រ៉ូបអាពាហ៍ពិពាហ៍សម្រាប់អ្នកគាំទ្រតួអង្គ Anime ក្នុងរឿងរបស់ One Piece
តើអ្នកធ្លាប់ស្រមៃចង់រៀបការដែរទេ? ប្រហែលមនុស្សភាគច្រើនមិនទាន់ចង់ការ ប៉ុន្តែអ្នករាល់គ្នាតែងសង្ឃឹមថាខ្លួននឹងមានពិធីបង្គលការដូចបំណងប្រាថ្នា។
ជាការពិតណាស់ពិធីមង្គលការបែបប្រពៃណីគួរតែត្រូវបានលើកទឹកចិត្ត ប៉ុន្តែសម្លៀកបំពាក់បែបអឺរ៉ុបក៏គួរអោយទាក់ទាញផងដែរ។
ជាទូទៅកូនប្រមុំស្លៀករ៉ូបអាពាហ៍ពិពាហ៍ពណ៌ស តើមើលទៅដូចជាធម្មតាពេកទេ?
កាលពីពេលថ្មីៗនេះសម្លៀកបំពាក់អាពាហ៍ពិពាហ៍រួមបញ្ចូលរវាង Cosplay តួអង្គ Anime កំពុងតែពេញនិយមនៅជប៉ុន។ ប្រសិនបើអ្នកគាំទ្រ One Piece ហេតុអ្វីមិនសាកល្បងស្លៀកសម្លៀកពាក់មង្គលការស្រដៀងតួអង្គដែលអ្នកចូលចិត្ត?
ជាដំបូងគឺ Nami
រូបភាព https://www.fashion-press.net/news/67639
ប្រសិនបើអ្នកជាអ្នកគាំទ្រ One Piece អ្នកប្រហែលជាស្គាល់តួអង្គ Nami ល្បីព្រោះតែភាគផ្លែខ្វិចដែលជាមូលហេតុពណ៌ទឹកក្រូចភ្ជាប់ជាមួយនឹងតួអង្គនេះ។ នៅលើទ្រូងសម្លៀកបំពាក់មានលម្អរូបផ្កាគួរអោយស្រលាញ់។
បន្ទាប់មកគឺសម្លៀកបំពាក់តំណាងអោយតួអង្គ Nefertari Vivi ។
ទោះបីនាងគ្រាន់តែជាតួអង្គតូចម្នាក់ក្នុងសេ៊រីរឿង ប៉ុន្តែនាងបន្សល់នូវចំណាប់អារម្មណ៍យ៉ាងខ្លាំង ដូច្នេះមានអ្នកគាំទ្រជាច្រើន។
រ៉ូបអាពាហ៍ពិពាហ៍ដែលផ្អែកលើតួអង្គនេះផ្តោតសំខាន់ពណ៌ខៀវព្រោះ Nefertari Vivi មានសក់ពណ៌ខៀវ។ នៅពេលមើលរ៉ូបមួយនេះ តើអ្នកធ្លាប់ស្រមៃដល់អណាចក្រ Alabasta ដែរទេ?
ចំណុចលេចធ្លោនៅលើរ៉ូបគឺខ្សែប៉ាក់ពណ៌មាសរួមជាមួយស្បៃគ្រីស្តាល់ SWAROVSKI ថ្លៃថ្នូរបង្ហាញពីឋានៈ និងភាពឆើតឆាយរបស់ព្រះនាង។
បន្ទាប់មកទៀតគឺសម្លៀកបំពាក់របស់តួអង្គ Perona ។
តួអង្គស្រីម្នាក់នេះមិនបង្ហាញខ្លួនច្រើនទេ ប៉ុន្តែនៅពេលដែលនាងលេចមុខធ្វើអោយមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ តួអង្គ Perona ត្រូវគេហៅថាព្រះនាងខ្មោច ព្រោះជុំវិញនាងតែងតែមាន Zoombie ហើយលេចធ្លោជាមួយនឹងសម្លៀកបំពាក់គួរឱ្យស្រឡាញ់។ ដូច្នេះតើពណ៌មួយណាតំណាងអោយតួអង្គរូបនេះ?
ការរួមបញ្ចូលគ្នារវាងពណ៌ទាំងបីគឺពណ៌ផ្កាឈូក ខ្មៅ និងស្វាយបង្កើតបានជាភាពអាថ៌កំបាំង។ នេះជាពណ៌ចម្រុះបើរួមបញ្ចូលជាមួយរ៉ូបអាពាហ៍ពិពាហ៍ពិតជាពិសេសណាស់។
តួអង្គចុងក្រោយគឺ Robin ជាតួអង្គម្នាក់ដែលមានអតីតកាលសោកសៅ ជាស្រ្តីដែលមានភាពចាស់ទុំ ស្ងប់ស្ងាត់។
តើពណ៌មួយណាសមនឹងតួអង្គ Robin រូបនេះ?
ភាពខុសគ្នាជាមួយនឹងសម្លៀកបំពាក់ផ្សេងទៀតស្ថិតលើដៃអាវ ប៉ុន្តែផ្នែកនេះក៏អាចដោះចេញបានដែរ អាស្រ័យលើចំណូលចិត្តរបស់អ្នកពាក់។
មើលទៅវាហាក់ដូចជាសុភាព ស្ងប់ស្ងាត់ ប៉ុន្តែក្បាច់រចនាលើចង្កេះរ៉ូបធ្វើអោយកាន់តែលេចធ្លោ បង្ហាញពីភាពទាក់ទាញរបស់ស្ត្រីដែលមានភាពចាស់ទុំ។
ប្រសិនបើអ្នកកំពុងពិចារណាជ្រើសរើសរ៉ូបអាពាហ៍ពិពាហ៍ដែលសំខាន់ក្នុងជីវិត ហើយក៏ជាអ្នកគាំទ្រតួអង្គ Anime របស់ One Piece សូមសាកល្បងគំរូរ៉ូបខាងលើ។
Kengo Abe