ហាន់បន្លែប្រើជ្រុញទំនើបមានមុខងារដូចជា Google ដែរ
ការតុបតែងម្ហូបពិតជាសំខាន់ខ្លាំងណាស់ ប៉ុន្តែតើអ្នកធ្លាប់សាកល្បងរបៀបថ្មីដោយមិនត្រូវការជំនាញហាន់បន្លែ មើមសម្រាប់លម្អម្ហូបដែរទេ?
ឧទាហរណ៍ julienne គឺជាពាក្យសំដៅទៅលើជំនាញហាន់ជាសរសៃឬចំណិតការ៉ុត។
មនុស្សភាគច្រើននៅពេលអានរូបមន្តចម្អិនម្ហូបគិតថាពិបាកទោះបីជំនាញនោះពួកគេដឹងរួចទៅហើយក៏ដោយ។
កាលពីថ្ងៃទី ១ ខែធ្នូក្រុមហ៊ុន AUX Ltd ជំនាញខាងផលិតគ្រឿងម៉ាស៊ីន និងគ្រឿងបន្លាស់ក្នុងផ្នែកជាច្រើន ក្នុងនោះមានទាំងផ្នែកចំណីអាហារបានដាក់បង្ហាញជ្រុញពិសេសមួយប្រភេទ សម្រាប់អ្នកដែលមានចំណូលចិត្តហាន់ កាត់ទំហំខុសគ្នា។
រូបភាព https://grapee.jp/en/159281
ពេលប្រើជ្រុញនេះអ្នកមិនចាំបាច់ស្វែងរករបៀបហាន់នៅលើ Google ទៀតទេ ប៉ុន្តែអាចពិគ្រោះព័ត៌មានលើជ្រុញផ្ទាល់តែម្តង។
ជ្រុញបង្ហាញរូបភាពក្រាហ្វិកណែនាំវិធីងាយៗ ផ្នែកខាងមុខមានពណ៌ប្រផេះភ្ជាប់ជាមួយបន្ទាត់សម្រាប់វាស់កម្រាស់នៃការហាន់។ គំនូរបង្ហាញពីរបៀបហាន់គ្រឿងផ្សំមូលដូចជាឆៃថាវទៅជារូបរាងផ្សេងៗគ្នា។
រូបភាព https://grapee.jp/en/159281
ផ្នែកខាងក្រោយមានពណ៌ផ្កាឈូកជួយអោយអ្នកងាយស្រួលក្នុងការបែងចែកគ្រឿងផ្សំផ្សេងៗគ្នាដូចជាសាច់ឬបន្លែ។ ស្រដៀងនឹងផ្នែកខាងមុខមានបន្ទាត់វាស់មានច្រើនទំហំ។
រូបភាព https://grapee.jp/en/159281
ផ្ទៃជ្រុញមានមុខងារការពារបាក់តេរី រីឯគែមជ្រុញត្រូវបានផលិតចេញពីរូបធាតុយឺតទប់មិនអោយរអិល។
លើសពីនេះជ្រុញមានទម្ងន់ស្រាល ហើយអាចប្រើក្នុងម៉ាស៊ីនលាងចាន។ ជ្រុញមានប្រវែង ២១,៣ ទទឹង ៣០,៣ និងកម្រាស់ ០,៦ សង់ទីម៉ែត្រ។
Sacchan