ប៉ូលីសសង្ស័យឃាតករសម្លាប់កូនស្រីបន្ទាប់មកធ្វើអត្តឃាតខ្លួនឯងនៅទីក្រុង Beppu
យោងទៅតាមរបាយការណ៍របស់ Nishi Nippon Shimbun កាលពីថ្ងៃទី ២៩ ខែវិច្ឆិកា ប៉ូលីសខេត្ត Oita បានអោយដឹងបុរសម្នាក់ចាក់សម្លាប់កូនស្រីរហូតដល់ស្លាប់ក្នុងផ្ទះនៅទីក្រុង Beppu មុននឹងធ្វើអត្តឃាតខ្លួនឯង។
រូបភាព https://www.tokyoreporter.com/
នៅវេលាម៉ោងប្រហែល ៦ៈ១៥ នាទី បុគ្គលិកធ្វើការក្បែរតំបន់ Minamitateishi បានប្រទះឃើញសាកសពបុរសម្នាក់ជាបុគ្គលិកក្រុមហ៊ុនអាយុ ៥៥ ឆ្នាំ និងកូនស្រីរបស់គាត់ស្លាប់ក្នុងផ្ទះ។
ស្ថានីយ៍ប៉ូលីស Beppu បាននិយាយថាពួកគេរកឃើញកាំបិតប្រឡាក់ឈាមក្បែរកន្លែងកើតហេតុ សាកសពមនុស្សទាំង ២ នាក់សុទ្ធតែមានរបួស ហើយក៏គ្មានសញ្ញាលុកលុយប្លន់ឡើយ។
បុរសរូបនោះស្លាប់ដោយសាររបួសត្រង់ពោះហូរឈាមច្រើនពេក រីឯមូលហេតុស្លាប់របស់កូនស្រីគាត់គឺរបួសត្រង់ក។
បន្ទាប់ពីមិត្តរួមការងាររបស់បុរសនោះបានទូរស័ព្ទរាយការណ៍ ប៉ូលីសក៏បានទៅដល់កន្លែងកើតហេតុ។
AD