គ្រូសាលាមត្តេយ្យអាយុ ២៩ ឆ្នាំត្រូវចាប់ខ្លួនពីបទឃាតកម្មលាក់​សាក​សពនៅក្នុងសួនច្បារ

ប៉ូលីសទីក្រុងតូក្យូបានអោយដឹងថាគ្រូបង្រៀនសាលាមត្តេយ្យ ភេទប្រុស អាយុ ២៩ ឆ្នាំ ឈ្មោះ Yoshito Sato ត្រូវចាប់ខ្លួនពីបទឃាត​កម្ម។

អត្តសញ្ញាណជនរងគ្រោះត្រូវបានបញ្ជាក់ថាឈ្មោះ Saori Tomizuka អាយុ ៣៥ ឆ្នាំ សាកសពត្រូវគេយកទៅបញ្ចុះក្នុងបរិវេណផ្ទះនៅទីក្រុង Nasu ខេត្ត Tochigi ។ ដោយមុននោះជនរងគ្រោះត្រូវបានគេរាយការណ៍ថាបាត់ខ្លួនកាលពីខែកញ្ញា។

រូបភាព https://english.kyodonews.net/

នៅពេលប៉ូលីសចាប់ខ្លួនជនសង្ស័យលោក Yoshito Sato បានសារភាពការចោទប្រកាន់ គាត់​លួច​ចូលផ្ទះរបស់ស្រ្តីរងគ្រោះ Tomizuka ដើម្បីលួចលុយ។ ពេលស្រ្តីជនរងគ្រោះ​តបត លោក Yoshito Sato បានច្របាច់កជនរងគ្រោះរហូតដល់ស្លាប់។ បច្ចុប្បន្នប៉ូលីសស្នើសុំដីកាចាប់ខ្លួន​ពី​បទ​ឃាតកម្ម។

លោក Yoshito Sato បានសារភាពប្រាប់ប៉ូលីសថា “ខ្ញុំប្រើប៉ែលកប់សាកសពរបស់នាងក្នុងតំបន់រមណីយដ្ឋាន” ។

លោកស្រី Tomizuka ធ្វើការក្នុងក្រុមហ៊ុនហិរញ្ញវត្ថុធំ រីឯជននោះរស់នៅឆ្ងាយពីផ្ទះជនរងគ្រោះ​ប្រហែល ៦០០ ម៉ែត្រ។ តាមប្រភពព័ត៌មានពីភ្នាក់ងារស៊ើបអង្កេតបានអោយដឹងថាលោក Sato និងជនរងគ្រោះមិនបានស្គាល់គ្នាទេ។

លោក Yoshito Sato ក៏បានប្រាប់ប៉ូលីសថាគាត់លួចយកសោទ្វារបន្ទាប់ពីសម្លាប់ជនរងគ្រោះ ហើយ​សោ​ទ្វារត្រូវបានប៉ូលីសរកឃើញ។

កាលពីថ្ងៃសៅរ៍ប៉ូលីសបានចាប់ផ្តើមធ្វើការស្រាវជ្រាវជុំវិញតំបន់ក្រុង Nasu បន្ទាប់ពីជនសង្ស័យលោក Sato អះអាងថាបានកប់សាកសពជនរងគ្រោះលើដីដែលជាកម្មសិទ្ធិរបស់គ្រួសារគាត់។

រូបភាព https://english.kyodonews.net/

លោកស្រី Tomizuka សុំឈប់សម្រាកឈឺតាំងពីថ្ងៃទី ២៤ ខែកញ្ញា បន្ទាប់មកក៏បាត់ខ្លួន។ ហើយក្រុម​ហ៊ុន​ក៏មិនបានទទួលដំណឹងអ្វីពីលោកស្រីនៅថ្ងៃបន្ទាប់ដែរ។

យោងទៅតាមរូបភាពក្នុងកាមេរ៉ាក្បែរផ្ទះរបស់លោកស្រី Tomizuka បុរសម្នាក់ដែលគេសន្មត់ថាលោក Sato ឃ្លាំមើលស្រ្តីជនរងគ្រោះតាំងពីថ្ងៃទី ២៣-២៤ ខែកញ្ញា។ រូបភាពក្នុងកាមេរ៉ាក៏បង្ហាញ​ថា​លោក Sato ប្រើឡានធ្វើដំណើរទៅក្រុង Nasu ។ ជននោះដឹកឥវ៉ាន់ចេញពីផ្ទះរបស់លោកស្រី Tomizuka ។

ក្រៅពីនេះកាមេរ៉ាក៏ចាប់បានសកម្មភាពរបស់លោក Sato ដើរតាមស្រ្តីម្នាក់ទៀត បន្ទាប់ពីលោក Tomizuka ត្រូវគេរាយការណ៍ថាបាត់ខ្លួន។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: