ជប៉ុនរៀបចំយានជំនិះដឹកជនបរទេសពីព្រលានយន្តហោះទៅកាន់សណ្ឋាគារដើម្បីបញ្ចៀសការរីករាលដាលជំងឺ

សារព័ត៌មាន NHK បានរាយការណ៍ថារដ្ឋាភិបាលជប៉ុនគ្រោងនឹងរៀបចំឡានក្រុងសម្រាប់​ដឹក​ជន​បរទេសដែលទៅជប៉ុនពីអាកាស​យាន​ដ្ឋានអន្តរជាតិ Haneda និង Narita បន្ទាប់មកធ្វើដំណើរទៅ​កាន់​សណ្ឋាគារមួយចំនួននៅទីក្រុងតូក្យូ។

រូបភាព https://www3.nhk.or.jp/nhkworld/en/news/20201206_09/

យោងទៅតាមគោលនយោបាយបច្ចុប្បន្ន រដ្ឋាភិបាលជប៉ុនកំពុងស្នើភ្ញៀវទេសចរណ៍បរទេសមិនប្រើមធ្យោបាយធ្វើដំណើរសាធារណៈដូចជារថភ្លើងឬឡានក្រុង ដោយរៀបចំមធ្យោបាយដឹកជញ្ជូន​ពួក​គេចេញពីព្រលានយន្តហោះទោះការធ្វើតេស្តអវិជ្ជមាននឹងកូវីដ-១៩ ក៏ដោយ។

នេះជាផ្នែកមួយនៅក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺ ប៉ុន្តែមនុស្សជាច្រើនត្អូញត្អែរថាថ្លៃជួលឡានឬយានជំនិះផ្ទាល់ខ្លួនខ្ពស់ពេក ហើយពួកគេក៏មិនមានអ្នកទទួលផង​ដែរ។

ក្រសួងដឹកជញ្ជូន និងទេសចរណ៍កំពុងស្វែងរកមធ្យោបាយដើម្បីផ្តល់ការដឹកជញ្ជូនសាធារណៈមួយ​ចំនួនសម្រាប់ទេសចរណ៍អន្តរ​ជាតិ។

មន្ត្រីក្រសួងកំពុងធ្វើការជាមួយសណ្ឋាគារ និងក្រុមហ៊ុនរថយន្តក្រុងដើម្បីបង្កើតផ្លូវធ្វើដំណើរផ្ទាល់​ពីព្រលានយន្តហោះទៅកាន់សណ្ឋាគារមួយចំនួននៅក្នុងទីក្រុងតូក្យូ។

ផែនការនេះគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី ១៦ ខែធ្នូ ដោយធ្វើដំណើរ ៣ ដងជារៀងរាល់ថ្ងៃទៅកាន់​សណ្ឋាគារចំនួន ១២ កន្លែងក្នុងទីក្រុងតូក្យូ សម្រាប់ជនជាតិជប៉ុនដែលត្រឡប់មកវិញ និងភ្ញៀវទេសចរណ៍បរទេសដែលមកលេងបានកក់សណ្ឋាគារមុន។

ក្រុមមន្រ្តីនិយាយបន្ថែមទៀតថាពួកគេកំពុងត្រៀមផ្តល់ជូនសេវាកម្មដឹកជញ្ជូនតាមផ្លូវដែកឬតាម​ផ្លូវ​អាកាសក្រោមការកំណត់មួយចំនួន។

AD

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: