សញ្ញាសម្គាល់ក្រដាសប្រាក់ ១០០០ យ៉េនពិតឬក្លែងក្លាយ
រូបិយវត្ថុគឺជាផលិតផលដ៏សំខាន់មួយនៅក្នុងទីផ្សារសេដ្ឋកិច្ចសម្រាប់បង្កើតលក្ខណៈងាយស្រួលដល់ដំណើរការដោះដូរទំនិញ ឬសេវាកម្ម និងទូទាត់បំណុលផ្សេងៗទៀត។ ក្រដាសប្រាក់មិនអាចថតចម្លងដោយខុសច្បាប់បានឡើយ ហេតុនេះចំណុចសម្គាល់មួយចំនួនសម្រាប់បែងចែកក្រដាសប្រាក់ក្លែងក្លាយ។
ទោះជាយ៉ាងណារឿងនិយាយអំពីក្រដាសប្រាក់ ១០០០ យ៉េនតែងតែធ្វើអោយខ្ញុំឆ្ងល់។ តើវាជាវិធានការណ៍បង្ការប្រាក់ក្លែងក្លាយឬយ៉ាងណា ?
នៅជប៉ុនវិធានការណ៍ការពារប្រាក់ក្លែងក្លាយមិនសាមញ្ញនោះទេ មានបញ្ចូលទាំងបច្ចេកវិទ្យាខ្ពស់ផងដែរ។ ផ្នែកខាងក្រោយក្រដាសប្រាក់ ១០០០ យ៉េនមានអក្សរ Nihon (ជប៉ុន) តែទំហំតូចភ្នែកមនុស្សធម្មតាមិនងាយមើលឃើញឡើយ។
រូបភាព https://www.asovision.com/eyeclops/an_money.html
ផ្នែកខាងមុខក្រដាសប្រាក់ក៏មានអក្សរ Nihon ដែរ តើអ្នកមើលឃើញដែរទេ?
រូបភាព https://topics.tbs.co.jp/article/detail/?id=3181
ប្រសិនបើអ្នកក្រឡេកមើលពីក្រោមឡើងនឹងឃើញអក្សរអណ្តែតមកបន្តិចម្តងៗ និមិត្តសញ្ញានេះក៏មាននៅលើក្រដាសប្រាក់ផ្សេងទៀតផងដែរ។ ជប៉ុនជាអ្នករកឃើញបច្ចេកទេសបោះពុម្ពនេះដំបូង ហើយក៏បានណែនាំទៅកាន់ពីភពលោក។
និងចំណុចនេះ
នៅពេលពង្រីករូបភាពអ្នកនឹងមើលឃើញរូប 3D ។
គោលបំណងនៃក្រដាសប្រាក់សម្រាប់ជនពិការភ្នែកពេលប៉ះអាចកំណត់ចំនួនទឹកប្រាក់។
អ្នកប្រាកដជាគិតថា “បច្ចេកទេសបោះពុម្ពរបស់ជប៉ុនពិតជាអស្ចារ្យណាស់” មិនត្រឹមតែប៉ុណ្ណឹងនៅមានចំំណុចលម្អិតជាច្រើនទៀត។
ប្រសិនបើអ្នកមានក្រដាសប្រាក់ ១០០០ យ៉េនក្នុងដៃ ចូរក្រឡេកមើលរូបភាពខាងក្រោយក្រដាសប្រាក់ ១០០០ យ៉េនទាំងអស់គ្នា។
រូបភាព https://ghibli-tosidensetu.com/富士山はピラミッド!?千円札に隠された怖い都.html
ច្បាស់ណាស់នេះគឺជាភ្នំហ្វូជី មើលទៅដូចជារូបភ្នំហ្វូជីឆ្លុះបញ្ចាំងនៅលើផ្ទៃបឹង ប៉ុន្តែសូមមើលអោយកាន់តែច្បាស់ម្តងទៀត។
តើអ្នកមើលឃើញស្រមោលដែលឆ្លុះបញ្ជាំងមិនមែនជាភ្នំហ្វូជីដែរទេ? ប្រសិនបើមានភាពខុសគ្នាគួរតែជារលកទឹកលើផ្ទៃបឹង ប៉ុន្តែពេលមើលកាន់តែជិតកាន់តែច្បាស់ថានេះជាភ្នំពីរផ្សេងគ្នា។
តាមមើលទៅអ្នកដែលជ្រើសយករូបភាពនេះមានចេតនាបន្ថែមរូបភ្នំផ្សេងក្រោមស្រមោលបឹង។
ម្យ៉ាងមនុស្សភាគច្រើនរកឃើញរូបភាពភ្នែកនៅលើក្រដាសប្រាក់ ១ ដុល្លារជាចំណុចដែលល្បី។
ចំពោះក្រដាសប្រាក់ ១០០០ យ៉េនក៏មានលក្ខណៈអាថ៌កំបាំងស្រដៀងគ្នានេះដែរ។
ពេលក្រឡេកមើលភ្លាមៗគ្មានរូបត្រីកោណទេ មានតែរូបភាព Hideyo Noguchi ប៉ុណ្ណោះ។
ប៉ុន្តែនៅពេលក្រឡេកមើលក្រោមពន្លឺព្រះអាទិត្យ អ្នកនឹងឃើញរូបភាពភ្នែកលេចមកដូចបេះបិទនឹងក្រដាសប្រាក់ ១ ដុល្លារ។
សុរបសេចក្តីរូបសម្គាល់មានដូចជាស្រមោលភ្នំខុសគ្នា រូបពីរ៉ាមីត និងភ្នែក។ ទាំងនេះមានអត្តន័យអ្វីម្យ៉ាង? ឬគ្រាន់តែជារឿងចៃដន្យ។
ចំពោះរូបភ្នំភាពខុសគ្នាមើលទៅជាក់ស្តែង ដូច្នេះខ្ញុំមិនគិតថាវាជារឿងចៃដន្យឡើយ។
យើងមិនមានព័ត៌មានបញ្ជាក់ទេ ទាំងនេះគ្រាន់តែជាការរកឃើញ និងប៉ាន់ស្មានរបស់អ្នកប្រើបណ្តាញអុីនធឺណេតប៉ុណ្ណោះ ទោះជាយ៉ាងណាបន្ទាប់ពីពិនិត្យមើលវាពិតជាគួរឱ្យចាប់អារម្មណ៍ណាស់។
តើអ្នកគិតយ៉ាងណា?
Kengo Abe