ស្រ្តីជប៉ុន ៩៣% ផ្តល់យោបល់បុរសគួរជម្រុះរោមទាំង ៣ កន្លែង​សំខាន់​ៗលើខ្លួន

ប្រសិនបើអ្នកជិះរថភ្លើងជាប្រចាំ អ្នកប្រហែលជាធ្លាប់ឃើញស្លាកសញ្ញាផ្សាយពាណិជ្ជកម្មជម្រុះ​រោម។ ដោយសារជនជាតិ​ជប៉ុនចំណាយប្រាក់ច្រើនទៅលើបញ្ហានេះ។

មិនត្រឹមតែស្ត្រី សូម្បីតែបុរសជនជាតិជប៉ុនក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះបញ្ហាជម្រុះរោមលើរាង​កាយ​ផងដែរ។

នៅក្នុងខែសីហាឆ្នាំ ២០២០ ហាងសាឡនបុរសបានធ្វើការស្ទង់មតិអំពីអារម្មណ៍របស់ស្ត្រីជប៉ុនចំពោះ​បុរស “គ្មានរោម” ដោយសាកសួរស្រ្តីចំនួន ១០០ នាក់នៅទូទាំងប្រទេសដែលចូលរួមក្នុងប្រធាន​បទ​នេះ​មានអាយុពី ២០ ឆ្នាំ។

រូបភាព https://mens-datsumou-salon.com/2403/

ការស្ទង់មតិសាកសួរយោបល់ស្ត្រី “តើបុរសគួរតែជម្រុះរោមផ្នែកណានៅលើរាងកាយ?” ចម្លើយ​ភាគ​ច្រើនគឺដើមទ្រូង ពុកមាត់ ក្បាល​ដោះ និងគូទ។ ស្រ្តីហាក់ដូចជាមិនចូលចិត្តបុរសទុករោមដើមទ្រូងទេ ប៉ុន្តែមតិភាគច្រើនលើកឡើងថាបុរសមិនចាំបាច់ជម្រុះរោមទាំងអស់​នោះ​ទេ គ្រាន់​តែ​ជម្រុះ​រោម​ខ្លះរួចសម្អាតអោយស្អាតប៉ុណ្ណោះ។

បុគ្គលិកការិយាល័យស្រីអាយុ ២៩ ឆ្នាំបានអោយដឹងថា “ខ្ញុំពិតជាមិនខ្វល់ទេប្រសិនបើពួកគេមានរោមបន្តិច ខ្ញុំគ្រាន់តែមិនចូលចិត្តបុរសដែលមានរោមដើមទ្រូងច្រើនប៉ុណ្ណោះ។ បើដើមទ្រូងរបស់អ្នកមានរោមច្រើនពីកំណើត ខ្ញុំគិតថាអ្នកគួរតែរកវិធីជម្រុះចេញ” ។ រីឯបុគ្គលិកការិយាល័យ​ស្រីអាយុ ២៨ ឆ្នាំនិយាយថា “ខ្ញុំឃើញថារោមដើមទ្រូងរបស់បុរសបង្ហាញច្បាស់ពេលពួក​គេពាក់អាវយឺត មើលទៅដូចជារញ៉េរញ៉ៃណាស់។ ហើយមិត្តរួមការងាររបស់ខ្ញុំជាមនុស្សបែបនោះ ទោះបីខ្ញុំនិយាយប្រាប់គាត់ប៉ុន្មានដងថាវានឹងធ្វើអតិថិជនមានអារម្មណ៍មិនល្អ ប៉ុន្តែគាត់តែងតែនិយាយថាកុំខ្វល់” ។

ផ្នែកផ្សេងទៀតនៅលើរាងកាយបុរសដែលស្រ្តីគិតថាគួរជម្រុះរោមគឺពុកមាត់។ “ពេលខ្លះខ្ញុំដឹងថាគាត់គ្រាន់តែចង់ឱបខ្ញុំ ប៉ុន្តែពុកចង្ការរបស់គាត់ធ្វើអោយខ្ញុំស្អប់។ ប្រសិនបើអាចខ្ញុំសង្ឃឹមថាបុរសគួរតែកោរពុកមាត់” ។

និស្សិតម្នាក់អាយុ ២៤ ឆ្នាំបានអោយដឹង “នៅពេលខ្ញុំទៅសម្ភាស ខ្ញុំជួបមនុស្សម្នាក់មានពុក​ចង្ការ​ធ្វើអោយខ្ញុំមិនអាចផ្តោតអារម្មណ៍។ គាត់ជាអ្នកតំណាងអោយក្រុមហ៊ុនបែរជាមិនខ្វល់​ពី​រូបរាង​របស់ខ្លួន” ។

ហើយស្ត្រីជាច្រើនក៏មិនចូលចិត្តរោមនៅលើពោះផងដែរ។

Sacchan

មើលព័ត៏មានដែលទាក់ទង ដ៏គួរអោយចាប់អារម្មណ៏បន្ថែមទៀត។
មើលបន្ថែម: