កោះ Kozushima ជប៉ុនត្រូវបានទទួលស្គាល់ថាជា “ឧទ្យានរាត្រីអន្តរជាតិ”

កោះដាច់ស្រយាលមួយនៃទីក្រុងតូក្យូត្រូវបានអង្គការអន្តរជាតិទទួលស្គាល់ថាជា “ឧទ្យានរាត្រីអន្តរ​ជាតិ” ពីព្រោះនៅទីនោះអាចមើលឃើញផ្ទៃមេឃដែលពោពេញទៅដោយផ្កាយ។

រូបភាព NHK

កោះ Kozushima គឺជាកោះមួយក្នុងចំណោមកោះទាំងប្រាំពីរភាគខាងជើងកោះ Izu ។ កោះនេះមានទីតាំងស្ថិតនៅចម្ងាយ ១៨០ គីឡូម៉ែត្រខាងត្បូងទីក្រុងតូក្យូ។ អង្គការមិនរកប្រាក់ចំណេញមានឈ្មោះថា “សមាគមរាត្រីអន្តរជាតិ” បានទទួលស្គាល់ភូមិ Kozushima គឺជា “ឧទ្យានរាត្រីអន្តរ​ជាតិ” ភូមិទាំងមូលមានផ្ទៃដីប្រហែល ១៨ គីឡូម៉ែត្រការ៉េ។

សមាគមនេះត្រូវបានបង្កើតឡើងដោយតារាវិទូ និងអ្នកដែលពាក់ព័ន្ធផ្សេងទៀតដើម្បីការពារផ្ទៃ​មេឃពេលរាត្រីពីការបំពុលដោយពន្លឺ។

ដូច្នេះហើយកោះ Kozushima បានក្លាយជាកន្លែងទី ២ នៅក្នុងប្រទេសជប៉ុនទទួលបាននាមនេះ បន្ទាប់ពីឧទ្យានជាតិ Iriomote-Ishigaki ខេត្ត Okinawa ត្រូវបានទទួលស្គាល់ក្នុងឆ្នាំ ២០១៨ ។

សមាគមបានកោតសរសើរចំពោះគំនិតផ្តួចផ្តើមរបស់អ្នកភូមិក្នុងការថែរក្សាផ្ទៃមេឃពេលរាត្រីនៃ​កោះ។ ភូមិចាត់វិធានការណ៍កំណត់កម្រិត និងរយៈពេលបើកភ្លើង ហើយភូមិក៏អភិវឌ្ឍធន​ធាន​មនុស្ស​ដើរតួជាមគ្គុទេសដើម្បីមើលផ្កាយពេលយប់ផងដែរ។

Japo Cambodia

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: