តើ​ភាគ​រយ​អគារ និង​ផ្ទះ​នៅ​ជប៉ុន​រលំ​​ដោយ​​សារ​​រញ្ជួយ​ដី​​មាន​ប៉ុន្មាន?

ខ្ញុំគិតថា មនុស្សភាគច្រើនខ្លាចរស់នៅប្រទេសជប៉ុន ពីព្រោះនេះជាប្រទេសដែលកើត​មានរញ្ជួយ​ដី​​ញឹក​​ញាប់។ នៅឆ្នាំ ២០១១ ពេលគ្រោះមហន្តរាយរញ្ជួយដី និងរលកយក្សស៊ូណាមិក្នុងតំបន់ Tohoku កើត​ឡើង នៅពេលនោះខ្ញុំស្ថិតនៅខេត្ត Chiba ក៏រងផលប៉ះពាល់ផង​ដែរ។ 

សូម្បីតែប្រជាជនជប៉ុនដែលមានបទពិសោធក៏ពិបាកប្រឈម និងទប់ទល់ជាមួយរញ្ជួយដែលកើតឡើងជាបន្តបន្ទាប់។

ទោះជាយ៉ាងណា នៅជប៉ុនអគារមានរចនាសម្ព័ន្ធរឹងមាំ មិនងាយរលំពេលប្រឈមនឹងរញ្ជួញដីខ្លាំងឡើយ។ គ្រោះមហន្តរាយធម្មជាតិធ្វើឲ្យ​មនុស្សជាច្រើនស្លាប់ ប៉ុន្តែភាគច្រើនបណ្តាល​មក​ពី​រលក​ស៊ូណាមិ​មិន​មែន​រញ្ជួយដី​នោះ​ទេ។ ឧប្បត្តិហេតុវិទ្យុសកម្មនុយក្លេអ៊ែរនៅហ្វូគូស៊ីម៉ាក៏បាន​បង្ក​​ឲ្យ​មានរលកយក្សស៊ូណាមិផងដែរ។

ដោយសារតែប្រឈមនឹងរញ្ជួយដីញឹកញាប់ ដូច្នេះបានជាប្រជាជនជប៉ុនស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ពីមូលហេតុអគាររលំពេលរញ្ជួយដីកើតឡើង ហើយក្នុងពេលតែមួយក៏ស្នើឲ្យមានវិធានការណ៍​ទប់​ស្កាត់ និងកំណត់ក្នុងច្បាប់។

នៅជប៉ុនពេលកសាងអគារត្រូវគោរពតាមស្តង់ដារទើបអាចទប់ទល់នឹងរំញ័រដែលបណ្តាល​មក​ពី​រញ្ជួយដី។

រូបភាព http://www.asahi.com/special/10005/TKY201201250792.html

ស្តង់ដារនេះមិនត្រឹមតែប្រើសម្រាប់អគារប៉ុណ្ណោះទេ ថែមទាំងប្រើសម្រាប់លំនៅដ្ឋានរបស់ប្រជា​ជន​ផងដែរ។ សំណង់​​ស្ថាបត្យកម្មមិនដាក់ផ្ទាល់លើដីនោះទេ ប៉ុន្តែត្រូវបានសាងសង់លើថ្មដែលគេហៅ​ថា​គ្រឹះ។

រូបភាព https://service.e-house.co.jp/advice/09.html

ស្ថាបត្យករបានឲ្យដឹងថា ផ្នែកខាងក្រោមផ្ទះទុកចំហសម្រាប់បញ្ចេញសំណើម ជាពិសេសផ្ទះដែល​នៅដាច់ពីគេត្រូវបំពាក់ប្រព័ន្ធ​ទប់រំញ័រផ្ទៃដីចូលទៅក្នុងផ្ទះពេលរញ្ជួយដីកើតឡើង។

មនុស្សមួយចំនួនគិតថា បេតុងរឹងមាំល្អពេលរញ្ជួយដីកើតឡើង ប៉ុន្តែផ្ទុយទៅវិញ សម្ភារៈឈើងាយស្រូបយករញ្ជួយដីជាង ឈើមានភាពបត់បែនអាចទទួលរងរំញ័រ ចំណែកបេតុងងាយនឹងបែក។

ដោយមូលហេតុ​នេះ ផ្ទះ និងអគារបេតុងដែលសាងសង់ត្រូវបន្ថែមជ័រកៅស៊ូក្នុងផ្នែកមួយចំនួន ដើម្បី​បង្កើនមុខ​ងារ​ស្រូប​យក​កម្លាំង។

អាចនិយាយបានថា វិធាន​ការណ៍​ទប់ស្កាត់នឹងរញ្ជួយដីរបស់ជប៉ុនមានតាំងពីសម័យបុរាណ​ដូច​​ជា​​ប្រាសាទ Todai នៅ Nara អគារឈើចំណាស់ជាងគេធន់នឹងរញ្ជួយដីអស់រយៈពេល ៨០០ ឆ្នាំ​មក​ហើយ។

រូបភាព https://atm-koumuten.jp/narakenchiku/todaijiminamidaimon/

ប្រាសាទខ្ពស់ជាងអគារខ្នាតតូចដែលទ្រទ្រង់ដោយសសរចំនួន ១៨ មានកំពស់ ២៥ ម៉ែត្រ។ ក្រៅពីនេះ ប្រាសាទស្ថិតនៅទីតាំងភូមិសាស្ត្រកើតមានរញ្ជួយដីញឹកញាប់។ ដូច្នេះការគណនារបស់ប្រជាជនជប៉ុនចំពោះរញ្ជួយដីមាន​តាំង​ពី​សម័យបុរាណ ពិតជាអស្ចារ្យណាស់។

នៅប្រទេសជប៉ុន រហូតមកដល់ពេលនេះផ្ទះរលំដោយសាររញ្ជួយដីកម្រណាស់ ប៉ុន្តែមិនមែន​មាន​ន័យ​ថា រញ្ជួយដីមិនគួរឲ្យ​ខ្លាច​នោះ​ទេ។ ទោះបីជាភាគរយអគាររលំស្មើសូន្យ ក៏ផលប៉ះពាល់ដែលបណ្តាលមកពីរលកយក្សស៊ូណាមិខ្លាំងណាស់។

ប្រទេសជប៉ុននៅតែបន្តការស្រាវជ្រាវដើម្បីកាត់បន្ថយការខូចខាតដោយសារគ្រោះមហន្តរាយ​ធម្ម​ជាតិ។ ដូច្នេះខ្ញុំសង្ឃឹមថា អ្នក​ទាំងអស់គ្នាអាចរីករាយនឹងពេលវេលានៅ​ប្រទេស​ជប៉ុន​ដោយ​មិន​ចាំ​បាច់បារម្ភពីបញ្ហានេះ។

Kengo Abe

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: