាចចាប់កំណើតជាថ្មី ខ្ញុំចង់ក្លាយទៅជាផ្លូវ ដូច្នេះ​​ខ្ញុំអាចមើលខោទ្រនាប់របស់ស្រ្តីដោយមិនចាំបាច់លាក់ខ្លួនក្នុងលូ” ។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: