ទស្សនៈនៃភាពមិនបរិសុទ្ធ និងទំនៀមទម្លាប់បូជានៅក្នុងរឿងព្រេងជប៉ុន
សៀវភៅបុរាណជប៉ុន Kojiki និង Nihonshoki ពន្យល់អំពីប្រវត្តិសាស្ត្រ។ ប្រសិនបើបញ្ចូលរឿងព្រេង និងរឿងរ៉ាវរបស់ប្រជាជនដែលធ្វើចំណាកស្រុកចេញពីប្រទេសកូរ៉េ រឿងទាំងនោះមិនត្រឹមតែជារឿងព្រេងប៉ុណ្ណោះទេ អាចចាត់ទុកជាកំណត់ត្រាពិតនៃប្រវត្តិសាស្ត្រ។
អ្នកគាំទ្ររឿង Anime ប្រហែលជាធ្លាប់ឮឈ្មោះទេវតាទាំងពីរអង្គដែលបង្ហាញខ្លួននៅក្នុងរឿងព្រេងជប៉ុនគឺ Amaterasu Omikami និង Susanoo no Mikoto ។
រូបភាព https://mag.japaaan.com/archives/133123?fbclid=IwAR3KUMqBgxBvjixg3qsh_5vDb0drDqzLPuQuyNQkSLBaDUHZvLccG6r294I
នៅក្នុងចំណោមរឿងព្រេងជប៉ុន ទេវតាមួយចំនួនមិនធម្មតាទេ។ ថ្ងៃនេះខ្ញុំនឹងណែនាំទេវតាមួយអង្គដែលមានឈ្មោះថា 水蛭子命 (Hiruko no mikoto) ។
រឿងរ៉ាវនៃជីវិតពិតរបស់មាតាបិតាទេវតាអង្គនេះ ពួកគាត់ទាំងពីរជាទេវតាដែលបានបង្កើតប្រទេសជប៉ុនមានឈ្មោះថា Izanagi និង Izanami ។
ដើម្បីបង្កើតប្រទេសជប៉ុន ទេវតាទាំងពីរអង្គត្រូវចាកចេញពីឋានសួគ៌ចុះមកផែនដី ប្រមូលផ្តុំកោះបង្កើតជាប្រជាជាតិមួយ និងបង្កើតទេវតាជាច្រើនអង្គផ្សេងទៀតសម្រាប់គ្រប់គ្រង។
ដំបូងទេវតាដែលត្រូវបានបង្កើតឡើងឈ្មោះ Hiruko no mikoto មានរូបរាងមិនពេញលេញ។ ក្រោយរយៈពេល ៣ ឆ្នាំ ទេវតានៅតែមិនអាចឈរបាន។ យោងទៅតាមទ្រឹស្តីទេវតាមួយអង្គនេះគ្រាន់តែជាសុកដែលមិនទាន់ពេញលេញ ដូច្នេះហើយគ្មានរូបរាងដូចមនុស្សឡើយ។
រូបភាព https://nihonsinwa.com/page/124.html
ក្រោយមកទេវតា Hiruko no mikoto រសាត់ចេញទៅសមុទ្រលើកប៉ាល់មួយ…
នេះជារូបតំណាងដែលឆ្លុះបញ្ចាំងទស្សនៈគំនិតមនុស្សសម័យមុន ជាពិសេសនិយាយអំពីភាពស្មោកគ្រោក។ យោងទៅតាមរឿងព្រេងជប៉ុនជំងឺ និងសេចក្តីស្លាប់ត្រូវគេចាត់ទុកជាភាពស្មោកគ្រោក ត្រូវសម្អាតបាបពីកំណើត។ រហូតមកដល់ពេលនេះទស្សនៈអំពីភាពស្មោកគ្រោកនៅតែមាន ភស្តុតាងបង្ហាញតាមរយៈការលាងសម្អាតដៃ ខ្ពុរមាត់ដើម្បីស្អាតខ្លួនមុនពេលចូលព្រះវិហារ ឬបាចអំបិលបន្ទាប់ពីចូលរួមពិធីបុណ្យសព។
ត្រឡប់មករឿងទេវតា Hiruko no mikoto ក៏មិនបានបង្ហាញខ្លួនផ្លូវការនៅក្នុងរឿងព្រេងជប៉ុនឡើយ។ ទោះជាយ៉ាងណា បើយោងទៅតាមរឿងរ៉ាវរបស់អ្នកស្រុកម្នាក់លើឆ្នេរ Nishinomiya ខេត្ត Hyogo សព្វថ្ងៃ Hiruko no mikoto ត្រូវគេស្រង់ឡើង និងចិញ្ចឹមប្រើឈ្មោះថា 戎三郎 (Ebisuzaburo) ។
ក្រោយមកបុគ្គលនេះត្រូវបានគេគោរពបូជាដូចជាទេវតា រីឯ Kanji ឈ្មោះក៏ប្តូរពី 戎 ទៅជា 恵比須 ដែលគេចាត់ទុកជាទេវតាមួយអង្គក្នុងចំណោមទេវតាសំណាងទាំង ៧ ។
ទោះបីលទ្ធផលរឿងបញ្ចប់ល្អ ប៉ុន្តែទេវតានៅតែជាក្មេងដែលត្រូវគេបោះបង់ចោលជាមួយនឹងរូបរាងមិនពេញលេញ។
ទោះជាយ៉ាងណា បើយោងតាម Kanji ឈ្មោះ Hiruko no mikoto (水蛭子) មានតួអក្សរ 蛭 (Hiru) មានន័យថាឈ្លើង (ប្រភេទសត្វជញ្ជក់ឈាមមនុស្ស រស់នៅក្នុងភក់) ។ ហេតុតែមានតួអក្សរនេះបង្ហាញពីពិធីបូជារាប់ជាបរិសុទ្ធ។
នៅក្នុងសម័យដែលបាតុភូតធម្មជាតិដូចជារញ្ជួយដី រលកស៊ូណាមិ ទឹកជំនន់ និងព្យុះសុទ្ធតែត្រូវមនុស្សពន្យល់ថាមកពីកំហឹងរបស់ទេវតា។ ពួកគេគិតថាដើម្បីបន្ថយកំហឹងត្រូវមានវត្ថុបូជា ហើយ Hiruko no mikoto ត្រូវរើសជាការលះបង់។
លើសពីនេះទស្សនៈបូជាជូនទេវតាដើម្បីកាត់បន្ថយកំហឹងនាំមកនូវសេចក្តីសុខត្រូវខ្លះដែរ។ នៅជប៉ុនមានរឿងតំណាលថាបើចង់អោយផ្កាសាគូរ៉ារីកស្អាតត្រូវកប់សពមនុស្សក្រោមដើមសាគូរ៉ា (ថ្វីត្បិតតែមិនពាក់ព័ន្ធនឹងគ្រោះធម្មជាតិ) ។ តាមទស្សនៈវិទ្យាសាស្ត្រ ររុក្ខជាតិត្រូវការ Axit photphoric ដើម្បីរីកជាផ្កា។ សាកសពពេលរលាយ (និងជី) ផលិតសារធាតុទាំងនេះច្រើន។ តាមការសង្កេតរបស់កសិករ ពួកគេបូជាជីវិតមនុស្សដើម្បីបួងសួងសុំផលដំណាំល្អ។
រូបសំណាកមនុស្សធ្វើពីដីឥដ្ឋគឺជាសក្ខីភាពបញ្ជាក់វប្បធម៌នេះ។
រូបភាព https://www.shopping-charm.jp/product/2c2c2c2c-2c2c-2c2c-2c2c-313632363639
ហើយរូបចម្លាក់ទាំងនេះត្រូវបានគេរកឃើញជាបំណែករាងកាយស្ថិតនៅរាយប៉ាយ។ គេជឿថានោះជាទម្លាប់រូបចម្លាក់ខ្ចាត់ខ្ចាយ ហើយបាច់នៅលើដី។
ការអានរឿងព្រេងច្រើនជាងប្រវត្តិសាស្ត្រ ទំនៀមទម្លាប់វប្បធម៌ ប៉ុន្តែប្រសិនបើអ្នកបញ្ចូលកត្តាទាំងនោះ អ្នកនឹងដឹងកាន់តែច្រើនអំពីប្រទេសជប៉ុន។
Kengo Abe