អតីតនាយកបណ្តាញហាង Don Quijote ត្រូវចាប់ខ្លួនពីបទសង្ស័យធ្វើពាណិជ្ជកម្មផ្ទៃក្នុង
អតីតនាយកបណ្តាញហាងលក់រាយ Don Quijote Holdings Co ឬគេហៅថា Pan Pacific International Holdings Corp ត្រូវព្រះរាជអាជ្ញាឃាត់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ក្រោមការចោទប្រកាន់ពីបទចូលរួមពាណិជ្ជកម្មផ្ទៃក្នុងតាំងពីឆ្នាំ ២០១៨ ។
ព្រះរាជអាជ្ញាទីក្រុងតូក្យូសង្ស័យថាលោក Koji Ohara អាយុ ៥៧ ឆ្នាំបានប្រឹក្សាអោយអ្នកស្គាល់គ្នាម្នាក់ទិញភាគហ៊ុនហាង Don Quijote ដោយរំលោភលើច្បាប់ឧបករណ៍ហិរញ្ញវត្ថុ និងផ្សារភាគហ៊ុន មុនពេលក្រុមហ៊ុន FamilyMart Uny Holdings Co ជូនដំណឹងទិញយកក្រុមហ៊ុននេះ។
លោក Koji Ohara បានបដិសេធការចោទប្រកាន់នេះក្នុងអំឡុងពេលសាកសួរចម្លើយ។
នៅឆ្នាំ ១៩៩៣ ហាង Don Quijote ទទួលបន្ទុកបើកដំបូងនៅក្នុងប្រទេសជប៉ុន។ នៅឆ្នាំ ២០១៣ លោកបានក្លាយជានាយក និងទទួលតំណែងជានាយកប្រតិបត្តិក្នុងឆ្នាំ ២០១៥ ប៉ុន្តែបែរជាលាឈប់ពីតំណែងទាំងពីរនៅខែកញ្ញាឆ្នាំ ២០១៩ ។
អ្នកស្គាល់គ្នាដែលលោកណែនាំទិញភាគហ៊ុនសរុប ៧៦,៥០០ ហ៊ុននៅដើមខែកញ្ញារហូតដល់ខែតុលាឆ្នាំ ២០១៨ ក្នុងតម្លៃប្រហែល ៤៣០ លានយ៉េន។
រូបភាព https://www.sakigake.jp/news/article/20201203CO0072/
នៅក្នុងការធ្វើវិសោធនកម្មច្បាប់ឧបករណ៍ហិរញ្ញវត្ថុឆ្នាំ ២០១៤ រដ្ឋាភិបាលបានហាមឃាត់នាយកប្រតិបត្តិក្រុមហ៊ុនមិនឱ្យបង្ហាញព័ត៌មានអំពីប្រតិបត្តិការអាជីវកម្មមុនពេលធ្វើសេចក្តីប្រកាសជាផ្លូវការ ក៏ដូចជាផ្តល់ប្រឹក្សាដល់អ្នកដទៃឱ្យធ្វើជំនួញភាគហ៊ុនឡើយ។ អ្នកដែលទទួលការប្រឹក្សាមិនត្រូវពិន័យទេ លើកលែងតែពួកគេដឹងព័ត៌មានសំខាន់ទាក់ទងនឹងប្រតិបត្តិការ។
ទោះបីអ្នកស្គាល់គ្នាម្នាក់នោះរកបានប្រាក់ចំណេញសរុបរាប់សិបលានយ៉េន ក៏គាត់ត្រូវគេវិនិច្ឆ័យថាមិនដឹងអំពីព័ត៌មានលម្អិតសំខាន់ៗនៃកិច្ចព្រមព្រៀងនោះទេ។
មន្រ្តីម្នាក់នៃក្រុមហ៊ុន Pan Pacific International Holdings បានអោយដឹងក្រុមហ៊ុនមិនជាប់ពាក់ព័ន្ធនឹងបញ្ហាអ្វីទាំងអស់ ដោយកត់សម្គាល់ថាការសង្ស័យរបស់ព្រះរាជអាជ្ញាសំដៅទៅលើអតីតប្រធាន និងអ្នកស្គាល់គ្នារបស់លោកប៉ុណ្ណោះ។
ភាគហ៊ុនក្រុមហ៊ុន Don Quijote កើនឡើងពី ៥,០០០ យ៉េនដល់ ៦,០០០ យ៉េន បន្ទាប់ពីក្រុមហ៊ុន FamilyMart Uny Holdings (បច្ចុប្បន្នជាក្រុមហ៊ុន FamilyMart Co) ។ ប្រកាសថាពួកគេនឹងសហការជាមួយ Don Quijote នៅថ្ងៃទី ១១ ខែតុលាឆ្នាំ ២០១៨ ។
ក្រុមហ៊ុន Don Quijote គឺជាបណ្តាញហាងដែលទទួលបានការពេញចិត្តពីសំណាក់យុវវ័យ និងភ្ញៀវទេសចរណ៍បរទេសគេហៅថា “Donki” ។ ហើយក្រមហ៊ុន Don Quijote បើកដំណើរការស្ទើរតែទាំងយប់ទាំងថ្ងៃជាមួយនឹងផលិតផលជាច្រើនប្រភេទ។
AD