ស្រ្តីម្នាក់ប្រើម្រាមដៃចោះផ្លៃត្រសក់ស្រូវចំនួន ១៣ ផ្លែក្នុងផ្សារទំនើបត្រូវប៉ូលីសចាប់ខ្លួន
នៅទីក្រុង Kushiro ខេត្ត Hokkaido ប៉ូលីសបានអោយដឹងថាពួកគេចាប់ខ្លួនស្រ្តីម្នាក់ប្រើម្រាមដៃចោះផ្លែត្រសក់ស្រូវចំនួន ១៣ ផ្លែនៅផ្សារទំនើប។
ហេតុការណ៍នេះកើតឡើងកាលពីថ្ងៃទី ២៨ ខែកក្កដាវេលាម៉ោងប្រហែល ១ៈ៣០ នាទីជនសង្ស័យអាយុ ៦៤ ឆ្នាំ។ ស្រ្តីនោះចូលផ្សារទំនើបប្រើម្រាមដៃចោះផ្លែត្រសក់ស្រូវ ទោះយ៉ាងណាមូលហេតុដែលគាត់ធ្វើបែបនេះមិនទាន់ដឹងនៅឡើយទេ។
រូបភាព https://www.japannews24.com/hokkaido-woman-arrested-for-poking-holes-in-13-expensive-melons-with-finger/
ផ្លែត្រសក់ស្រូវដែលគាត់បានបំផ្លាញមិនមែនផ្លែត្រសក់ស្រូវធម្មតាទេ ប៉ុន្តែជាប្រភេទត្រសក់ស្រូវ Yubari King ដែលល្បីលក់ក្នុងតម្លៃថ្លៃបន្តិច។ ចំពោះការខូចខាតត្រូវបានកំណត់រហូតដល់ទៅ ១៤,០០០ យ៉េន (ប្រហែល ១៣៥ ដុល្លារ) ។
ដោយសារតែផ្សារទំនើបនេះមិនបានតំឡើងកាមេរ៉ាសុវត្ថិភាព ដូច្នេះគ្មានភស្តុតាងចោទប្រកាន់កំហុសទេ។ ខណៈដែលជនសង្ស័យនៅស្ងៀម ហេតុនេះរាល់ការចោទប្រកាន់ទាំងអស់គ្រាន់តែជាការស្មានប៉ុណ្ណោះ។
រូបភាព https://www.japannews24.com/hokkaido-woman-arrested-for-poking-holes-in-13-expensive-melons-with-finger/
នៅពេលព័ត៌មាននេះត្រូវបានផ្សព្វផ្សាយ អ្នកប្រើបណ្តាញអុីនធឺណេតបានធ្វើការវាយតម្លៃទង្វើរបស់ស្រ្តីនោះដូចខាងក្រោម៖
- ស្តាប់ទៅដូចត្រូវបិសាចសណ្ឋិតអញ្ចឹង
- ខ្ញុំធ្លាប់ឃើញរឿងនេះនៅក្នុងខ្សែភាពយន្ត ស្រ្តីនោះកំពុងហាត់ក្បាច់ Kungfu
- ខ្ញុំធ្លាប់បានអានអំពីអារម្មណ៍មនុស្សដែលចូលចិត្តចោះទម្លុះផ្លែឈើ
- តើម្រាមដៃស្រ្តីនោះកើតអីដែរទេ?
- ខ្ញុំមានជំនឿយ៉ាងមុតមាំថាស្ត្រីម្នាក់នេះកំពុងហាត់ក្បាច់គុនបុរាណជប៉ុនហៅថា Hokuto Shinken ។
AD